1. បុរសជរាអាយុ ៨៩ឆ្នាំម្នាក់ដោយសារតែការចងចំាចុះខ្សោយ មិនអាចឱ្យគាត់នៅម្នាក់ឯងក្នុងពេលដែលសមាជិកគ្រួសារទៅធ្វើការអស់។ ដោយសារតែកង្វល់ពីសុវត្ថិភាព តើក្រុមគ្រូពេទ្យត្រូវមានជម្រើសបែបណាដើម្បីធានាសុវត្ថិភាពបំផុតដល់អ្នកជម្ងឺ?, A. បញ្ជូនអ្នកជំងឺទៅមជ្ឈមណ្ឌលថែទាំពីម៉ោង៨ព្រឹកដល់ម៉ោង៥ល្ងាចជារៀងរាល់ថ្ងៃ, B. បញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យវិកចរិករយៈពេលវែង, C. បញ្ជូនអ្នកជំងឺទៅកាន់កន្លែងថែទាំដែលមានសុវត្ថិភាពខ្ពស់, D. ឱ្យចូលសំរាកក្នុងមន្ទីរពេទ្យផ្នែកជម្ងឺទូទៅដើម្បីធ្វើការវាយតម្លៃ, 2. ស្រ្តីអាយុ ៥០ឆ្នាំម្នាក់មានជម្ងឹមហារីកសួតដំណាក់កាលចុងក្រោយ ដោយមានការសាយភាយកោសិកាមហារីកខ្លាំងក្លា គាត់សុំផ្លាស់ប្តូរទៅកន្លែងថែទាំមហារីក(hospice)។ ការស្នើរសុំផ្លាស់ប្តូរនេះតម្រូវឱ្យមាន ៖, A. ការស្នើសុំរបស់អ្នកជម្ងឹ និងការយល់ព្រមតាមសេចក្តីណែនាំនៃការថែទាំរបស់មន្ទីរពេទ្យ ប៉ុន្តែមិនតំរូវឱ្យមានវេជ្ជបញ្ជាទេ, B. ការបញ្ជាក់របស់គ្រូពេទ្យថាអ្នកជម្ងឺអាចរស់បានត្រឹមតែ៦ខែឬក៏តិចជាងនេះ ហើយគ្រូពេទ្យសរសេរបញ្ជូនទៅកាន់កន្លែងថែទាំ, C. បង្ហាញភស្តុតាងឱ្យឃើញថាសមាជិកគ្រួសារមិនអាចថែរក្សាអ្នកជម្ងឺ នៅផ្ទះតទៅទៀត, D. រោគវិនិច្ឆ័យជាក់លាក់ ដែលមានក្នុងបញ្ជីរាយមុខជម្ងឺដែលផ្នែកថែទាំអាចទទួលយកបាន, 3. គិលានុបដ្ឋាកបានរំឭកដល់មាតា បិតា ពីកម្មវិធីចាក់ថ្នាំបង្ការចំពោះកុមារដែលទើបចូលរៀនដំបូង គឺជាឧទាហរណ៍នៃការបង្ការណាមួយដូចខាងក្រោមនេះ?, A. ការបង្ការបឋម, B. ការបង្ការទី២, C. ការបង្ការទី៣, D. ការបង្ការជាមូលដ្ឋាន, 4. គិលានុបដ្ឋាកកំពុងប្រើប្រាស់រូបភាពពណ៍ស្តីពីការណែនាំម្ហូបអាហារ ដើម្បីអប់រំអ្នកជម្ងឺទឹកនោមផ្អែមពីអាហារូបត្ថម្ភគឺជាបច្ចេកទេសនៃការបង្ការណាមួយដូចខាងក្រោមនេះ?, A. ការបង្ការបឋម, B. ការបង្ការទី២, C. ការបង្ការទី៣, D. ការបង្ការជាមូលដ្ឋាន, 5. អ្នកជម្ងឺម្នាក់សំរាកនៅកន្លែងថែទាំរយៈពេលយូរមានការលំបាកក្នុងការលេប ហើយឧស្សាហ៍ឈ្លក់ម្ហូបនិងទឹកជាញឹកញាប់។ ដោយសារតែគាត់អាចរងគ្រោះពីការឈ្លក់(aspiration) តើគិលានុបដ្ឋាកត្រូវបញ្ជូនអ្នកជម្ងឺទៅអ្នកណាដើម្បីវាយតម្លៃបញ្ហានេះ?, A. វេជ្ជបណ្ឌិតដេលមានជំនាញខាងវិបត្តិបំពង់ក, B. អ្នកជំនាញខាងរបបអាហារ, C. អ្នកជំនាញខាងអាហារូបត្ថម្ភ, D. អ្នកឯកទេសព្យាបាលរោគខាងសំឡេង ( speech therapist ), 6. គិលានុបដ្ឋាកបានសម្គាល់ឃើញថា អ្នកជម្ងឺទើបបញ្ជូនចូលមកកន្លែងថែទាំគឺសំងំតែក្នុងបន្ទប់របស់ខ្លួន មិនចូលរួមក្នុងសកម្មភាបផ្សេងៗហើយញុំាអាហារតែបន្តិចក៏ដាក់ចោលលើតុ។ គិលានុបដ្ឋាកបានវិភាគប្រតិកម្មជាមួយការផ្លាស់ប្តូរទីកន្លែងនេះជា :, A. ការត្រលប់ទៅរកភាពដើម(Regression), B. ការផ្តាច់ខ្លួនពីសង្គម (Social Withdrawal), C. ការបាត់លក្ខណ៖ជាមនុស្ស (Depersonalization), D. ការខឺងសម្បារមិនតបត (Passive Agressive), 7. គិលានុបដ្ឋាកធ្វើការបញ្ជាក់ទៅកាន់អ្នកជម្ងឺថ្មីនៅក្នុងមណ្ឌលស្តារកាយនីតិសម្បទាថាពាក្យ "ស្តារកាយនីតិសម្បទា"(Rehabilitation)មានន័យថាអ្នកជម្ងឺនឹង៖, A. អាចបំពេញការងារដូចដើមវិញ, B. ត្រូវផ្តល់ដំបូន្មានឱ្យផ្លាស់ប្តូរការងាថ្មី, C.អភិវឌ្ឍន៍ជំនាញថ្មីមួយដែលអាចឱ្យគាត់ជំនះលើភាពពិការរបស់គាត់, D. ឈានទៅដល់កម្រិតល្អបំផុតនៃឯករាជ្យភាពដែលអាចទៅរួច, 8. គិលានុបដ្ឋាកវាយតម្លៃ/ប៉ាន់ប្រមាណអ្នកជម្ងឺដែលចាំបាច់ត្រូវរំឭកឱ្យលេបថ្នាំ សំអាតខ្លួន ញុំាអាហារ ដោះសំលៀកបំពាក់ និងចូលគេងនៅពេលយប់ប៉ុន្តែដែលអាចទៅណាមកណាបានដោយសុវត្ថិភាព។ តើគិលានុបដ្ឋាកកំណត់កន្លែងថែទាំណាមួយដែលសក្តិសមជាងគេសម្រាប់អ្នកជម្ងឺនេះ?, A. កន្លែងថែទាំដែលមានជំនាញខ្ពស់, B. កន្លែងថែទាំដែលមានជំនាញមធ្យម, C.កន្លែងថែទាំដែលមានជំនាញបឋម, D.ការថែទាំនៅផ្ទះ, 9. គិលានុបដ្ឋាកធ្វើបញ្ជីរាយនាមសមាជិកក្រុមស្តារកាយនីតិសម្បទា ដែលអាចឱ្យគាត់ ពន្យល់ទៅក្រុមគ្រួសារអំពីសេវាព្យាបាលផ្សេងៗសំរាប់អ្នកជម្ងឺម្នាក់ដែលបាត់បង់កាយសម្បទា។ តើកញ្ចប់សេវាមួយណាដែលសមស្របចំពោះអ្នកជម្ងឺ ?, A. អ្នកឯកទេសព្យាបាលដោយចលនា គិលានុបដ្ឋាក សមាជិកគ្រួសារ វេជ្ជបណ្ឌិតផ្ទាល់ខ្លួន, B.