1) ១. តើទស្សនវិជ្ជាចាប់កំណើតតាំងពីពេលណា? a) ក. កំណើតមនុស្ស b) ខ. មនុស្សចេះគិតពិចារណា c) គ. ចូលសិក្សាដំបូង d) ឃ. នៅក្រិចបុរាណសម័យ 2) ២. តើទស្សនវិជ្ជាមានចំណងពាក់ព័ន្ធទៅនឹងអ្វី? a) ក. ការគិតរបស់មនុស្ស b) ខ. ការគ្រប់គ្រងមនុស្ស c) គ. ជីវភាពរស់នៅ d) ឃ. សង្គមនុស្ស 3) ៣. តើទស្សនវិជ្ជាខ្មែរចាប់កំណើតនៅសម័យកាលណាមក? a) ក. សម័យនគរភ្នំ b) ខ. សម័យចេនឡា c) គ. សម័យអង្គរ d) ឃ. សម័យបច្ចុប្បន្ន 4) ៤. តើមុខវិជ្ជាទស្សនវិជ្ជាចាប់កំណើតនៅប្រទេសណា? a) ក. អេហ្សីប b) ខ. ចិន c) គ. ក្រិចបុរាណសម័យ d) ឃ. ឥណ្ឌា 5) ៥. តើទស្សនវិទូរូបណាដែលបានបង្កើតពាក្យទស្សនវិជ្ជាដំបូងគេ? a) ក. សូក្រាត b) ខ. អេពីគួរ c) គ. អារីស្តូត d) ឃ. ពីតាហ្គ័រ 6) ៦. តើទស្សនវិទូរូបណាដែលបានលើកឡើងថា សេចក្តីថ្លៃថ្នូរបំផុតរបស់មនុស្ស គឺហាត់ពិចារណាដើម្បីស្វែងរកការពិត។ ជីវិតដែលមិបានបើការគិត មិនមែនជាការរស់នៅដែលមានតម្លៃឡើយ។ a) ក. សូក្រាត b) ខ. អារីស្តូត c) គ. ហ្សាស្ពែរ d) ឃ. ពីតាហ្គ័រ 7) ៧. តើមុខងារទស្សនវិជ្ជាមានអ្វីខ្លះ? a) ក. វិភាគ និងសំយោគ b) ខ. វិភាគ សំយោគ និងការបង្កើតថ្មី c) គ. គំនិតរិះគិត និងគំនិតអាធ្យាស្រ័យ d) ឃ. សីលញ្ញាណ និងសីលចរិក 8) ៨. តើការសិក្សាទស្សនវិជ្ជាផ្តល់សារៈសំខាន់ (តម្លៃ) អ្វីខ្លះ? a) ក. គំនិតរិះគិត និងគំនិតអធ្យាស្រ័យ b) ខ. គំនិតពិចារណា និងសីលធម៌ c) គ. វិភាគ និងសំយោគ d) ឃ. សីលញ្ញាណ និងសីលចរិក 9) ៩. តើផលនៃការបង្កើតថ្មីផ្តល់នូវអ្វីខ្លះ? a) ក. មានលក្ខណៈអន់ថយ និងមានភាពរីកចម្រើន b) ខ. រូបកម្ម និងអរូបកម្ម c) គ. មានលក្ខណៈរីកចម្រើន d) ឃ. ចៃដន្យ និងទេពកោសល្យ 10) ១០. តើកត្តាអ្វីខ្លះដែលនាំឱ្យមានការបង្កើតថ្មី? a) ក. កត្តាចំណេះដឹង កត្តាសីលចរិក កត្តាសីលញាណ កត្តាទេពកោសល្យ b) ខ. កត្តាចៃដន្យ កត្តាទេពកោសល្យ តម្រូវការរបស់មនុស្ស ពុទ្ធិពីរបកគំហើយវិទ្យាសាស្រ្ត c) គ. កត្តាសីលធម៌ កត្តាសច្ចភាព កត្តាតម្រូវការរបស់មនុស្ស d) ឃ. ការច្រណែនពីអ្នករិះគន់ដទៃ បុរេនិច្ឆ័យ ភាពជាសត្រូវនៃអ្នកកាន់អំណាច ទម្លាប់ប្រជាជន 11) ១១. តើកត្តាអ្វីខ្លះជាឧបសគ្គរារាំងដល់ការបង្កើតថ្មី a) ក. កត្តាចំណេះដឹង កត្តាសីលចរិក កត្តាសីលញាណ កត្តាទេពកោសល្យ b) ខ. កត្តាសីលធម៌ កត្តាសច្ចភាព កត្តាតម្រូវការរបស់មនុស្ស c) គ. ការច្រណែនពីអ្នករិះគន់ដទៃ បុរេនិច្ឆ័យ ភាពជាសត្រូវនៃអ្នកកាន់អំណាច ទម្លាប់ប្រជាជន d) ឃ. កត្តាចៃដន្យ កត្តាទេពកោសល្យ តម្រូវការរបស់មនុស្ស ពុទ្ធិពីរបកគំហើយវិទ្យាសាស្រ្ត 12) តើទស្សនិទូរូបណាដែលបានលើកនូវទស្សនៈថា អ្វីៗសុទ្ធតែប្រែប្រួល? a) ក. ព្រះសាមនគោត្តម b) ខ. ហេរ៉ាគ្លិត c) គ. ហ៊ុល សែល d) ឃ. ពីតាហ្គ័រ 13) ដើម្បីបណ្តុះមនុស្សឱ្យមានសីលធម៌ តើត្រូវបណ្តុះលើអ្វីខ្លះ? a) ក. ចំណេះដឹង និងបញ្ញា b) ខ. អកប្បកិរិយា និងចំណេះដឹង c) គ. ទស្សនវិជ្ជា និងសីលធម៌ d) ឃ. សីលញាណ និងសីលចរិត 14) តើកត្តាអ្វីខ្លះដែលនាំឱ្យមានវិទ្យាសាស្រ្ត? a) ក. ទស្សនវិទូ និងការបង្កើតថ្មី b) ខ. មន្តអាគម ចំណង់ដឹងនៃបញ្ញា និងតម្រូវការរបស់មនុស្ស c) គ. គំនិតរិះគិត និងពុទ្ធិគ្មានទីបញ្ចប់ d) ឃ. គំនិតទស្សនវិជ្ជា និងគំនិតវិទ្យាសាស្រ្ត 15) តើគំនិតវិទ្យាសាស្រ្តបង្ហាញឱ្យឃើញនូវលក្ខណៈអ្វីខ្លះ? a) ក. សច្ចភាព គំនិតរិះគិត ពុទ្ធិគ្មានទីបញ្ចប់ គំនិតពិនិត្យសើរើ b) ខ. គំនិតរិះគិត និងគំនិតអធ្យាស្រ័យ c) គ. គំនិតសំយោគ និងគំនិតវិភាគ d) ឃ. គំនិតបែងចែកជាផ្នែកៗ 16) តើវិធីដំបូងបង្អស់នៃវិធីទស្សនវិជ្ជា មានអ្វីខ្លះ? a) ក. វិធីវិភាគ និងសំយោគ b) ខ. វិធីត្រិះរិះ និងវិធីពិនិត្យសង្កេត c) គ. ការពិសោធន៍ និងកំណត់និយមន័យ d) ឃ. ការពិនិត្យអង្កេត ការពិសោធន៍ វិចារណញ្ញាណ 17) ដូចម្តេចហៅថា វិធីអនុមានរួម? a) ក. ការវិភាគ និងបូកសរុបជារួម b) ខ. ការយល់វត្ថុដោយឡែក ទៅរកការបូកសរុប ឬគោលការណ៍រួម c) គ. ការយល់វត្ថុជារួម ទៅរកការយល់វត្ថុដោយឡែក d) ឃ. ការបូកសរុបពីលទ្ធផលដែលបានមកពីវិភាគ 18) ដូចម្តេចហៅថា វិធីអនុមានញែក? a) ក. ការពិចារណាដែលចេញពីភាពសាំញាំ ដើម្បីទៅរកភាពងាយយល់ពីវត្ថុ b) ខ. ការវិភាគ និងសំយោគ c) គ. ការយល់វត្ថុជារួម ទៅរកការយល់វត្ថុដោយឡែក d) ឃ. ការគិតដើម្បីបង្កើតអ្វីដែលមិនធ្លាប់មានពីមុនមក 19) ដូចម្តេចហៅថា ប្រវត្តិវិធី ? a) ក. ការពិចារណា ធ្វើការកត់ត្រា ចងក្រងលើវត្ថុចាប់ពីដំណើរកកើត វិវត្តន៍ និងបញ្ចប់ b) ខ. ឆ្លុះបញ្ចាំងពីដំណើរនៃវត្ថុតាំពីការកកើត ការវិវត្ត និងទីបញ្ចប់តាមកាលណាមួយ c) គ. ការប្រើការគិតអរូបី ច្ឆៃបង្កើតអ្វីមួយដែលមិនធ្លាប់មានពីមុន d) ឃ. ប្រើការគិតរូបី ដើម្បីច្ឆៃបង្កើតអង្គវត្ថុថ្មីមួយ ដោយឈរលើមូលដ្ឋាចាស់ 20) តើវិធីសំខាន់ៗនៃវិធីទស្សនវិជ្ជាមានអ្វីខ្លះ? a) ក. វិភាគនិងសំយោគ អនុមានរួមនិងអនុមានញែក អរូបកម្មនិងអរូបកម្ម ប្រព័ន្ធនិងរចនាសម្ព័ន្ធ b) ខ. ប្រវត្តិវិធី និងកត្តវិធី ប្រព័ន្ធ និងរចនាសម្ព័ន្ធ c) គ. ការពិនិត្យអង្កេត ការពិសោធន៍ វិចារណញាណ (វិធីដំបូង) d) ឃ. វិធីទាំងអស់នៃនៃចម្លើយ ក និងខ 21) តើវិធីបដិសំយោគមានអ្វីខ្លះ? a) ក. វិភាគនិងសំយោគ អនុមានរួមនិងអនុមានញែក អរូបកម្មនិងអរូបកម្ម ប្រព័ន្ធនិងរចនាសម្ព័ន្ធ b) ខ. ប្រវត្តិវិធី និងកត្តវិធី ប្រព័ន្ធ និងរចនាសម្ព័ន្ធ c) គ. ការពិនិត្យអង្កេត ការពិសោធន៍ វិចារណញាណ (វិធីដំបូង) d) ឃ. វិធីទាំងអស់នៃនៃចម្លើយ ក និងខ 22) តើប្រភេទនៃទំនាស់មានអ្វីខ្លះ? a) ក. ទំនាស់ចម្បងនិងសំខាន់ ទំនាស់ក្នុងនិងទំនាស់ក្រៅ ទំនាស់បដិបក្ខនិងទំនាស់មិនបដិបក្ខ b) ខ. ទំនាស់ក្នុងនិងទំនាស់ក្រៅ c) គ. ទំនាស់ចម្បងនិងទំនាស់សំខាន់ d) ឃ. ទំនាស់បដិបក្ខនិងទំនាស់មិនបដិបក្ខ 23) ដូចម្តេចហៅថា របកគំហើញ? a) ក. ជាការបង្កើតថ្មី b) ខ. ជាការសិក្សាស្រាវជ្រាវ c) គ. ការពិសោធន៍ និងកំណត់និយមន័យ d) ឃ. ជាការរកឃើញ ដែលមានស្រាប់នៅក្នុងពិភពបរានុម័ត 24) ចម្តេចហៅថា ពុទ្ធិ? a) ក. ជាចំណេះដឹង b) ខ. ជាការសិក្សាស្រាវជ្រាវ c) d) គ. ការដឹង e) ឃ. ជាចំណេះដឹងដែលយើងទទួលបានពីអ្វីមួយ ឬពីនរណាម្នាក់ 25) តើទស្សនវិទូរូបណាដែលបានលើកឡើងថា ខ្ញុំគិត ហេតុនេះខ្ញំមានអត្ថិភាព? a) ក. សូក្រាត b) ខ. ដេកាត c) គ. អារីស្តូត d) ឃ. ប្លាតុង 26) តើប្រភេទនៃពុទ្ធិមានប៉ុន្មាន? a) ក. ពុទ្ធិសាមាញ្ញ និងពុទ្ធិវិទ្យាសាស្រ្ត b) ខ. ពុទ្ធិសាមញ្ញ ពុទ្ធិវិទ្យាសាស្រ្ត និងពុទ្ធិទស្សនវិជ្ជា c) គ. ឥន្រ្តីយារម្មណ៍ និងវិចារណញ្ញា d) ឃ. ពុទ្ធិសាមញ្ញា និងពុទ្ធិទស្សនវិជ្ជា 27) តាមទ្រឹស្តីឥន្រ្តីយារម្មណ៍ តើអំណះអំណាងណាមួយត្រឹមត្រូវ? a) ក. គំនិតគ្មានពីកំណើតទេ គំនិតកើតឡើងតាមរយៈពិសោធន៍អន្តរកម្មវាងឥន្រ្តីយ និងវត្ថុ ឬបាតុភូតផ្សេងៗ b) ខ. គំនិតមានពីកំណើតតាមរយៈទំនាក់ទំនងនៃឥន្រ្តីយារម្មណ៍ c) គ. គំនិតគ្មានពីកំណើតទេ អ្វីដែលយើងដឹងតាមរយៈវិចារណញាណ d) ឃ. គំនិតមានពីកំណើតតាមរយៈវិចារណញ្ញាណ 28) តើទស្សនវិទូរូបណាដែលបានលើកឡើងថា ចំណេះដឹងពិតអាចកើតឡើងដោយសារតែមានវិចារណពុទ្ធិ។ ចំណេះដឹងដែលកើតឡើងដោយឥន្រ្តីយារម្មណ៍ ជាចំណេះដឹងដែលមានភាពស្រពិចស្រពិល? a) ក. អេពីគួរ b) ខ. ដេកាត c) គ. ប្លាតុង d) ឃ. អារីស្តូត 29) ដូចម្តេចហៅថា អព្ភន្តរញាណ ? a) ក. ការដឹងតាមរយៈវិចារណញាណ b) ខ. ការដឹងតាមរយៈឥន្រ្តីយាម្មណ៍ c) គ. ការដឹងតាមរយៈពិសោធន៍ d) ឃ. ការដឹងភ្លាមៗចំពោះសច្ចភាព គឺទទួលបានតាមរយៈបទពិសោធន៍ 30) តើប្រភពនៃពុទ្ធិមានអ្វីខ្លះ? a) ក. ឥន្រ្តីយារម្មណ៍ វិចារណញាណ អ្នកឯកទេស b) ខ. ឥន្រ្តីយារម្មណ៍ វិចារណញាណ អព្ភន្តរញាណ អ្នកឯកទេស ទំនៀមទម្លាប់ប្រពៃណី c) គ. ឥន្រ្តីយារម្មណ៍ វិចារណញាណ និងអ្នកឯកទេស d) ឃ. វិចារណញាណ អព្ភន្តរញាណ អ្នកឯកទេស និងទំនៀមទម្លាប់ប្រពៃណី 31) តើទ្រឹស្តីពុទ្ធិ មានទ្រឹស្តីអ្វីខ្លះ? a) ក. ទ្រឹស្តីអត្តនោម័ត និងទ្រឹស្តីបរានុម័ត b) ខ. ទ្រឹស្តីអត្តនោម័ត ទ្រឹស្តីបរានុម័ត និងទ្រឹស្តីទំនាក់ទំនង c) គ. ទ្រឹស្តីប្លាតុង និងទ្រឹស្តីអារីស្តូត d) ឃ. ទ្រឹស្តីចនឡក និងទ្រឹស្តីប្រូតាហ្គោរ៉ាស 32) តើទស្សនវិទូរូបណាដែលបានលើកឡើងថា មនុស្សជារង្វាស់នៃវត្ថុគ្រប់យ៉ាង ហើយគ្រប់ៗគ្នាសុទ្ធតែមានការពិតរៀងៗខ្លួន? a) ក. ដេកាត b) ខ. ចន ឡក c) គ. អារីស្តូត d) ឃ. ប្រូតាហ្គោរ៉ាស 33) តើទ្រឹស្តីអត្តនោម័ត និងទ្រឹស្តីបរានុម័ត ត្រូវបានគេយកទៅប្រើប្រាស់ក្នុងវិទ្យាសាស្រ្តណាខ្លះ? a) ក. វិទ្យាសាស្រ្តពិត និងវិទ្យាសាស្រ្តសុខាភិបាល b) ខ. វិទ្យាសាស្រ្តធម្មជាតិ និងវិទ្យាសាស្រ្តសង្គម c) គ. វិទ្យាសាស្រ្តសង្គម និងវិទ្យាសាស្រ្តសុខាភិបាល d) ឃ. វិទ្យាសាស្រ្តធម្មជាតិ ឬវិទ្យាសាស្រ្តពិត 34) តើសីលធម៌មានប្រភពមកពីកត្តាអ្វីខ្លះ? a) ក. កត្តាចំណេះដឹង កត្តាសីលចរិក កត្តាសីលញាណ កត្តាទេពកោសល្យ b) ខ. កត្តាមនុស្ស កត្តាទំនៀមទម្លាប់ប្រពៃណី និងកត្តាមនសិកាសង្គម c) គ. កត្តាទំនៀមទម្លាប់ប្រពៃណី កត្តាមនសិកាសង្គម កត្តាលក្ខខណ្ឌសម្ភារៈនៃជីវភាពសង្គម កត្តាសាសនា កត្តាទស្សនវិជ្ជា d) ឃ. កត្តាទំនៀមទម្លាប់ប្រពៃណី កត្តាមនសិកាសង្គម កត្តាសាសនា កត្តាទស្សនវិជ្ជា 35) តើទស្សនវិទូរូបណាដែលបានលើកឡើងថា មនុស្សខ្វះគុណធម៌ មិនអាចរស់នៅជាមួយអ្នកដទៃបានឡើង? a) ក. ប្រូតាហ្គោរ៉ាស់ b) ខ. អារីស្តូត c) គ. ប្លាតុង d) ឃ. ខុងជឺ 36) តើទស្សនវិទូរូបណាដែលបានលើកឡើងថា សីលធម៌ និងចំណេះដឹងមានតម្លៃស្មើគ្នា។ គុណធម៌ គឺជាចំណេះដឹង ដើម្បីទទួលបានគុណធម៌ និងសីលធម៌ ជាបឋមមនុស្សត្រូវតែមានចំណេះដឹង? a) ក. អារីស្តូត b) ខ. សូក្រាត c) គ. ឡៅស៊ឺ d) ឃ. ប្រូតាហ្គោរ៉ាស 37) តើទស្សនវិទូរូបណាដែលបានលើកឡើងថា អ្វីដែលជាឧបសគ្គរាំងស្ទះដល់ដំណើរការនៃការឈោងចាប់សុភមង្គល គឺចំណង់។ តែអ្វីដែលធ្វើឱ្យមនុស្សអាចឈោងចាប់សុភមង្គលបាន ក៏ចំណង់ដែរ? a) ក. ខុងជឺ b) ខ. អេពីគួរ c) គ. ប្រូតាហ្គោរ៉ាស់ d) ឃ. អារីស្តូត 38) តើទស្សនវិទូរូបណាដែលបានលើកឡើងថា ការគ្រប់គ្រងដោយគុណធម៌ ប្រសើរជាងការគ្រប់គ្រងដោយច្បាប់? a) ក. ខុងជឺ b) ខ. អេពីគួរ c) គ. ប្រូតាហ្គោរ៉ាស់ d) ឃ. អារីស្តូត 39) ទស្សនវិទូរូបណាដែលបានលើកឡើងថា សារជាតិនៃទស្សវិជ្ជា គឺការស្រាវជ្រាវរកចំណេះដឹង។ ទស្សនវិជ្ជាក្បត់ខ្លួនឯងនៅពេលវាក្លាយជាគម្ពីរនិយម? a) ក. ពីតាហ្គ័រ b) ខ. ប្លាតុង c) គ. ហ្សាស្ពែរ d) ឃ. ឡាសហ្សឺលីយ៉េ 40) វិធីណាមួយនៃវិធីទស្សនវិជ្ជា ដែលគេប្រើជានិមិត្តសញ្ញា រូបសញ្ញា គំនូសសញ្ញា ដើម្បីបញ្ជាក់អត្ថន័យ ឬខ្លឹមសារនៃអង្គវត្ថុណាមួយ? a) ក. វិធីរូបកម្ម និងវិធីអរូបកម្ម b) ខ. ប្រវត្តិវិធី និងកត្តវិធី c) គ. វិធីបដិសំយោគ d) ឃ. វិធីប្រព័ន្ធ-រចនាសម្ព័ន្ធ 41) តើទ្រឹស្តីមនោនិយមផ្អែកលើអ្វី? a) ក. អារម្មណ៍របស់មនុស្ស b) ខ. ឆន្ទៈអត្តនោម័ត (គំនិត) c) គ. បរានុម័ត d) ឃ. បាតុភូតចិត្ត 42) ទ្រឹស្តីរូបធាតុនិយមផ្អែកលើអ្វី? a) ក. កម្លាំងបរានុម័ត b) ខ. គំនិត c) គ. ឥន្រ្ទីយារម្មណ៍ d) ឃ. វិចារណញាណ 43) ក្នុងទ្រឹស្តីខ្លឹមសារ និងទម្រង់ តើទឡ្ហីករណ៍មួយណាដែលត្រឹមត្រូវ? a) ក. ការបណ្តុះបណ្តាលធនធានមនុស្ស គឺជាខ្លឹសារ ឯទម្រង់ គឺក្រសួងអប់រំ b) ខ. ខ្លឹមសារ គឺនិស្សិត ឯទម្រង់ គឺសាលារៀន c) គ. ការបណ្តុះបណ្តាលធនធានមនុស្ស គឺខ្លឹមសារ ឯទម្រង់ គឺអាគារសិក្សា សម្ភារៈសិក្សា កម្មវិធីសិក្សា d) ការបណ្តុះបណ្តាលធនធានមនុស្ស គឺទម្រង់ ឯខ្លឹមសារ គឺអាគារសិក្សា សម្ភារៈសិក្សា កម្មវិធីសិក្សា 44) ក្នុងទ្រឹស្តីហេតុ និងផល តើទឡ្ហីករណ៍មួយណាដែលត្រឹមត្រូវ? a) ក. ថ្ងៃអាទិត្យជាហេតុ នាំឱ្យមានថ្ងៃច័ន្ទ ជាផល b) ខ. រដូវប្រាំងជាហេតុ ដែលនាំឱ្យមានរដូវវស្សា ជាផល c) គ. សុភមង្គលជាហេតុ ដែលបានមកពីការខិតខំប្រឹងប្រែងក្នុងការស្វែងរក ជាផល d) ឃ. ការតស៊ូ និងព្យាយាមសិក្សាជាហេតុ ដែលនាំឱ្យខ្ញុំប្រឡងជាប់និងមានការងារធ្វើ ជាផល 45) ក្នុងទ្រឹស្តីទំនាស់ តើគំនិតមួយណាដែលត្រឹមត្រូវ? a) ក. ទំនាស់មិនមាននៅគ្រប់វត្ថុទាំងអស់ទេ កើតមានចំពោះតែមនុស្សប៉ុណ្ណោះ b) ខ. ទំនាស់កើតឡើងពីការស្របគ្នារហូតដល់ផ្ទុយគ្នា និងខុសគ្នា c) គ. ទំនាស់មានគ្រប់ទីកន្លែង ក្នុងធម្មជាតិ សង្គម និងគំនិត។ ទំនាស់កើតពីការផ្ទុយគ្នា ខុសគ្នា ដែលស្ថិតនៅក្នុងផ្នែកដែលកំពុងទាក់ទងគ្នា d) ឃ. វត្ថុទាំងអស់វាគ្មានទំនាស់ទេ ព្រោះគ្រប់វត្ថុទាំងអស់មានលក្ខណៈផ្សេងៗគ្នា 46) ទ្រឹស្តីនៃទំនាស់ក្នុង គឺជាអ្វី? a) ក. ទំនាស់រវាងបុគ្គល ក និង បុគ្គល ខ b) ខ. ទំនាស់រវាងបុគ្គលជា ប្តី និងប្រពន្ធ នៅក្នុងគ្រួសារ c) គ. ទំនាស់រវាងប្រទេសកម្ពុជា និងថៃ d) ឃ. ទំនាស់រវាងគ្រូពេទ្យ និងអ្នកជំងឺ 47) ទ្រឹស្តីនៃទំនាស់ក្រៅ គឺជាអ្វី? a) ក. ទំនាស់រវាងបុគ្គល ក និង បុគ្គល ខ នៅក្នុងថ្នាក់រៀនជាមួយគ្នា b) ខ. ទំនាស់រវាងបុគ្គលជា ប្តី និងប្រពន្ធ នៅក្នុងគ្រួសារ c) គ. ទំនាស់រវាងប្រទេសកម្ពុជា និងថៃ ក្នុងក្របខណ្ឌអាស៊ាន d) ឃ. ទំនាស់វាងប្រទេសកម្ពុជា និងថៃ 48) តើមូលដ្ឋាននៃការដោះស្រាយទំនាស់ឱ្យមានប្រសិទ្ធភាពគឺអ្វីខ្លះ? a) ក. មើលឱ្យចំទំនាស់ កុំបំប៉ោងទំនាស់ ដោះស្រាយតាមកាលនិងលំហ កុំយឺតពេកនិងលឿនពេក ទំនាស់ខុសគ្នាវិធីដោះស្រាយក៏ខុសគ្នាដែរ b) ខ. មើលឱ្យចំទំនាស់ ពិនិត្យសង្កេតទៅលើបុគ្គលទាំងពីរ ដោះស្រាយឱ្យបានឆាប់ c) គ. ប្រើវិធីវិភាគ និងសំយោគ d) ឃ. ប្រើវិចារណញាណ និងអព្ភន្តរញាណ 49) តើទស្សនៈសីលធម៌របស់អារីស្តូតសំដៅលើអ្វីខ្លះ? a) ក. សង្គមមនុស្ស b) ខ. បញ្ហាជីវិត និងសុភមង្គល c) គ. នយោបាយ និងសីលធម៌ d) ឃ. សមភាពនៅក្នុងសង្គម 50) តើទស្សនៈសីលធម៌របស់សូក្រាតសំដៅលើអ្វីខ្លះ? a) ក. ចំណេះដឹង និងគុណធម៌ b) ខ. ការរៀនស្គាល់ខ្លួនឯង