ចន:​ សួស្តី បង! បង​ទៅណា?, សុភី: ទៅផ្សារ។​, ចន: ខ្ញុំកំពុងចង់សួរបងល្មម។ បងស្គាល់ផ្សារណាមានលក់បន្លែស្រស់ៗ ផ្លែឈើ សាច់ និង​ ខោអាវដែរទេ? ហើយផ្សារហ្នឹងនៅឯណា?, សុភី:មានច្រើនណាស់! បងចង់ទៅផ្សារណា?​​ ផ្សារទួលទំពូងមានលក់ខោអាវ​ ម្ហូប និង​ វត្ថុអនុស្សាវរីយ៍ និង​​​​​ ឥវាន់ប្រើប្រាស់ផ្សេងៗ។ ផ្សាររាត្រីនៅជិតមាត់ទន្លេមានលក់ខោអាវ​ និង ​ឥវ៉ាន់ផ្សេងៗផងដែរ។​, ចន: ហ្នឹងហើយ​ ខ្ញុំចង់ទៅទាំងពីរ​ ផ្សារបើកម៉ោងប៉ុន្មាន?, សុភី: ផ្សារទួលទំពូង បើកប្រហែលម៉ោង ៦ ព្រឹក និង​​ បិទម៉ោង៥ល្ងាច​។​​ ផ្សាររាត្រីបើកម៉ោង​៣ និង បិទម៉ោង១២យប់។​, ចន: ល្អដែរតាស។ តម្លៃម៉េចដែរ?​ ថ្លៃ​ឬថោក?, សុភី: បើបងចង់បានខោអាវ ឬអនុស្សាវរីយ៍ថោកៗ​ធូរថ្លៃ បងគួរទៅផ្សាររាត្រី​។​ ហើយគេមានលក់អីញ៉ាំ ផលិតផលដៃ និងមានតន្ត្រីទៀតផងដែរ។​ ប៉ុន្តែបើបងចង់ទិញម្ហូប ឬ ឥវ៉ាន់ប្រើប្រាស់បងគួរទៅផ្សារទួលទំពូង។​, ចន: អរគុណច្រើន! ខ្ញុំនឹងទៅមើលទាំងពីរ។​.

Leaderboard

Visual style

Options

Switch template

Continue editing: ?