អ្នកឯកទេសព្យាបាលអាជីព អ្នកជំនាញខាងរបបអាហារ គិលានុបដ្ឋាក, C. គ្រូពេទ្យខាងស្តារនីតិសម្បទា អ្នកបច្ចេកទេសមន្ទីពិសោធន៍ ក្រុមគ្រួសារ, D. អ្នកឯកទេសអាជីពខាងស្តារកាយនីតិសម្បទា អ្នកឯកទេសខាងជម្ងឺផ្លូវចិត្ត, 10. គិលានុបដ្ឋាកពន្យល់ពីកម្រិតអសមត្ថភាពរបស់អ្នកជម្ងឺ ដែលរងរបួសដោយសារជួប ឧបត្តិហេតុនៅពេលសាងសង់ដែលបណ្តាលឱ្យបាត់បង់តាំងដៃស្តាំ និងជើងស្តាំ។ដោយសារតែហេតុផលនេះបានជះឥទ្ធិពលដល់ជីវភាពរស់នៅរបស់គាត់ និងលទ្ធភាពក្នុង ការត្រឡប់ទៅធ្វើការរបស់គាត់។ តើគាត់ត្រូវបានកំណត់អសមត្ថភាពនៅក្នុងកម្រិតណាមួយ ?, A. កម្រិតទីមួយ, B. កម្រិតទីពីរ, C. កម្រិតទីបី, D. កម្រិតទីបួន, 11. អ្នកជម្ងឹដែលមានសភាពទន់ខ្សោយប្រាប់ទៅគិលានុបដ្ឋាក ថាគេឱ្យពួកគាត់ងូតទឹកនៅពេលព្រឹកនេះ។ ការឆ្លើយតបដ៏ល្អបំផុតរបស់គិលានុបដ្ឋាកដែលអាចលើកទឹកចិត្តយ៉ាងទូលំទូលាយ ហើយផ្តល់ឱ្យអ្នកជម្ងឺមានភាពបត់បែនតាមដែលអាចធ្វើទៅបានគឺមានដូចជា :, A. បើផ្អែកលើលេខបន្ទប់របស់អ្នកជម្ងឺ អ្នកជម្ងឺត្រូវងូតទឹកនៅថ្ងៃច័ន្ទ ពុធ នឹងថ្ងៃសុក្រ ប៉ុន្តែថ្ងៃនេះគឺថ្ងៃអង្គារទេ, B. ប្រសិនបើអ្នកចង់បរិភោគអាហារពេលព្រឹកជាមួយអ្នកដទៃទៀតនៅក្នុងបន្ទប់ទទួលទានអាហារអ្នកត្រូវសំអាតខ្លួនរបស់អ្នកនៅក្នុងបន្ទប់ទឹករបស់អ្នកជាមុនសិន, C. នៅពេលដែលកូនស្រីរបស់អ្នកមកសួរសុខទុកនាពេលល្ងាចនេះ សួរនាងថាតើគេអាចងូតទឹកឱ្យអ្នកបានរឺអត់, D. ខ្ញុំនឹងយកទឹកមួយចានដែកឱ្យអ្នកជូតខ្លួនឥឡូវនេះ។ បន្ទាប់ពីអាហារពេលព្រឹករួច យើងនឹងនិយាយពីកាលវិភាគដែលត្រូវងូតទឹក, 12. អ្នកសរសេរកម្មវិធីកុំព្យូទ័រដែលបាក់ជើងទាំងពីរ បានទទួលសំណងពីថៅកែរបស់គាត់ ដោយ ផ្តល់ឱ្យគាត់នូវភាពងាយស្រួលនិងតុអង្គុយធ្វើការដែលមានបំពាក់នូវកៅអីរុញសំរាប់អ្នកជម្ងឺ។ នេះជាឧទាហរណ៍មួយនៃអសមត្ថភាពកម្រិតទី :, A. កម្រិតទីមួយ, B. កម្រិតទីពីរ, C. កម្រិតទីបី, D. កម្រិតទីបួន, 13. អ្នកជម្ងឺក្រិនសរសៃប្រសាទជាច្រើនកន្លែងម្នាក់(multiple sclerosis) ត្រូវទទួលបានការផ្តល់ចំណីអាហារ ការងូតទឹក និងការស្លៀកសំលៀកបំពាក់។ គិលានុបដ្ឋាកចាត់ទុកអ្នកជម្ងឺប្រភេទនេះថា :, A. អសមត្ថភាព (disabled), B. ទន់ខ្សោយ (disadvantaged), C. ពិការ (hadicapped), D. គ្មានសង្ឃឹមនឹងជា (impaired), 14. ពេលដែលជីដូនរបស់ពួកគេត្រូវបានអនុញ្ញាតឱ្យចូលកន្លែងថែទាំរយៈពេលវែង គ្រួសារអ្នកជម្ងឺត្រូវបានធានាការទុកចិត្តពីគិលានុបដ្ឋាកដើម្បីថែទាំអ្នកជម្ងឺឱ្យបានយូរ។ តើការថែទាំត្រូវផ្អែកលើអ្វី ?, A. អ្នកជម្ងឺមានលទ្ធភាពធ្វើអ្វីៗបានដោយខ្លួនឯងបានកម្រិតណា, B. សង្កត់ធ្ងន់ទៅលើតំហែទាំចំពោះអ្នកជម្ងឺដែល នោម ឬជុះមិនដឹងខ្លួន, C. ភាពជោគជ័យនៃការសម្រួលទៅតាមទម្លាប់នៅក្នុងផ្ទះ, D. តំហែទាំតាមមុខនាទីដែលអាចធ្វើទៅបាន, 15. គិលានុបដ្ឋាកពណ៌នាការថែទាំសុខភាពតាមសហគមន៍ដោយប្រើប្រាស់ឧទាហរណ៍នៃ :, A. ការចុះសួរសុខទុកអ្នកជម្ងឺដល់គេហដ្ឋានបន្ទាប់ពីពួកគេចាកចេញពីមន្ទីរពេទ្យដើម្បីពិនិត្យពីស្ថានភាពសុខភាពផ្ទាល់ខ្លួនរបស់ពួកគេ, B. សាកសួរគិលានុបដ្ឋាកជំនួយដើម្បីបញ្ជាក់ពី សេវាសុខភាពដែលអ្នកជម្ងឺត្រូវការបំផុតសំរាប់ការរស់នៅផ្ទាល់ខ្លួនរបស់ពួកគេ, C. ជូបអ្នកជម្ងឺដែលមានប្រាក់ចំណូលទាបដើម្បីកំណត់ តំរូវការចាំបាច់សំរាបតំហែទាំសុខភាពរបស់ពួកគេ, D. អភិវឌ្ឍន៍សេវាកម្មថែទាំសុខភាពដល់ផ្ទះ, 16. គិលានុបដ្ឋាកដែលមានអាជ្ញាប័ណ្ណរំឭកក្រុមនិស្សិតថាតម្លៃនៃ ការបង្ហាញត្រាប់របស់ពួកគេ ក្នុងការអនុវត្តមានឫសគល់មកពី :, A. ការអប់រំនៅក្នុងសាលគិលានុបដ្ឋាក, B. ការជះឥទ្ធិពលពីក្រុមគ្រួសារ, C. ទំនាក់ទំនងរវាងមិត្តភក្តិ, D. ភ្នាក់ងារគោលនយោបាយ, 17. គិលានុបដ្ឋាកដែលមានអាជ្ញាប័ណ្ណ ពន្យល់ទៅកាន់អ្នកជម្ងឺថាមន្ទីរពេទ្យមានស្ថាបន័ គណៈកម្មការក្រមសីលធម៍ ដែលមានតួនាទីចំបងគឺ :, A. ត្រួតពិនិត្យការអនុវត្តតាមគោលនយោបាយក្រមសីលធម៍វិជ្ជាជីវៈ, B. ដកអាជ្ញាប័ណ្ណពីនរណាម្នាក់ដែលបំពានច្បាប់, C. ដោះស្រាយជម្លោះផ្ទាល់ខ្លួន, D. ប្រាកដថាការជួលបុគ្គលិកយោងទៅតាមភាពស្មើគ្នានៃក្រមសីលធម៍, 18. គិលានុបដ្ឋាកដែលមានអាជ្ញាប័ណ្ណ បានធ្វើរបាយការណ៍ពី "អ្នកជម្ងឺ ដែលស្រវឹងហើយធ្វើអំពើឆ្កួត" នាយសាលបានធ្វើការព្រមានហើយបានផ្តល់សិទ្ធិឱ្យគិលានុបដ្ឋាកធ្វើការប្តឹងពី :, A. វាយធ្វើបាបលើរាងកាយ, B. បានប្រព្រឹត្តអំពើខុសឆ្គងជាសាធារណៈ, C. អត្តចរិតបង្ខូចកេរ្តិ៍ឈ្មោះអ្នកដទៃ, D. ការបរិហាកេរ្ត៍, 19.