c) គ. សណ្តាប់ធ្នាប់សង្គម និងអាកប្បកិរយាបុគ្គលម្នាក់ៗនៅក្នុងសង្គម d) ឃ. វិសមភាពនៅក្នុងសង្គម 51) តើលោក អេពីគួរ បានបែងចែកចំណង់មានអ្វីខ្លះ? a) ក. ចំណង់ធម្មជាតិនិងមិនចាំបាច់ ចំណង់មិនធម្មជាតិនិងមិនចាំបាច់ b) ខ. ចំណង់ធម្មជាតិនិងចាំបាច់ និងចំណង់មិនធម្មជាតិនិងមិនចាំបាច់ c) គ. ចំណង់ធម្មជាតិនិងចាំបាច់ ចំណង់ធម្មជាតិនិងមិនចាំបាច់ d) ឃ. ចំណង់ធម្មជាតិនិងចាំបាច់ ចំណងធម្មជាតិនិងមិនចាំបាច់ ចំណង់មិនធម្មជាតិនិងមិចចាំបាច់ 52) តើន័យដើមទស្សនវិជ្ជា (Philosophia) ចេញពីភាសានៃប្រទេសណា? a) ក. ឥណ្ឌា b) ខ. ចិន c) គ. អេហ្សិប d) ឃ. ក្រិច 53) តើន័យដើមនៃពាក្យទស្សនវិជ្ជា (Philosophia) មានន័យដូចម្តេច? a) ក. ការយល់ឃើញរបស់មនុស្ស b) ខ. ស្រឡាញ់គតិបណ្ឌិត ឬគតិវិញ្ញូ c) គ. ស្រឡាញ់នូវសច្ចភាព d) ឃ. ស្រឡាញ់នូវតថភាព 54) តើទស្សនវិទូរូបណាដែលបានលើកឡើងថា ចំពោះយើងការលុបចោលទាំងស្រុងនូវសំណួរ ហេតុអ្វី ហាក់ដូចជាធ្វើឱ្យស្មារតីមនុស្សគ្មានហេតុផល ? a) ក. ពីតាហ្គ័រ b) ខ. ហ្សាក់ កឺ លីនរុស c) គ. ហ្សាស្ពែរ d) ឃ. ឡាហ្សឺលីយ៉េ 55) តើទស្សនវិទូរូបណាដែលបានលើកឡើងថា អ្នកត្រូវដឹងថា អ្នកនៅមានពេលនៅឡើយ? a) ក. កាន្ត b) ខ. ហ្សាក់កឺ លីន រុស c) គ. ដេកាត d) ឃ. អារីស្តូត 56) នត្រូវបណ្ដោយឱ្យនរណាម្នាក់ឃ្លាតឆ្ងាយពីទស្សនវិជ្ជា នៅពេលដែលគេស្ថិតនៅក្នុងភាពជាយុវវ័យទេ ហើយក៏មិនត្រូវឱ្យនរណាម្នាក់នឿយហត់ ព្រោះតែគេសិក្សាទស្សនវិជ្ជានៅពេលដែលគេចាស់ទៅហើយដែរ។ ទស្សនវិជ្ជាមានលក្ខណៈចាំបាច់សម្រាប់ a) ក. អេពីគួរ b) ខ. ដេកាត c) គ. ប្លាតុង d) ឃ. អារីស្តូត 57) តើទស្សនវិទូរូបណាដែលបានលើកឡើងថា ការកសាង និងការដឹកនាំប្រទេសជាតិ បៀបបានទៅនឹងការចៀនត្រីនៅក្នុងខ្ទះអញ្ជឹង? a) ក. ខុងជឺ b) ខ. អារីស្តូត c) គ. ម៉ូស៊ឺ d) ឃ. ឡៅស៊ឺ 58) ដូចម្តេចហៅថា វិទ្យាសាស្រ្ត? a) ក. ជាការសិក្សាទៅលើអ្វីៗដែលមាននៅក្នុងធម្មជាតិ b) ខ. ជារបកគំហើញនៃទំនាក់ទំនងវត្ថុ ដែលមាននៅក្នុងតថភាព។ ជាការខិតខំដើម្បីពន្យល់ និងស្គាល់អ្វីដែលមាន។ c) គ. ជាការពិសោធន៍ដោយឈរលើវិចារណញ្ញាណ d) ឃ. ជាការរកឃើញ ដែលមានស្រាប់នៅក្នុងពិភពបរានុម័ត 59) តើវិទ្យាសាស្រ្តចែកចេញជាប៉ុន្មាន? a) ក. វិទ្យាសាស្រ្តធម្មជាតិ និងវិទ្យាសាស្រ្តសង្គម b) ខ. ពុទ្ធិសច្ចៈ គំនិតរិះគិត c) គ. ពុទ្ធិគ្មានទីបញ្ចប់ និងគំនិតពិនិត្យសើរើ d) ឃ. គំនិតវិភាគ និងគំនិតសំយោគ 60) តើវិធីណាខ្លះ ដែលត្រូវបានចាត់ទុកថា ជាឬសគុល ឬជាប្រភពនៃរាល់វិធីទាំងអស់នៃវិធីទស្សនវិជ្ជា? a) ក. វិភាគ និងសំយោគ b) ខ. ការពិនិត្យអង្កេត ការពិសោធន៍ និងវិចារណញាណនិយម c) គ. ប្រវត្តិវិធី និងកត្តវិធី d) ឃ. គំនិតរិះគិត និងគំនិតអធ្យាស្រ័យ 61) តើទស្សវិទូណាមួយដែលបានលើកឡើងថា មនុស្សគឺជាសត្វនយោបាយតាមបែបធម្មជាតិរបស់ខ្លួន? a) ក. អារីស្តូត b) ខ. ប្លាតុង c) គ. ដេកាត d) ឃ. ពីតាហ្គ័រ 62) តើធាតុសំខាន់ៗរបស់រដ្ឋមានប៉ុន្មាន? a) ក. ប្រជាជន ដែនដី និងរដ្ឋាភិបាល b) ខ. ប្រជាជន ចំនួន រដ្ឋាភិបាល អធិបតេយ្យភាព c) គ. ប្រជាជន រដ្ឋបាលភិបាល និងអធិបតេយ្យភាព d) ឃ. ប្រជាជន ដែនដី រដ្ឋាភិបាល និងអធិបតេយ្យភាព 63) តើមុខងាររបស់រដ្ឋមានប៉ុន្មាន? a) ក. មុខងារខាងក្នុង និងមុខងារខាងក្រៅ b) ខ. មុខងារនយោបាយ និងអន្តរជាតិ c) គ. មុខងារនយោបាយ សេដ្ឋកិច្ច និងវប្បធម៌ d) ឃ. មុខងារនយោបាយ សេដ្ឋកិច្ច និងទំនាក់ទំនងអន្តរជាតិ 64) តើទម្រង់នៃការគ្រប់គ្រងរដ្ឋចែកចេញជាប៉ុន្មានធំៗ? a) ក. ទម្រង់បែបផ្តាច់ការ និងទម្រង់បែបប្រជាធិបតេយ្យ b) ខ. ទម្រង់បែបរាជានិយម និងទម្រង់បែបសាធារណរដ្ឋ c) គ. ទម្រង់បែងសង្គមនិយម និងប្រជាធិបតេយ្យ d) ឃ. ទម្រង់បែបកុំម្មុយនិស្ត និងទម្រង់បែបប្រជាធិបតេយ្យ 65) តើព្រះរាជាណាចក្រកម្ពុជាប្រកាន់ ឬអនុវត្តនូវទម្រង់នៃការគ្រប់គ្រងរដ្ឋបែបណា? a) ក. រាជានិយមអាស្រ័យសភា b) ខ. ប្រជាធិបតេយ្យ c) គ. រាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ d) ឃ. រាជានិយមផ្តាច់ការ 66) តើរដ្ឋាភិបាលមានអត្តសញ្ញាណរួមជាមួយរដ្ឋដែរ ឬទេ? a) ក. រដ្ឋាភិបាលមានអត្តសញ្ញាណរួមជាមួយរដ្ឋ b) ខ. រដ្ឋាភិបាលមិនមានអត្តសញ្ញាណរួមជាមួយរដ្ឋទេ c) គ. រដ្ឋាភិបាលមានទំនាក់ទំនងជាមួយរដ្ឋ d) ឃ. រដ្ឋាភិបាលស្ថិតនៅក្នុងរដ្ឋ 67) ដូចម្តេចហៅថា អធិបតេយ្យភាព? a) ក. ជាអំណាចកំពូលរបស់រដ្ឋ ជាឆន្ទៈរបស់ប្រជាពលរដ្ឋ b) ខ. ជាអំណាចកំពូលរបស់មេដឹកនាំ c) គ. ជាអំណាចរបស់រាជរដ្ឋបាភិបាល d) ឃ. ជាអំណាចរបស់ព្រះមហាក្សត្រ 68) តើទម្រង់គ្រប់គ្រងរដ្ឋបែបរាជានិយមចែកចេញជាប៉ុន្មាន? a) ក. រាជានិយមផ្តាច់ការ និងរាជានិយមអាស្រ័យធម្មនុញ b) ខ. រាជានិយមផ្តាច់ការ រាជានិយមអាស្រ័យធម្មនុញ និងរាជានិយមអាស្រ័យសភា c) គ. រាជានិយមអាស្រ័យសភា និងទ្វិករាជាធិបតេយ្យ d) ឃ. រាជានិយម និងសាធារណរដ្ឋ 69) តើទម្រង់គ្រប់គ្រងរដ្ឋបែបសាធារណរដ្ឋចែកចេញជាប៉ុន្មាន? a) ក. សាធារណរដ្ឋអាស្រ័យប្រធានាបតី និងសាធារណរដ្ឋអាស្រ័យនាយករដ្ឋមន្រ្តី b) ខ. សាធារណរដ្ឋអាស្រ័យសភា និងសាធារណរដ្ឋពាក់កណ្តាលប្រធានាបតី c) គ. សាធារណរដ្ឋអាស្រ័យសភា សាធារណរដ្ឋអាស្រ័យប្រធានាបតី និងសាធារណរដ្ឋចំរុះ ឬសាធារណរដ្ឋពាក់កណ្តាលប្រធានាបតី d) ឃ. សាធារណរដ្ឋអាស្រ័យសភា និងសាធារដ្ឋអាស្រ័យរដ្ឋធម្មនុញ 70) តើទស្សនវិទូរូបណាដែលបានអះអាងថា រដ្ឋកើតឡើងដោយសារតែជម្លោះ ចលាចល សង្គ្រាម មនុស្សរស់នៅប្រៀបដូចឆ្កែចចក សង្គមកើតឡើងពីការភ័យខ្លាច មិនមែនកើតឡើងដោយសារការស្វាគមន៍គ្នាទៅវិញទៅមកទេ? a) ក. Jean Jacques Rousseau b) ខ. John Locke c) គ. Aristotle d) ឃ.Thomas Hobbes 71) តើទស្សនវិទូរូបណាដែលបានអះអាងថា រដ្ឋកើតឡើង ដោយសារការលំបាក ការប្រឈមមុខនឹងគ្រោះធម្មជាតិ និងសត្រូវ? a) ក. Jean Jacques Rousseau b) ខ. John Locke c) គ. Aristotle d) ឃ.Thomas Hobbes 72) ទស្សនវិទូរូបណាដែលបានអះអាងថា រដ្ឋកើតឡើងដោយសារការចង់ថែរក្សាសិទ្ធិ សេរីភាព និងកម្មសិទ្ធិ? a) ក. Jean Jacques Rousseau b) ខ. John Locke c) គ. Aristotle d) ឃ.Thomas Hobbes 73) ពន្យល់មនុស្សឲ្យស្អប់ជីវិត ស្អប់សង្គមមនុស្ស ដោយបានបញ្ជាក់ថា កុំរស់នៅជាមួយមនុស្ស តែត្រូវរស់នៅជាមួយធម្មជាតិ យកធម្មជាតិជាវត្ថុពិចារណា ដើម្បីស្វែងរកជីវិតអមតៈ បង្កើតជាវាលវដ្តសង្សារ a) ក. ខុងជឺ b) ខ. ម៉ូស៊ឺ c) គ. អេពីគួរ d) ឃ. ឡៅស៊ឺ 74) អំពើណាមួយដែលអ្នកមិនចង់ឲ្យគេធ្វើមកលើរូបអ្នក ចូលអ្នកកុំធ្វើអំពើនោះទៅលើអ្នកដទៃ។ អំពើណាដែលអ្នកស្រឡាញ់ចង់ឲ្យអ្នកដទៃធ្វើមកលើអ្នក ចូរអ្នកធ្វើអំពើនោះទៅអ្នកដទៃជាមុនសិន។ a) ក. ខុងជឺ b) ខ. ម៉ូស៊ឺ c) គ. អេពីគួរ d) ឃ. ឡៅស៊ឺ 75) តើកត្តាអ្វីខ្លះជាឧបសគ្គរារាំងការទទួលពុទ្ធិ? a) ក. បុរេនិច្ឆ័យ និងភាពងាយស្រួលទទួលឥទ្ធិពលពីការឃោសនា