គិលានុបដ្ឋាកដែលមានអាជ្ញាប័ណ្ណបានកាត់ក្រចកជើងអ្នកជម្ងឺ ទឹកនោមផ្អែមខ្លីពេក ដែលជាលទ្ធផលគឺត្រូវកាត់ម្រាមជើងចោលដោយការបង្ករោគ។ គិលានុបដ្ឋាករូបនេះគែមានទោសពីបទ :, A. កំហុសដោយអចេតនា, B. កំហុសដោយចេតនា, C. ការធ្វេសប្រហែស, D. ទង្វើមិនត្រឹមត្រូវតាមជំនាញ, 20. គិលានុបដ្ឋាកដែលមានអាជ្ញាប័ណ្ណម្នាក់ ទទួលបានការចុះហត្ថលេខាពីក្រុមគ្រួសារអ្នកជម្ងឺ លើលិខិតយល់ព្រមវះកាត់ ដែលត្រូវឱ្យប្រាកដថា :, A. អ្នកជម្ងឺមានស្មារតីប្រក្រតី, B. មានវត្តមានវេជ្ជបណ្ឌិត, C. មានសមាជិកគ្រួសារជាសាក្សី, D. ការចុះហត្ថលេខាដោយទឹកខ្មៅ, 21. គ្រូពេទ្យបានចេញវេជ្ជបញ្ជាដើម្បីយកថ្នាំ ស៊ីទ្រ័ដ (Syndroid) ១៣៧មីលីក្រាម។គិលានុបដ្ឋាកដឹងថាថ្នាំ គឺត្រូវមានរង្វាស់ជាមីក្រូក្រាម។ ដូច្នេះគិលានុបដ្ឋាកគួរតែ :, A. កត់ត្រាវេជ្ជបញ្ជាប្រសិនបើវាត្រូវបានគេសរសេរ ទៅជាមីក្រូក្រាម, B. ប្រាប់ឱ្យប្រធានគ្រប់គ្រងគិលានុបដ្ឋាកដឹង, C. កត់ត្រាតាមវេជ្ជបញ្ជា, D. ទូរស័ព្ទសួរទៅគ្រូពេទ្យដែលចេញវេជ្ជបញ្ញា, 22. គ្រូពេទ្យសរសេរវេជ្ជបញ្ជារថ្នាំឈ្មោះ ម័រហ្វិនស៊ុលហ្វាត ១០០មីលីក្រាម (Morphine sulfate 100 mg)។ គិលានុបដ្ឋាកដែលមានអាជ្ញាប័ណ្ណបានបញ្ជាក់ទៅគ្រូពេទ្យថា ថ្នាំនេះគឺ ១០ មីលីក្រាម។ គ្រូពេទ្យបញ្ជាក់ថា ១០០មីលីក្រាម។ តើគិលានុបដ្ឋាកគប្បីធ្វើបែបណា?, A. ទូរស័ព្ទទៅសួររដ្ឋបាលខាងមន្ទីរពេទ្យ, B. បដិសេធមិនសរសេរតាមវេជ្ជបញ្ជានេះ, C. ទូរស័ព្ទសួរទៅឳសថការី, D. ប្រាប់ឱ្យប្រធានគ្រប់គ្រងគិលានុបដ្ឋាកដឹង, 23. គិលានុបដ្ឋាកដែលមានអាជ្ញាប័ណ្ណ គឺដូចជាសមាជិកបុគ្គលិកទូទៅដឹងរាល់តម្រូវការ របស់អ្នកជម្ងឺច្រើនជាងគេ។ សមាជិកបុគ្គលិកដទៃមានអារម្មណ៍ថាមានភាពកក់ក្តៅក្នុងការសុំដំបូន្មាន។ ដំបូន្មានត្រូវបានផ្តល់ដោយឥតគិតថ្លៃដោយមានពន្យល់ និងណែនាំបង្ហាញយ៉ាងក្បោះក្បាយ។គិលានុបដ្ឋាកត្រូវបានគេនិយាយថាកំពុងតែដើរតួនាទីជាអ្វី ?, A. គ្រូដែលតែងតាំងដោយខ្លួនឯង, B. គ្រូបង្រៀនដែលត្រូវបានចាត់តាំងឱ្យគ្រប់គ្រង, C. អ្នកដឹកនាំមិនផ្លុវការ, D. អ្នកគ្រប់គ្រងដែលត្រូវបានគេចាត់តាំងឡើង, 24. ការប្រជុំមួយត្រូវបានប្រមូលផ្តុំគ្នារៀបចំផែនការសំរាប់អ្នកជម្ងឺម្នាក់ ដែលមានបញ្ហាទុក្ខព្រួយ។ អ្នកដឹកនាំគិលានុបដ្ឋាកបានផ្តល់មតិផ្ទាល់ខ្លួនថាក្នុងការពិភាក្សាពីឫសគល់នៃបញ្ហា ហើយបន្ទាប់មកក៏ធ្វើការសំរេចចិត្តថែទាំដោយផ្អែកលើការពិភាក្សា។នេះគឺជាឧទាហរណ៍មួយនៃ :, A. ភាពជាអ្នកដឹកនាំតាមបែបអត្តនោម័ត, B. ភាពជាអ្នកដឹកនាំតាមបែបប្រជាធិបតេយ្យ, C. ភាពជាអ្នកដឹកនាំតាមបែបសេរី, D.ភាពជាអ្នកដឹកនាំមានលក្ខណៈអន្តរាគមន៍, 25. នាយកនៃការថែទាំបានឱ្យគិលានុបដ្ឋាកថែទាំតាមផ្ទះម្នាក់ ដែលមានអាជ្ញាប័ណ្ណអ្នកដឹកនាំការងារ ដើម្បីសម្របសម្រួលពិនិត្យរបាយការណ៍ឡើងវិញនៅពេលចុងបញ្ចប់វេនហើយអភិវឌ្ឍការងារថ្មីមួយ ដែលមានទ្រង់ទ្រាយប្រសើរជាងមុន ដើម្បីដាក់ឱ្យប្រើប្រាស់សំរាប់អង្គភាពទាំងមូល។តួនាទីរបស់គិលានុបដ្ឋាកមានអាជ្ញាប័ណ្ណគឺដូចជា :, A. អ្នកចាត់តាំងកំណត់គោលដោ (goal-setting organizer), B. អ្នកដឹកនាំការងារ (organizing leader), C. អ្នកគ្រប់គ្រងដែលត្រូវបានគេចាត់តាំង(assigned manager), D. អ្នកដឹកនាំគ្រប់គ្រង(manager-leader), 26. ប្រធានគិលានុបដ្ឋាកបានថតចម្លងកាលវិភាគផ្លាស់វេនដែលគ្មានបំពេញអ្វីទាំងអស់នៅលើតុក្នុងបន្ទប់សម្រាក។ បុគ្គលិកដែលចង់ធ្វើការវេនបន្ទាប់ត្រូវបំពេញកិច្ចការទាំងនេះ។ ឧទាហរណ៍នេះឆ្លុះបញ្ចំាងពីវិធីគ្រប់គ្រងបែប :, A. ភាពជាអ្នកដឹកនាំតាមអត្តនោម័ត (autocratic leadership), B. ភាពជាអ្នកដឹកនាំតាមប្រជាធិបតេយ្យ (democratic leadership), C. ភាពជាអ្នកដឹកនាំតាមសេរី (laissez-faire leadership), D. ភាពជាអ្នកដឹកនាំមានលក្ខណៈអន្តរាគម (participative leadership), 27. បុគ្គលិកលក្ខណៈរបស់អ្នកដឹកនាំ និងអ្នកគ្រប់គ្រងគឺត្រូវមានភាពដូចគ្នាហើយបុគ្គលិកលក្ខណៈនោះគឺ :, A. ជំនាញក្នុងការលើកទឹកចិត្ត, B. ជំនាញក្នុងការចែករំលែកនូវភាពអាណិតអាសូរ, C. របៀបនៃការប្រើប្រាស់អំណាច, D. របៀបនៃការចូលរួមសហប្រតិបត្តិការ, 28. ភាពជាអ្នកដឹកនាំតាមបែបសេរីនិយម គឺវាផ្ទុយនឹង :, A. ភាពជាអ្នកដឹកនាំដែលផ្តាច់ការ, B. ភាពជាអ្នកដឹកនាំបែបការិយាធិបតេយ្យ, C. ភាពជាអ្នកដឹកនាំតាមបែបប្រជាធិបតេយ្យ, D. ភាពជាអ្នកដឹកនាំតាមបែបសហប្រតិបត្តិការ, 29. គិលានុបដ្ឋាកម្នាក់បានប្រាប់បុគ្គលិកផ្សេងទៀតថា គាត់មកធ្វើការងារគឺដើម្បីប្រាក់ និងគ្រាន់តែ ចង់មកធ្វើការ ហើយត្រឡប់ទៅផ្ទះវិញប៉ុណ្ណោះ។ របៀបនៃភាពជាអ្នកដឹកនាំដែលគិលានុបដ្ឋាករូបនេះអាចនឹងធ្វើការជាមួយយ៉ាងសុខស្រួលបាននោះគឺ :, A. ភាពជាអ្នកដឹកនាំតាមបែបអត្តាធិបតេយ្យ(អត្តនោម័ត), B. ភាពជាអ្នកដឹកនាំតាមបែបប្រជាធិបតេយ្យ, C. ភាពជាអ្នកដឹកនាំតាមបែបសេរីនិយម, D. ភាពជាអ្នកដឹកនាំតាមបែបចូលរួមសហប្រតិបត្តិការ, 