b) ខ. ការប្រើប្រាស់អ្នកឯកទេសដោយងងិតងងល់ និងកម្លាំងជំរុញនិងទម្លាប់ c) គ. បុរេនិច្ឆ័យ ភាពងាយស្រួលទទួលឥទ្ធិពលពីការឃោសនា និងកំហុសឆ្គងក្នុងការពិចារណា d) ឃ. បុរេនិច្ឆ័យ ភាពងាយស្រួលទទួលឥទ្ធិពលពីការឃោសនា ការប្រើប្រាស់អ្នកឯកទេសដោយ ងងិតងងល់ កម្លាំងជំរុញនិងទម្លាប់ និងកំហុសឆ្គងក្នុងការពិចារណា 76) ដូចម្តេចហៅថា សង្គម? a) ក. ជាការរួមប្រជុំមនុស្សដែលរស់នៅជាក្រុម ដោយមានអង្គការរៀបចំត្រឹមត្រូវ b) ខ. ជាក្រុម ឬសហគមន៍នៃបុគ្គលទាំងឡាយដែលរស់នៅជាមួយគ្នា ដើម្បីធ្វើឲ្យសម្រេចនូវគោលបំណងរួម c) គ. ជាការរៀបចំនូវប្រព័ន្ធអន្តរកម្មទៅវិញទៅមករបស់បុគ្គល d) ឃ. ជាការប្រមូលផ្តុំមនុស្ស ដើម្បីធ្វើនយោបាយ 77) តើទស្សនវិទូរូបណាដែលអះអាងថា គោលបំណងរបស់នយោបាយ គឺធ្វើឱ្យសង្គមមានសុភមង្គល មានភាពសំបូរសប្បាយ និងភាពប្រសើរ ។ a) ក. លេនីន b) ខ. John Locke c) គ. Aristotle d) ឃ. Platon 78) នយោបាយ គឺជាការចូលប្រឡូកក្នុងកិច្ចការរបស់រដ្ឋ ជាការកំណត់ទិសដៅដឹកនាំរដ្ឋ ជាការកំណត់លើទម្រង់រដ្ឋ ការកំណត់បញ្ហារដ្ឋ និងជាការបីបាច់ថែរក្សាការងាររដ្ឋ ។ a) ក. លេនីន b) ខ. John Locke c) គ. Jean Jacques Rousseau d) ឃ. Platon 79) តើសង្គម និងនយោបាយ មានទំនាក់ទំនងគ្នាដែរ ឬទេ? a) ក. មិនមានទំនាក់ទំនងគ្នាទេ b) ខ. នយោបាយ កំណត់សង្គម c) គ. សង្គម កំណត់នយោបាយ d) ឃ. មានទំនាក់ទំនងគ្នាជាចាំបាច់ 80) ចម្តេចហៅថា ការស្គាល់ខ្លួនឯង ? a) ក. ពេលវេលា ទីកន្លែង និងតួនាទី ឬឋានៈសង្គម b) ខ. ចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួន c) គ. ចំណេះដឹង និងសីលធម៌ d) ឃ. ខ្លួនឯង និងអ្នកជុំវិញខ្លួន 81) តម្លៃរបស់មនុស្សត្រូវមានអ្វីខ្លះ? a) ក. ឋានៈតួនាទី និងទ្រព្យសម្បត្តិ b) ខ. សុភមង្គល និងទ្រព្យសម្បត្តិ c) គ. ចំណេះដឹង សីលធម៌ និងសុខភាព d) ឃ. ចំណេះដឹង សីលធម៌ ការងារ និងសុខភាព 82) តើទស្សនៈវិទូរូបណាដែលអះអាងថា ការគ្រប់គ្រងរដ្ឋ និងសង្គមឱ្យមានសណ្តាប់ធ្នាប់ គឺមនុស្សទាំង អស់ជាបងប្អូននឹងគ្នា។ a) ក. ខុងជឺ b) ខ. ម៉ូស៊ឺ c) គ. Aristotle d) ឃ. Platon 83) តើទស្សនៈវិទូរូបណាដែលអះអាងថា រដ្ឋាភិបាលមួយអាចដឹកនាំបានល្អ គឺមកពីគេចេះប្រើពាក្យសម្តីនៅក្នុងសង្គម។ គេដឹកនាំបានល្អ គឺមកពីគេចេះប្រើពាក្យ យើង។ a) ក. ខុងជឺ b) ខ. ម៉ូស៊ឺ c) គ. អេពីគួរ d) ឃ. ឡៅស៊ឺ 84) កុំរស់នៅជាមួយមនុស្ស តែត្រូវរស់នៅជាមួយធម្មជាតិ យក ធម្មជាតិជាវត្ថុពិចារណា ដើម្បីស្វែងរកជីវិតអមតៈ បង្កើតជាវាលវដ្តសង្សារ។ a) ក. ខុងជឺ b) ខ. ម៉ូស៊ឺ c) គ. អេពីគួរ d) ឃ. ឡៅស៊ឺ 85) តើទស្សនៈវិទូរូបណាដែលអះអាងថា ការគ្រប់គ្រងល្អ មានន័យថា ធ្វើឲ្យសង្គមមានសណ្តាប់ធ្នាប់ និងអាចគ្រប់គ្រងជីវភាពជាតិឲ្យបានរុងរឿង។ a) ក. ខុងជឺ b) ខ. ម៉ូស៊ឺ c) គ. Platon d) ឃ. John Lock 86) តើទស្សនៈវិទូរូបណាដែលអះអាងថា អ្វីដែលជាឧបសគ្គរាំងស្ទះដល់ដំណើរការនៃការឈោងចាប់សុភមង្គល គឺចំណង់។ តែអ្វីដែលធ្វើឲ្យមនុស្សអាចឈោងចាប់សុភមង្គលបាន ក៏ចំណង់ដែរ។ a) ក. ខុងជឺ b) ខ. ម៉ូស៊ឺ c) គ. អេពីគួរ d) ឃ. ឡៅស៊ឺ 87) ប្រកាន់ភ្ជាប់នូវទ្រឹស្តីសីលធម៌ផ្លូវកណ្តាល ដោយបានបញ្ជាក់ថា កុំក្លាហានពេក តែក៏កុំកំសាកពេកដែរ, កុំឲ្យលោភលន់ពេក តែក៏មិនត្រូវមិនរវី រវល់សោះនោះដែរ, មិនត្រូវគិតតែពីផលប្រយោជន៍ខ្លួនពេក តែក៏មិនត្រូវភ្លេចខ្លួនដែរ។ a) ក. ខុងជឺ b) ខ. សូក្រាត c) គ. Platon d) ឃ. Aristote 88) តើទស្សនៈវិទូរូបណាដែលអះអាងក្នុងទ្រឹស្តីសីលធម៌ថា មនុស្សម្នាក់ៗត្រូវបំពេញកិច្ចការពារ ដែលខ្លួន មានតាំងពីធម្មជាតិមក។ ធ្វើកិច្ចការរបស់ខ្លួន ហើយមិនលូកដៃចូលក្នុងកិច្ចការរបស់អ្នកដទៃ គឺមានយុត្តិធម៌។ a) ក. Platon b) ខ. Aristote c) គ. អេពីគួរ d) ឃ.