30. ប្រធានក្រុមបានចាត់តាំងគិលានុបដ្ឋាកដែលមានអាជ្ញាប័ណ្ណ(A) ទៅកន្លែងថែទាំអ្នកជម្ងឺក្នុងបន្ទប់លេខ១២៣ និងលេខ១២៩ ពន្យល់ពីការថែទាំក្នុងកម្រិតខ្ពស់ជាពិសេសខ្លះៗដែលអ្នកជម្ងឺទាំងនេះត្រូវការ ។ គិលានុបដ្ឋាកជំនួយ G និង F ត្រូវបាន ចាត់តាំងក្នុងសាលផ្សេងទៀតហើយបែងចែកចំនួនអ្នកជម្ងឺដែលត្រូវការ ការថែទាំទាំងមូល និងតាមផ្នែក។ កិច្ចការថែទាំរបស់ពួកគេត្រូវបានពិភាក្សាលំអិត។ ការចាត់តាំងទៅតាមកម្រិតជំនាញគឺជាឧទាហរណ៍នៃ :, A. ផែនការ, B. ការរៀបចំ, C. ការវាយតម្លៃ, D. ការដឹកនាំ, 31. កិច្ចការចំពោះគិលានុដ្ឋាកជំនួយដែលត្រូវប្រគល់ឱ្យគឺ :, A. ធ្វើបច្ចុប្បន្នភាពផែនការថែទាំ, B. បង្កើតផែនការបង្រៀន, C. ថ្លឹងទម្ងន់អ្នកជម្ងឺ, D. ការវាយតំលៃការឆ្លើយតបថ្នាំបំបាត់ការឈឺចាប់, 32. ក្នុងនាមជាអ្នកស្រាវជ្រាវថ្មី អ្នកត្រូវដឹងថាការចាប់គំរូអង្កេត (Sample) គឺជាសារធាតុសំខាន់នៃដំណើរការស្រាវជ្រាវ ។ តើក្រុមអង្កេត Sample Group ជាអ្វី?, A. ក្រុមសាក្សី Control group, B. ក្រុមមនុស្សដែលយកមកសិក្សា Study Subjects, C. ប្រជាជនទូទៅដែលគេចាប់យកគំរូអង្កេត Sampling Population, D. ប្រជាជនក្នុងប្រទេសទាំងមូល Universe, 33. ក្នុងនាមជាអ្នកស្រាវជ្រាវថ្មីអ្នកដឹងថាសំណាក គឺជាធាតុសំខាន់នៃដំណើរការស្រាវជ្រាវ។ តើអ្វីជាលក្ខណៈសំខាន់បំផុតរបស់សំណាក?, A. ការជ្រើសរើសដោយចៃដន្យ, B. តាមទីតាំងសមស្រប, C. តាមចំនួនសមស្រប, D. ការតំណាង, 34. ក្នុងនាមជាអ្នកស្រាវជ្រាវថ្មីអ្នកដឹងថាសំណាកគឺជាសារធាតុសំខាន់នៃដំណើរការ ស្រាវជ្រាវ។ ការរើសសំណាកដោយចៃដន្យធានាថាប្រធានបទនីមួយៗត្រូវ :, A. បានគេជ្រើសរើសជាលក្ខណៈប្រព័ន្ធ, B. ការជ្រើសរើសដែលមានឪកាសស្មើគ្នា, C. បានគេជ្រើសរើសតាមលក្ខណៈវិនិច្ឆ័យដែលបានកំណត់, D. លក្ខណៈពិសេសដែលត្រូវនឹងសំណាកផ្សេងទៀត, 35. ក្នុងនាមជាអ្នកស្រាវជ្រាវថ្មីអ្នកដឹងថាសំណាកគឺជាសារធាតុសំខាន់នៃដំណើរការស្រាវជ្រាវ។ អ្នកបានសម្រេចចិត្តបញ្ចូល ៥ ភូមិទៅក្នុងក្រងរបស់អ្នក និងបានជ្រើសរើស វិធីសំណាកដែលអាចទទួលបានសំណាកតំណាងពីភូមិនីមួយៗ ។ តើអ្វីដែលគូរជាវិធីសមស្រប សម្រាប់អ្នកប្រើក្នុងការថែទាំនេះ?, A. សំណាកជាចង្កោម Cluster Sampling, B. សំណាកចៃដន្យ, C. សំណាកតាមថ្នាក់, D. សំណាកជាប្រព័ន្ធ, 36. គិលានុបដ្ឋាកបានរៀបចំអ្នកជម្ងឺទុក្ខព្រួយឱ្យចូលវះកាត់ហើយបាននិយាយថា"មនុស្សម្នាក់មានអារម្មណ៍ទុក្ខព្រួយខ្លះប៉ុន្តែអ្នកនឹងគេងនៅពេលដែលការវះកាត់ប្រព្រត្តិទៅ។" តើរបៀបប្រាស្រ័យទាក់ទងមួយណាដែលសមស្រម?, A. យល់ដឹងពីចិត្តអ្នកជម្ងឺ, B. សង្ខេប, C. ការធានាអះអាងឡើងវិញមានលក្ខណោៈមិនពិត, D. ការផ្តល់ដំបូន្មានមុនពេលវះកាត់, 37. នៅពេលដែលគិលានុបដ្ឋាកពិភាក្សាជាមួយអ្នកជម្ងឺដែលជាសះស្បើយដើម្បីឱ្យគាត់ចេញពីមន្ទីរពេទ្យ។ វីធីសាស្រ្តប្រាស្រ័យទាក់ទងដែលមានប្រសិទ្ធិភាពបំផុតគឺ :, A. វាយតម្លៃសុខភាពអ្នកជម្ងឺដោយកាយវិការ, B. អនុញ្ញាតឱ្យមានការប្រាស្រ័យទាក់ទងលើប្រធានបទណាក៏បានតាមតែអ្នកជម្ងឺចង់, C. ទាមទារអនុវត្តសកម្មភាពថែទាំដែលមានចែងក្នុងផែនការក្រោយពេលជាសះស្បើយ, D. កាត់បន្ថយការសម្លឺងតាមភ្នែក ដើម្បីចៀសវាងឥរិយាបថបញ្ជារ, 38. ពេលត្រឡប់ទៅកន្លែងថែទាំវិញ គិលានុបដ្ឋាកបានសង្កេតឃើញថាកូនស្រីរបស់អ្នកជម្ងឺដែល ទន់ខ្សោយម្នាក់កំពុងអានតារាងព្យាបាលរបស់ម្តាយនាង។នាងបាននិយាយថា"ខ្ញុំមានសិទ្ធិមើលរបាយការណ៍ព្យាបាលរបស់ម្តាយខ្ញុំ"។ ការឆ្លើយតបល្អបំផុតរបស់ គិលានុបដ្ឋាកគឺ :, A. តើអ្វីដែលអ្នកយល់ថាអ្នកត្រូវតែដឹង? ឱ្យតារាងរបាយការណ៍នោះមកខ្ញុំ, B. អ្នកត្រូវយល់ថាមានតែម្តាយអ្នកមួយគត់ដែលមានសិទ្ធិមើលពីរបាយការណ៍ព្យាបាលរបស់ គាត់។ សូមឱ្យរបាយការណ៍នោះមកខ្ញុំ, C. ទោះបីជារបាយការណ៍នោះមិនមែនសម្រាប់អ្នកមើល ខ្ញុំរីករាយនិងព្យាយាមឆ្លើយ រាល់សំណួរដែលអ្នកឆ្ងល់។តើខ្ញុំសុំរបាយការណ៍នោះវិញបានទេ?, D. ការអានរបាយការណ៍នោះគឺប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ភាពឯកជនរបស់ម្តាយអ្នក។ អ្នកមិនត្រូវអានវាទេ។ សូមដាក់របាយការណ៍នោះចុះ។, 39. សិស្សគិលានុបដ្ឋាកម្នាក់ដែលត្រូវគេចាត់តាំងឱ្យមើលថែទាំអ្នកជម្ងឺដែលបាននិយាយពីការរួមភេទដូចគ្នា ហើយបានស្នើសុំឱ្យសិស្សនោះជួបគាត់ក្រោយពេលចេញពីមន្ទីរពេទ្យ។ ការឆ្លើយតបល្អបំផុតរបស់សិស្សនោះគឺ :, A. អ្នកត្រូវទៅរាយការណ៍ពីអាកប្បកិរិយាផ្លូវភេទមមិនសមស្របជូនគ្រូរបស់ខ្ញុំ, B. ខ្ញុំមិនពេញចិត្តពីការនិយាយរឿងរួមភេទដូចគ្នា។ សូមបំភ្លេចពីរឿងនេះហើយត្រឡប់ចូលរឿងថែទាំអ្នកវិញ។, C. ខ្ញុំមកនេះដើម្បីមើលថែទាំព្យាបាលអ្នក។ ការសន្ទនាពីរឿងផ្លូវភេទបែបនេះមិនអាចទទួល យកបានទេចំពោះខ្ញុំដែលជាអ្នកថែទាំអ្នក។, D. ផ្លូវជីវិតដែលអ្នកជ្រើសរើសធ្វើឱ្យខ្ញុំមានអារម្មណ៍មិនស្រួល។ ខ្ញុំនឹងត្រឡប់មកវិញជាមួយថ្នាំព្យាបាល។, 40. អ្នកជម្ងឺមហារីកដែលទើបតែធ្វើរោគវិនិច្ឆ័យហើយថ្មីៗបាននិយាយថា "ខ្ញុំមិនអាចទ្រាំទ្រពីការព្យាបាលដោយថ្នាំជាតិគីមី"។ ប្រយោគឆ្លើយតបរបស់គ្រូពេទ្យភាគច្រើនគឺ :, A. "តើការព្យាបាលដោយថ្នាំគីមីអ្វីដែលធ្វើឱ្យអ្នកខ្វល់ខ្វាយ?", B. "ការព្យាបាលដោយថ្នាំគីមី គឺប្រសើរជាងមុន", C."ខ្ញុំអាចយល់ពីបញ្ហានេះ", D. "តើអ្នកធ្លាប់ព្យាបាលដោយថ្នាំគីមីពីមុនមកឬ?", 41. គិលានុបដ្ឋាក ដែលចាត់ទុកដូចជាអ្នកសំខាន់នោះ បាននាំនូវគុណប្រយោជន៍ នៃការអនុវត្តផ្នែកទំនាក់ទំនងជាមួយនឹងអ្នកជម្ងឺម្នាក់ៗ រួមមានដូចជាផ្នែកចំណេះដឹង បទពិសោធន៍អតីត ភាពខ្លាំង និង ភាពខ្សោយជាដើម។ ពាក្យរួមបញ្ចូលមួយដែលត្រូវបានប្រើសម្រាប់ពិពណ៍នានូវមោទនភាពនេះគឺ :, A. បទពិសោធន៍នៃភាពជាមនុស្ស, B. ឥទ្ធិពលនៃសរីរាង្គ, C. ឥទ្ធិពលនៃសង្គម, D. ករប្រើប្រាស់"ខ្លួនឯង"ក្នុងផ្នែកគិលានុបដ្ឋាក, 42. អ្នកជម្ងឺបានសួរគិលានុបដ្ឋាកដែលជាអ្នកដើរប្រមូលថាសអាហារពេលព្រឹកថា"តើនឹងមានអ្វីកើតឡើងនៅពេលដែលធ្វើតេស្តសារធាតុវិទ្យុសកម្មនៅព្រឹកនេះ?" គិលានុបដ្ឋាករូបនោះបានឆ្លើយឡើងថា "ការពន្យល់ដែលចំាបាច់ទាំងនេះមិនមានសរសេរនៅក្នុងក្រដាសនៃតារាងនៅលើតុនោះទេ"នេះគឺជាឧទាហរណ៍មួយនៃការរំលោភបំពានផ្នែក:, A. ការរក្សាការសម្ងាត់, B. ភាពដាច់ដោយឡែក, C. ការពន្យល់ពីការថែទាំ, D. ការបន្តការថែទាំ, 43. តើចំណុចមួយណាក្នុងចំណោមចំណុចខាងក្រោយដែលសមស្របនឹងអ្នកស្រី វិមាន ដែលមានអាយុ ៨០ឆ្នាំដែលមានជម្ងឺស្លាប់មួយចំហៀងខ្លួន(Hemiplegia), A. "អរុណសួស្តី អ្នកស្រី វិមាន ខ្ញុំឈ្មោះ អាន ហើយខ្ញុំជាអ្នកថែទាំអ្នកស្រីនៅថ្ងៃនេះ", B. "ខ្ញុំជាអ្នកថែទាំអ្នកស្រី ថ្ងៃនេះគឺជាថ្ងៃងូតទឹកហើយ។ អ្នកនឹងដល់វេនងូតបន្ទាប់ពីញុំាបាយព្រឹករួច", C. "សួស្តី អ្នកស្រីជាទីស្រឡាញ់ ថ្ងៃនេះយើងនឹងរៀបចំអាហារពេលព្រឹកឱ្យ បានរួចរាល់ហើយ យើងនឹងចាប់ផ្តើមងូតទឹកអោយអ្នកស្រីតែម្តង", D. "ខ្ញុំឈ្មោះអាន ថ្ងៃនេះ អ្នកស្រីជាអ្នកជម្ងឺរបស់ខ្ញុំ", 44. ជូនកាលអ្នកជម្ងឺធ្វើការទំនាក់ទំនងតាមរយៈការយំ ការទួញសោក ឬ ការសើច ក្អាកក្អាយជាដើម។ ពាក្យសម្រាប់ពិពណ៍នាពីទំនាក់ទនងបែបនេះគឺ :, A. ការទំនាក់ទំនងតាមបែបនិយាយស្តី, B. ការទំនាក់ទំនងដោយមិនមានការនិយាយស្តី, C. ការធ្វើសកម្មភាពដើម្បីស្វែងរកការចាប់អារម្មណ៍, D. ការស្វែងរកការគាំទ្រ, 45. ប្រសិនបើគិលានុបដ្ឋាកនោះធ្វើការទំនាក់ទំនងតាមបែប បើកចំហរ ស្មោះត្រង់ និង មិនមានការកំណត់លក្ខណៈណាមួយនោះ អកប្បកិរិយាបែបនេះគឺ :, A. ការប្រាស្រ័យទាក់ទងបែបព្យាបាល, B. ការប្រាស្រ័យទាក់ទងបែបប្រជាធិបតេយ្យ, C. ប្រើប្រយោគ "ខ្ញុំ", D. ការប្រាស្រ័យទាក់ទងបែបអត្តនោម័ត, 46. គិលានុបដ្ឋាកត្រូវមានការប្រុងប្រយ័ត្នក្នុងការធ្វើតាមទម្រង់ការនីមួយៗ ជាជំហានៗពីព្រោះភាពឋិតឋេរក្នុងការថែទាំនឹង:, A. កំណត់យ៉ាងច្បាស់ថាគ្មានជំហានណាមួយដែលត្រូវបានលុបចោលនោះឡើយ, B. ធានាបាននូវសុវត្ថិភាពពេញលេញ, C. កសាងនូវទំនុកចិត្តក្នុងសមត្ថកិច្ចរបស់គិលានុបដ្ឋាក, D. ជួយសន្សំពេលវេលា, 47. គិលានុបដ្ឋាកដែលចាត់តាំងឱ្យថែទាំអ្នកជម្ងឺដែលជិតដឹតនឹងក្រុមគ្រួសារជាច្រើនឆ្នាំ។ដើម្បីរក្សាបានទំនាក់ទំនងនៅក្នុងកាលៈទេសទាំងនោះ គិលានុបដ្ឋាកគួរតែ ប្រាប់អ្នកជម្ងឺយ៉ាងសមគួរថា :, A. កុំមានការបារម្ភអ្វីឱ្យសោះ។ខ្ញុំយល់ថាអ្នកនឹងទទួលបានការថែទាំយ៉ាងម៉ត់ចត់នៅវេន អ្នកដទៃ ព្រោះអ្នកគឺជាមិត្តរបស់ខ្ញុំ។, B. អ្នកអាចមានអារម្មណ៍ថាមិនស្រណុកចំពោះការថែទាំរបស់ខ្ញុំ។ អ្វីដែលបានកើតឡើងនៅ ទីនេះ គឺជាការសម្ងាត់ប៉ុន្តែតើអ្នកត្រូវការថែទាំថ្មីទៀតឬទេ?, C. ក្រុមនេះគឺរវល់មែនទែន ប៉ុន្តែខ្ញុំធានាថាអ្នកនឹងទទួលបានការយកចិត្តទុកដាក់បានច្រើន ហើយខ្ញុំនឹងត្រឡប់មកមើលអ្នកពេលដល់វេនខ្ញុំ។, D. ខ្ញុំមានការសោកស្តាយជាខ្លាំងដែលអ្នកចូលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យក៏ប៉ុន្តែខ្ញុំនឹងប្រាប់មិត្តរួមការងារខ្ញុំទាំងអស់ឱ្យថែទាំអ្នកជាពិសេសជំនួសខ្ញុំ។, 48. គិលានុបដ្ឋាកបានកំពុងតែប្តូរបង់រុំរបួសពោះឱ្យបុរសវ័យ៨៩ឆ្នាំដែលមានស្មារតីរង្វេងវង្វាន់ នៅពេលដែលគាត់ចាប់ដើមទ្រូងគិលានុបដ្ឋាកដោយដៃទាំងទ្វេហើយទាញវាមកដាក់ មាត់របស់គាត់ ព្រមទាំងខ្សឹងថា "មារី" (ប្រពន្ធរបស់គាត់)។ ការឆ្លើយតបនៃការព្យាបាលដ៏ល្អបំផុតគឺ :, A. ចាត់ទុកគាត់ថាជាបុរសមិនល្អ ហើយព្រមានបុគ្គលិកដ៏ទៃទៀតឱ្យនៅឆ្ងាយពីគាត់, B. ទទួលបញ្ជារពីវេជ្ជបណ្ឌិតឱ្យចងកដៃ នៅពេលគិលានុបដ្ឋាកទាំងឡាយទៅក្បែរអ្នកជម្ងឺ ដូចជាផ្លាស់សម្លៀកបំពាក់ ងូតទឹកសម្អាត និងបញ្ចុកអាហារជាដើម, C. រក្សាក្រសែភ្នែកជាប់ជាមួយអ្នកជម្ងឺ ហើយប្រាប់គាត់ម្តងទៀត យ៉ាងច្បាស់ថា"ខ្ញុំគឺជាគិលានុបដ្ឋាករបស់អ្នកខ្ញុំមកដើម្បីជួយអ្នកទទួលទានអាហារ ងូតទឹក ប្តូរបង់រុំរបួស។ខ្ញុំមិនមែនម៉ារីទេ។", D. បង់រុំនេះត្រូវប្តូរចេញ កុំធ្វើដូចនេះជាមួយខ្ញុំម្តងទៀត បើមិនដូច្នោះទេខ្ញុំនឹងវាយដៃទាំងពីររបស់អ្នក ហើយឱ្យម៉ារីមកប្តូរបង់របួសចេញ, នារីវ័យជំទង់មកមន្ទីរពេទ្យព្យាបាលសុខភាពសាធារណៈដើម្បីទទួលថ្នាំសម្លាប់មេរោគ សម្រាប់ជម្ងឺឆ្លងតាមផ្លូវភេទ (STI).នាងបានមកជាមួយមិត្តប្រុសដែលរស់នៅជាមួយគ្នា។ របៀបព្យាបាលសំខាន់បំផុតដែលគិលានុបដ្ឋាកគួរប្រាប់ទៅបុរសនោះគឺ, A. ការឆ្លងរបស់នាងគឺរាលដាលខ្លាំងណាស់។ តើអ្នកចង់ឱ្យខ្ញុំប្រាប់ពីទីកន្លែងដែលអ្នកអាច ទៅថតមើល និងវិធីព្យាបាលឬទេ?, B. អ្នកប្រហែលជាឆ្លងជម្ងឺកាមរោគដែរហើយ។ អ្នកគួរតែពិនិត្យវាជាមុន ចៀសវាងចម្លងឱ្យនាងនិងអ្នកដទៃ។, C. អ្នកប្រហែលជាឆ្លងជម្ងឺដូចគ្នា។ តើអ្នកមានទំនាក់ទំនងជាមួយនារីដទៃទៀតនាពេលកន្លងទៅនេះ? ក្រសួងសុខាភិបាលត្រូវការចុះបញ្ជី។, D. នេះគឺជាលើកទី៣ហើយដែលមិត្តរបស់អ្នកបានមកទីនេះ ជាការឆ្លងដដែល។ ហេតុអ្វីក៏អ្នកមិនព្យាបាលខ្លួនឯងឱ្យជា?, 50. គិលានុបដ្ឋាកធ្វើការប៉ានប្រមាណផលប៉ះពាល់របស់អ្នកជម្ងឺបាននិងកំពុងតែស្វែងរកមើលអ្វីអំពីអ្នកជម្ងឺ:, A. បញ្ហា, B. អារម្មណ៍, C. ការសម្របសម្រួលខ្លួន, D. តម្រូវការ, 51. គិលានុបដ្ឋាកពន្យល់ពីសុខភាពនិងការឈឺចាប់មិនឈប់ឈរដោយផ្អែកទៅលើអ្វី?, A. ការពារជម្ងឺធ្ងន់ធ្ងរ, B. ការទទួលខុសត្រូវលើសុខភាពឬជម្ងឺរបស់មនុស្សម្នាក់ៗ, C. ការលើកកម្ពស់ពីសុខភាពនិងសុខមាលភាព, D. កម្រិតផ្សេងៗគ្នានៃសុខភាពនិងជម្ងឺ, 52. គិលានុបដ្ឋាកបញ្ជាក់ថា ប្រព័ន្ធគាំពារសុខាភិបាលនាពេលបច្ចុប្បន្នគឺទាក់ទងទៅនឹង :, A. ព្យាបាលជម្ងឺ, B. ការពារជម្ងឺ, C. លើកកម្ពស់មុខងារល្អបំផុតសម្រាប់ព្យាបាលជម្ងឺរុាំរ៉ៃ, D. គាំពារអ្នកជម្ងឺស្រួចស្រាវនិងរុាំរ៉ៃ, 53. គិលានុបដ្ឋាកលើកឡើងពីទស្សនៈសុខភាពបច្ចុប្បន្នដូចម្តេច?, A. លើកកម្ពស់គុណភាពជីវិតឱ្យបានប្រសើរបំផុតតាមតែអាចធ្វើទៅបាន ទោះតាមផ្លូវចិត្តឬសង្គមក្តី, B. រួមបញ្ចូលការសម្របផ្លូវចិត្ត រាងកាយ សង្គម និងស្មារតីទៅតាមបរិយាកាលជុំវិញ, C. រួមបញ្ចូលតម្រូវការផ្នែកសរីរៈសាស្រ្តជាមូលដ្ឋាកនិង តម្រូវការផ្ទាល់ខ្លួនប្រចាំថ្ងៃ, D. ពឹងផ្អែកលើជម្រើសនៃការព្យាបាលផ្សេងទៀត ដើម្បីឆ្លាស់គ្នាជាមួយការថែទាំ, 54. ពេលប្រមូលទិន័ន្ន័យដំបូង អ្នកជម្ងឺស្រកទម្ងន់៨គីឡូក្រាម ចាប់តាំអពីការស្លាប់ របស់ប្រព័ន្ធគាត់៥សប្តាហ៍មុន។គាត់បាននិយាយថាគាត់ដេកមិនលក់និង ទទួលទានមិនបាន។ ដោយប្រើ Maslow's Hierarchy of Needs គិលានុបដ្ឋាកវាយតម្លៃសេចក្តីត្រូវការដែលមិនបានបំពេញ ថាស្ថិតក្នុងប្រភេទក្រុម :, A. សរីសៈសាស្រ្ត, B. សុវត្តិភាព និងសន្តិសុខ, C. សេចក្តីស្រឡាញ់ និងភាពជាកម្មសិទ្ធិ, D. បច្ចុប្បន្នភាពផ្ទាល់ខ្លួន, 55. គិលានុបដ្ឋាកបានសង្កត់ធ្ងន់ថា គុណប្រយោជន៍ចម្បងនៃការប្រើប្រាស់ Maslow's Hierarchy of needs ពេលរៀបចំផែនការថែទាំសម្រាប់អ្នកជម្ងឺគឺដើម្បី :, A. បង្កើតការវិនិច្ឆ័យការថែទាំ, B. ធ្វើឱ្យប្រសើរនូវបច្ចេកទេសដំណោះស្រាយបញ្ហា, C. ផ្តល់អាទិភាពនូវការថែទាំអ្នកជម្ងឺ, D. បង្កើតអាទិភាពថែទាំ, 56. គិលានុបដ្ឋាកបានចង្អុលបង្ហាញការឆ្លើយតបនៃសរីរៈវិទ្យាទៅនឹងភាពតប់ប្រមល់ (stress) ពាក់ព័ន្ធ នឹងសរីរាង្គទទាំងមូលហើយសំដៅទៅ :, A. ការសម្របនឹងរោគសញ្ញាទូទៅ, B. ការសម្របនឹងរោគសញ្ញាតាមកន្លែងសរីរៈ, C. រោគសញ្ញាត្រឡប់អវិជ្ជមាន (negative feedback syndrome), D. រោគសញ្ញាសម្របទាំងមូល, 57. តាមលោកម៉ាសស្លូ (Maslow) គិលានុបដ្ឋាកពន្យល់ថា សមត្ថភាពដោះស្រាយបញ្ហាគឺរក្សាជំនឿខ្លួនឯង និងមានឆន្ទៈទទួលយកការរិះគន់ដែលមាននៅក្នុង :, A. សុវត្តិភាព និងសន្តិសុខ, B. ការទុកចិត្តលើខ្លួនឯង, C. បច្ចុប្បន្នភាពផ្ទាល់ខ្លួន, D. សេចក្តីស្រឡាញ់និងភាពជាកម្មសិទ្ធិ, 58. អ្នកជម្ងឺម្នាក់ត្រឡប់ពីការវះកាត់ ត្អូញត្អែរពីការឈឺចាប់លើមុខរបួសដែលឥឡូវមានកម្រិត៧ ដែលកម្រិតនៃការឈឺចាប់មានពី១ដល់១០ (1 to 10 scale)។ក្នុងឋានៈជាគិលានុបដ្ឋាក អ្នកដឹងថាការឈឺចាប់នោះជាឧទាហរណ៍នៃ :, A. ការសម្របនឹងរោគសញ្ញាទូទៅ, B. ការសម្របនឹងរោកសញ្ញាតាមកន្លែងសរីរៈ, C. ការឆ្លើយតបខុសពីបច្ចុប្បន្ន, D. ការឆ្លើយតបតាមតាមរយៈសរសៃវិញ្ញាណនៃក្រពេញ (neuroendocrine response), 59. គិលានុបដ្ឋាកបញ្ជាក់ថាភាពរំញោចរបស់ក្រពេញ (neuroendocrine response) ទាក់ទងទៅនឹងប្រព័ន្ធសរសៃប្រសាទស្វ័យយ័ត (autonomic nervous system) និងប្រព័ន្ធក្រពេញ (endocrine system)ហើយនឹងបានគិតថា :, A. ការសម្របនឹងរោគសញ្ញាតាមកន្លែងសរីរៈ, B. ការសម្របទៅនឹងរោគសញ្ញាទាំងមូល, C. ការសម្របទៅនឹងរោគសញ្ញាស្រួចស្រាវ, D. ការសម្របទៅនឹងរោគសញ្ញាទូទៅ, 60. ប្រតិកម្មដំណាក់កាលប្រកាសអាសន្ន ដំណាក់កាលទប់ទល់ និងដំណាក់កាលអស់កម្លាំងល្ហិតល្ហៃជាបីដំណាក់កាលនៃ :, A. ការសម្របនឹងរោគសញ្ញាតាមកន្លែងសរីរៈ, B. ការសម្របទៅនឹងរោគសញ្ញាទូទៅ, C. ការសម្របទៅនឹងរោគសញ្ញាទាំងមូល, D. ការសម្របសម្រួលទាំងស្រុងទៅនឹងរោគសញ្ញា, 61. គិលានុបដ្ឋាកលើកឧទាហរណ៍ពេលដែលមនុស្សម្នាក់ចាប់ផ្តើមភ័យខ្លាច ហើយចង្វាក់បេះដូងនិងសកម្មភាពខួរក្បាលកើនឡើង ជាមួយនឹងចលនាឈាមហូរចូលទៅក្នុងសាច់ដុំឆ្នូត (skeletal muscle) និងប្រស្រភ្នែករីកធំ ម្នាក់នោះជួបប្រទះនូវប្រតិកម្មដ៏គ្រោះថ្នាក់ដែលរុញច្រានឱ្យរាងកាយប្រឆាំងទៅនឹងភាពតានតឹង។ ប្រតិកម្មក្នុងដំណាក់កាលប្រកាសអាសន្ននេះជា :, A. ការឆ្លើយតបជាលក្ខណៈវិជ្ជមាន, B. ការឆ្លើយតបជាលក្ខណៈអវិជ្ជមាន, C. ការឆ្លើយតបទៅនឹងភាពតានតឹង, D. ការឆ្លើយតបឱ្យមានភាពលំនឹង(homeostasis response), 62. អ្នកជម្ងឺចេញពីមន្ទីរពេទ្យនៅថ្ងៃដដែលក្រោយពីធ្វើការវះកាត់យកអាមីដាល់ (tonsillectomy)។ គិលានុបដ្ឋាកដឹងថាអ្នកជម្ងឺនឹងស្ថិតក្នុងដំណាក់កាលនៃការសម្របទៅនឹងរោគសញ្ញាទូទៅ ដែលរាងកាយចាប់ផ្តើមជាសះស្បើយបន្ទាប់ពីការរងរបួស។ ដំណាក់កាលនេះគេហៅថា :, A. ដំណាក់កាលប្រកាសអាសន្ន, B. ដំណាក់កាលទប់ទល់, C. ដំណាក់កាលអស់កំលាំងល្ហិតល្ហៃ, D. ដំណាក់កាលដំបូង, 63. ក្នុងការពន្យល់ពីគោលគំនិតនៃអ្នកជម្ងឺរុាំរ៉ៃ គិលានុដ្ឋាកប្រើឧទាហរណ៍ពីអ្នក ជម្ងឺដែល :, A. កើតមុន (acne), B. មានជម្ងឺរលាកខ្នែងពោះវៀន, C. មានជម្ងឺគាំងបេះដូង, D. មានជម្ងឺហឺត, 64. គិលានុបដ្ឋាកប៉ាន់ប្រមាណទៅលើអ្នកជក់បារី សេពគ្រឿងស្រវឹង ការហាត់ប្រាណហួសកម្រិតដែលអាចកើតឡើងដោយសារការឆ្លើយតបនឹងស្ថានភាពតប់ប្រមល់ តើស្ថិតនៅក្នុងប្រភេទឆ្លើយតបដូចខាងក្រោយណាមួយដែលត្រឹមត្រូវ?, A. អ្នកនៅជុំវិញ, B. អ្នករាថយ, C. អ្នកបដិសេធ, D. មកពីខ្លួនឯង, 65. នៅពេលដែលមនុស្សម្នាក់ស្វែងរកប្រភពជំនួយពីក្រុមគ្រួសារ មិត្តភក្តិ ឬក៏សហគមន៍ក្នុងពេលមាន ភាពតប់ប្រមល់គិលានុបដ្ឋាកប៉ាន់ប្រមាណថានេះជាឧទាហរណ៍នៃ :, A. ការឆ្លើយតបពីខ្លួនឯង, B. ការឆ្លើយតបពីអ្នកជំុវិញ, C. ការឆ្លើយតបសររីៈវិទ្យា, D. ការឆ្លើយតបចិត្តវិទ្យា, 66. សកម្មភាពនានាដែលឆ្ពោះទៅរកការថែទាំ និងពង្រឹងសុខមានភាពទប់ទល់នឹងជម្ងឺ ត្រូវគេហៅថា :, A. សកម្មភាពលើកកម្ពស់សុខភាព, B. សកម្មភាពព្យាបាលសុខភាព, C. សកម្មភាពវាយតម្លៃសុខភាព, D. សកម្មភាពប៉ាន់ប្រមាណសុខភាព, 67. អាកប្បកិរិយាគិតគូរពីសុខភាពដែលត្រូវបានគេប្រើទប់ស្កាត់ ឬ ពន្យាពេល នៃការចាប់ផ្តើមជម្ងឺ។ តើសមាសភាពនៃការ ការពារប្រភេទមួយណា?, A. ទីពី, B. ទីបី, C. ចុងក្រោយ, D. ទីមួយ, 68. ជម្ងឺផ្តាសាយធម្មតា ជម្ងឺរលាកខ្នែងពោះវៀន និងការបង្ករោគផ្លូវទឹកនោម គឺជាឧទាហរណ៍នៃប្រភេទជម្ងឺមួយណា?, A. ជម្ងឺរុាំរ៉ៃ, B. ជម្ងឺពិការ, C. ជម្ងឺសង្គ្រោះបន្ទាន់, D. ជម្ងឺស្រួចស្រាវ, 69. ជម្ងឺរលាកសន្លាក់ឆ្អឹង ជម្ងឺទឹកនោមផ្អែម និងជម្ងឺហឺត គឺជាឧទាហរណ៌នៃប្រភេទជម្ងឺមួយណា?, A. ជម្ងឺរុំារ៉ៃ, B. ជម្ងឺពិការ, C. ជម្ងឺសង្គ្រោះបន្ទាន់, D. ជម្ងឺស្រួចស្រាវ, 70. គិលានុបដ្ឋាកបង្រៀនអ្នកជម្ងឺម្នាក់ដែលមានសម្ពាធឈាមឡើងខ្ពស់ ថាសុខមាលភាពរបស់គាត់ត្រូវបានផ្តោតទៅលើ :, A. ការទទួលទានអាហារត្រឹមត្រូវ, B. ការគ្រប់គ្រងរោគសញ្ញា, C. ការហាត់ប្រាណ, D. ការប្រកាន់ខ្ជាប់ទៅនឹងពិធីសារនៃការព្យាបាលដោយថ្នាំ, 71. ការគាំទ្រដ៏ខ្លាំងក្លាដោយស្មារតី និងរាងកាយដល់អ្នកជម្ងឺរុាំរ៉ៃ ត្រូវបានផ្តល់ឱ្យ ដោយ :, A. ក្រុមគ្រូពេទ្យ, B. គ្រួសារ, C. គិលានុបដ្ឋាក, D. មន្ទីរពេទ្យ, អទិភាពសំរាប់សុខភាពចំពោះ ក្មេងស្រីអាយុ១៨ឆ្នាំម្នាក់គឺ, A. ការចាក់រំលឹកថ្នាំបង្ការតេតាណុស, B. ការតាមដានជម្ងឺរបេង, C. ការពិនិត្យរកជម្ងឹមហារីកមាត់ស្បូន, D. ការចាក់វ៉ាក់សាំងផ្តាសាយ, 73. ប្រភេទសម្លៀកបំពាក់ ភាសា និងទំនាក់ទំនងសង្គមរបស់មនុស្សម្នាក់ទាក់ទងនឹង:, A. អាយុចិត្តសាស្រ្ត, B. អាយុជីវសាស្រ្ត, C. អាយុកាល (chronological age), D. អាយុសង្គម, 74. សមត្ថភាពចងចាំ យល់សប្តិ ការគ្រប់គ្រងអកប្បកិរិយាហាត់ប្រាណរបស់មនុស្សចាស់ម្នាក់គឺ ជាកត្តាមួយ ភាពច្រើនទាក់ទងទៅនឹង:, A. អាយុជីវសាស្រ្ត, B. អាយុចិត្តសាស្រ្ត, C. អាយុសង្គម, D. អាយុកាល (chronological age), 75. គិលានុបដ្ឋាកបានព្រមានថាបញ្ហាសុខភាពភាគច្រើនគឺទាក់ទងទៅនឺង :, A. ភាពតប់ប្រមល់, B. ការជក់បារី, C. ការសេពគ្រឿងស្រវឹង, D. ការហេវហត់, 76. យុវវ័យគឺជាពេលដែលបុគ្គលម្នាក់:, A. រកប្រាក់ចំណូលភាគច្រើនដោយខ្លួនឯង បង់ពន្ធផ្សេងៗ ហើយមានអំណាចនៅក្នុងពាណិជ្ជកម្ម, B. ចាប់ផ្តើមមានការងារ បង្កើតគ្រួសារ និងមានទំនួលខុសត្រូវថ្មី, C. មានសេរីភាពផ្ទាល់ខ្លួន និងទទួលបានឥទ្ធិពលពេញលេញជាងអ្នកដទៃ, D. ផ្តោតទៅលើការកែប្រែជាច្រើនដែលទៅតាមបម្រែបម្រូលរូបរាង ចិត្តសាស្រ្ត និងសង្គម, 77. គិលានុបដ្ឋាកពន្យល់ថាការធាត់ជ្រុលក្នុងក្រុមយុវជន ជាចម្បងគឺទាក់ទងទៅនឹង :, A. កង្វះកម្មវីធីលំហាត់ប្រាណ, B. ទម្លាប់ញុំាចំណីដែលមិនកែប្រែតាំងពីនៅវ័យជំទង់, C. ភាពតានតឹងពីការងារនិងនៅផ្ទះ, D. ការបរិភោគដោយប្រញាប់ប្រញាល់, 78. មូលហេតុចំបងបំផុតនៃការស្លាប់ ក្នុងវ័យចាស់ជរារបស់ប្រជាជន នៅទីជនបទគឺ, A. គ្រោះថ្នាក់ដោយសារយានយន្តនិងការធ្វើអត្តឃាត, B. ជម្ងឺដាច់សរសៃឈាមបេះដូង និងជម្ងឺទឹកនោមផ្អែម, C. ជម្ងឺប្រមឹកស្រានិងជម្ងឺក្រិនថ្លើម, D. ជម្ងឺមហារីកនិងជម្ងឺដាច់សរសៃឈាមក្នុងខួរក្បាល, 79. តើអ្វីខ្លះខាងក្រោមសមរម្យបំផុតក្នុងការពិពណ៌នាអំពីភាពជាអ្នកដឹកនាំក្នុងវិជ្ជាជីវៈថែទាំ?, A. សមត្ថភាពក្នុងការផ្តល់ថ្នាំឱ្យត្រឹមត្រូវ, B. ដំណើរការនៃការប៉ះពាល់ និងណែនាំអ្នកដទៃ ដើម្បីសម្រេចបាននូវការថែទាំអ្នកជំងឺដែលមានគុណភាព, C. បំពេញការសរសេរឯកសារថែទាំជាភាសានិងលើកទឹកចិត្តឱ្យទាន់ពេល, D. ផ្តោតតែតាមតម្រូវការរបស់អ្នកជំងឺនីមួយៗ, 80. តើអ្វីជាលក្ខណៈសំខាន់មួយនៃអ្នកដឹកនាំថែទាំដែលមានប្រសិទ្ធិភាព?, A. មិនអើពើនឹងមតិរបស់សមាជិកក្រុម, B. បង្ហាញពីការទទួលខុសត្រូវ និងភាពទួលខុសត្រូវចំពោះការងារ, C. ផ្តល់ភារកិច្ចទាំងអស់ដោយគ្មានការណែនាំ, D. កំណត់ការទំនាក់ទំនងឱ្យមានតែការប្រជុំផ្លូវការប៉ុណ្ណោះ, 81. តើគោលបំណងសំខាន់នៃភាពជាអ្នកដឹកនាំក្នុងវិជ្ជាជីវៈថែទាំគឺអ្វី?, A. គ្រប់គ្រងរាល់ផ្នែកនៃការថែទាំអ្នកជំងឺដោយខ្លូនឯង, B. លើកកម្ពស់ការសហការគ្នា ការថែទាំដែលមានគុណភាព និងការរីកចម្រើនក្នុងវិជ្ជាជីវៈរបស់អ្នកថែទាំ, C. កាត់បន្ថយភារកិច្ចរបស់អ្នកថែទាំ, D. ផ្តោតតែការងារឯកសាររដ្ឋបាលប៉ុណ្ណោះ, 82. តើភាពដឹកនាំបែបបំលែង (Transformational Leadership) ក្នុងវិជ្ជាជីវៈថែទាំមានលក្ខណៈអ្វីខ្លះ?, A. ជម្រុញ និងបំផុសគំនិតបុគ្គលិកឱ្យធ្វើការលើសលប់លើការរំពឹងទុក, B. អនុវត្តតាមច្បាប់យ៉ាងតឹងរឹង ដោយគ្មានភាពអាចបត់បែនបាន, C. ជៀសវាងការទំនាក់ទំនងជាមួយក្រុម, D. ធ្វើការដោយឯកឯង ដោយមិនពាក់ព័ទ្ធអ្នកដទៃ, 83. តើមួយណាក្នុងចំណោមតួនាទីសំខាន់ៗរបស់អ្នកដឹកនាំថែទាំក្នងបរិយាកាសអនុវត្តន៍?, A. ធ្វើការសម្រេចចិត្តដែលបង្កើនលទ្ធផលអ្នកជំងឺ និងគាំទ្រក្រុមអ្នកថែទាំ, B. បំពេញភារកិច្ចថែទាំអ្នកជំងឺទាំងអស់ដោយមិនផ្តល់ភារកិច្ចឱ្យអ្នកដទៃ, C. កំណត់ឪកាសបណ្តុះបណ្តាលបុគ្គលិកឱ្យមានកម្រិតតិចតួច, D. ផ្តោតតែការងាររដ្ឋបាលប៉ុណ្ណោះ
0%
Basic science Foundation 83 Question
Share
Share
by
Chhornlida91
Edit Content
Print
Embed
More
Assignments
Leaderboard
Show more
Show less
This leaderboard is currently private. Click
Share
to make it public.
This leaderboard has been disabled by the resource owner.
This leaderboard is disabled as your options are different to the resource owner.
Revert Options
Quiz
is an open-ended template. It does not generate scores for a leaderboard.
Log in required
Visual style
Fonts
Subscription required
Options
Switch template
Show all
Open results
Copy link
QR code
Delete
Continue editing:
?