ខុងជឺ 89) តើទស្សនៈវិទូរូបណាដែលអះអាងក្នុងទ្រឹស្តីសីលធម៌ថា គ្មាននរណាម្នាក់សាងកំហុសដោយចេតនាឡើយ។ a) ក. Platon b) ខ. Aristote c) គ. អេពីគួរ d) ឃ.សូក្រាត 90) តើទស្សនៈវិទូរូបណាដែលអះអាងថា សីលធម៌ និងចំណេះដឹងមានតម្លៃស្មើគ្នា។ a) ក. Platon b) ខ. Aristote c) គ. អេពីគួរ d) ឃ.សូក្រាត 91) តើទស្សនៈវិទូរូបណាដែលយល់ថា មនុស្សមានគតិបណ្ឌិត ជាមនុស្សដែលដឹងថា ខ្លួនមិនដឹងអ្វីទាំងអស់ a) ក. សូក្រាត b) ខ. Aristote c) គ. អេពីគួរ d) ឃ.ខុងជឺ 92) តើទស្សនវិជ្ជារូបណាដែលបានពោលថា គេមិនអាចងូតទឹកទន្លេបានពីរដងទេ ព្រោះទឹកថ្មីតែងហូរ មកដល់ជានិច្ច a) ក. សូក្រាត b) ខ. អេពីគួរ c) គ. ហេរ៉ាគ្លីត d) ឃ. ហ្សាក់ក៏ល្លីន រុស 93) នៅក្នុងទ្រឹស្តីវិធីបដិសំយោគ នៃវិធីទស្សនវិជ្ជាមាន លទ្ធភាព និងតថភាព តើ លទ្ធភាព ចែកចេញជា ប៉ុន្មាន? a) ក. លទ្ធភាពខ្លឹមសារ និងលទ្ធភាពទម្រង់ b) ខ. លទ្ធភាពខាងក្រៅ និងលទ្ធភាពខាងក្នុង c) គ. លទ្ធភាពទម្រង់ និងលទ្ធភាពតថៈ d) ឃ. លទ្ធភាពតថភាព និងលទ្ធភាពដែលអាចធ្វើបាន 94) តើលទ្ធភាពបែបណាដែលអាចក្លាយទៅជាការពិតបាន? a) ក. លទ្ធភាពទម្រង់ b) ខ. លទ្ធភាពខ្លឹមសារ c) គ. លទ្ធភាពតថៈ d) ឃ. លទ្ធភាពខាងក្រៅ 95) នៅក្នុងទ្រឹស្តីវិធីបដិសំយោគ នៃវិធីទស្សនវិជ្ជាមាន ខ្លឹមសារ និងទម្រង់ តើ ទម្រង់អាចជះឥទ្ធិពលលើ ខ្លឹមសារតាមទិសដៅប៉ុន្មានយ៉ាង a) ក. ទម្រង់ស្របនឹងខ្លឹមសារ ទម្រង់នឹងបង្កលក្ខណ្ឌបើកផ្លូវឱ្យខ្លឹមសារធ្វើចលនារីកចម្រើន និងទម្រង់ មនស្របនឹងខ្លឹមសារ ទម្រង់នឹងរារាំងដល់ចលនារីកចម្រើននៃខ្លឹមសារវិញ b) ខ. ទម្រង់ស្របនឹងខ្លឹមសារ និងទម្រង់ស្របនឹងតថភាព c) គ. ទម្រង់ស្របនឹងសច្ចៈភាព និងទម្រង់មិនស្របនឹងតថភាព d) ឃ. ខ្លឹមសារ និងទម្រង់ 96) តើទស្សនវិទូរូបណាដែលបានពោលថា សារជាតិនៃទស្សនវិជ្ជា គឺស្រាវជ្រាវរកចំណេះដឹង តែមិនមែន ស្រាវជ្រាវរកអ្វីដែលទស្សនវិជ្ជានោះមានហើយទេ។ ប៉ុន្តែទស្សនវិជ្ជាក្បត់ខ្លួនឯង នៅពេលដែលវាក្លាយទៅជាគម្ពីរនិយម។ a) ក. កាន្ត b) ខ. ហ្សាក់ កឺល្លិន រុស c) គ. អេពីគួរ d) ឃ. ហ្សាក់ស្ពែរ 97) ដើម្បីបណ្តុះឱ្យមនុស្សមានសីលធម៌ គឺត្រូវបណ្តុះលើ a) ក. សីលញាណ b) ខ. សីលចរិត c) គ. ឱ្យយល់ពីអំពើកុសល និងអកុសល d) ឃ. សីលញាណ និងសីលចរិត 98) តើមនុស្សខុសពីសត្វត្រង់ណា a) ក. មនុស្សមានសភាវគតិ ឯសត្វមានទម្លាប់ b) ខ. មនុស្សមានវប្បធម៌ប្រពៃណី និងទំនៀមទម្លាប់ c) គ. មនុស្សមានសតិសប្បជ្ជញ្ញៈ d) ឃ. មនុស្សមានវិចារណញាណ 99) នៅក្នុងវិធីវិភាគទំនាស់ បើវត្ថុ និងដំណើរនៃទំនាស់ខុសគ្នា តើទំនាស់ខុសគ្នាដែរ ឬទេ? a) ក. ទំនាស់មិនខុសគ្នានោះទេ b) ខ. ទំនាស់ក៏ខុសគ្នាដែរ c) គ. ទំនាស់មានសារជាតិដោយឡែកពីគ្នា d) ឃ. ទំនាស់ច្រើននៅក្នុងវត្ថុមួយ 100) ដើម្បីដោះស្រាយទំនាស់ តើយើងគួរដោះស្រាយទំនាស់ទៅតាមអ្វី a) ក. ពេលវេលា និងប្រភេទទំនាស់ b) ខ. ពេលវេលា និងទីកន្លែង c) គ. កុំប្រញាប់ពេក និងកុំយឺតយូរពេក d) ឃ. ភាពចាំបាច់ និងសំខាន់

Philisophy

排行榜

視覺風格

選項

切換範本

恢復自動保存: ?