1) សូមកំណត់ន័យនៃពាក្យCommunication គឺជា a) ការផ្លាស់ប្តូរព័ត៌មាន គ្នារវាងមនុស្សពី ឬ ច្រើននាក់ b) ការបញ្ជូនពិតមាន c) ការសសរសេរសារ d) ការនិយាយគ្នា 2) តើប្រយោកណាមួយខាងក្រោមជាប្រភេទនៃការទំនាក់ទំនង? a) ការជជែកគ្នា និង ការស្តាប់ ឬ ការសរសេរ និង ការ b) ដំណើរការ នៃការទំនាក់ទំនង c) សកម្មភាព នៃការទំនាក់ទំនង d) ការវាយតំលៃ នៃការទំនាក់ទំង 3) នៅពេលគិលានុបដ្ឋាក ដែលមានសមត្ថភាពក្នុងការទំនាក់ទំនងជាមួយអ្នកជំងឺបានល្អគឺ a) អាចប្រមូលទិន្នន័យ របស់អ្នកជំងឺ គ្រប់ជ្រុងជ្រោយ b) ប្រើរបៀបនៃការថែទាំជាក់លាក់ c) ជួយអ្នកជំងឺ d) ជាផ្នែក មួយ នៃការថែទាំ ជំងឺ 4) ក្នុងពេលទំនាក់ទំនងផ្ញើសារទៅនរណាម្នាក់ តើគិលានុបដ្ឋាក ត្រូវមានសមត្ថភាពអ្វីខ្លះ? a) ស្វែងរកយានជំនិះ b) រៀបចំស្រោមសំបុត្រ c) ស្វែងរក អ្នកផ្ញើរ d) យល់ដឹងនិង មូលហេតុ ឲ្យ កាន់តែច្បាស់អំពីសារ 5) មធ្យោបាយទំនាក់ទំនងមួយគឺទល់មុខគ្នា គឺជាការអ្វី a) បរិយាកាសត្រជាក់ និង ការឆ្លើយតប b) សំលេង ពន្លឺ និង កំដៅ c) អ្នកផ្ញើរ សារ អ្នកទទួល ឬ ការឆ្លើយតប d) អ្នកផ្ញើរ និង បរិយាកាស 6) ការទំនាក់ទំនង ជាប់ទាក់ទងទៅនឹងការបញ្ជូន និងការទទួលសារ គឺជាដំណើរការដែល មាន៖ a) ពីរ របៀប b) បី របៀប c) បួន របៀប d) ប្រាំ របៀប 7) សូមកំណត់ន័យនៃពាក្យអ្នកបញ្ជូនសារមួយប្រយោគដូចខាងក្រោម៖ a) មនុស្សម្នាក់ ឬ មនុស្សមួយក្រុម ដែលមាន បំណង ផ្ញើរសារទៅ ម្នាក់ទៀត b) មនុស្សម្នាក់ ឬ មនុស្សមួយក្រុម ដែលមាន បំណងផ្ញើរ និង ទទួលសារ c) មនុស្សម្នាក់ ឬ មនុស្សមួយក្រុម ដែល ទទួលសារពីមនុស្សម្នាក់ទៀត d) មនុស្សម្នាក់ ឬ មនុសអោយយកម ដែលសរសេរសារ 8) ក្នុងពេលអ្នកផ្ញើរសារ គួររៀបចំសារដូចម្តេចដើម្បីអោយអ្នកទទួលសារងាយយល់អំពៅខ្លឹម សារនៃសារ? a) ភាពលឿន b) គំនិត ឬ ហេតុផល សម្រាប់ ធ្វើការទំនាក់ទំនង c) ការសរសេរឲ្យ ច្រើនពាក្យ d) ការទទួល និង ការឆ្លើយតបឲ្យ បានលឿន 9) ពាក្យEncoding គឺ ជាប់ទាក់ទងទៅ នឹង a) សញ្ញា ដែលត្រូវផ្ញើរទៅ b) អ្នក ផ្ញើរសារ c) អ្នក ទទួលសារ d) សញ្ញា ឬ និមិត្តសញ្ញា (codes) ជាក់ល័ក្ខ ដែលត្រូវផ្ញើរទៅ 10) សមាសធាតុទី២ នៃដំណើរការទំនាក់ទំនង គឺ a) សារ b) អ្នក ផ្ញើរសារ c) អ្នក ទទួលសារ d) អត្ថន័យសារ 11) សមាសធាតុទី១ នៃដំណើរការទំនាក់ទំនង គឺ a) សារ b) អ្នក ទទួលសារ c) អ្នក ផ្ញើរសារ d) អត្ថន័យសារ 12) សមាសធាតុទី៣ នៃដំណើរការទំនាក់ទំនង គឺ a) អ្នក ទទួលសារ b) សារ c) អត្ថន័យសារ d) ការឆ្លើយតប 13) សមាសធាតុទី៤ នៃដំណើរការទំនាក់ទំនង គឺ a) សារ b) ការឆ្លើយតប c) អ្នកផ្ញើ d) អ្នកទទួល 14) Verbal communication គឺជា a) ការទំនាក់ទំនង តាមបែបនិយាយ b) ការទំនាក់ទំនង ដោយការងោកក្បាល c) ការទំនាក់ទំនង ដោយការញាក់ភ្នែក d) ការទំនាក់ទំនង ដោយការញញឹម 15) Nonverbal communication គឺជា a) ការទំនាក់ទំនង ដោយប្រើកាយ វិការ b) ការទំនាក់ទំនង ដោយការនិយាយ c) ការទំនាក់ទំនង ដោយការញញឹម d) ការទំនាក់ទំនង ដោយការងោកក្បាល 16) ពាក្យ ដែលធ្លាប់ប្រើ ក្នុងការទំនាក់ទំនង តាមការនិយាយ មាន ទំនាក់ទំនង ទៅ នឹង ៖ a) ប្រពៃណី ប្រវត្តិសេដ្ឋកិច្ច សង្គម អាយុ និង ការអប់រំ b) ភាពឆ្លាតវ័យ កំណើន នៃអាយុ c) វប្បធ៌ម កំរិតសិក្សា តំបន់ និង ស្ថានភាព គ្រួសារ d) បុណ្យសក្តិ សំលៀកបំពាក់ និង ឥរិយាបថ 17) ពេលធ្វើការជ្រើសរើសពាក្យ ដែលត្រូវនិយាយ ឬ សរសរ គិលានុបដ្ឋាកត្រូវពិចារណា ចំណុចសំខាន់ៗ ខាង ក្រោម៖ a) ល្បឿន និង របៀបបន្លឺសំលេង សាមញ្ញ ច្បាស់ហើយខ្លី ចេះលៃលក ពេល និង កប្លែង b) ផ្លាស់ប្តូរអារម្មណ៍ និយាយតិចៗ ចេះលៃ ពេល ល្បឿន សាមញ្ញ និង ចេះសម្របសម្រួល c) ប្រើទឹកមុខ របៀបបន្លឺសំលេង សាមញ្ញ ច្បាស់ហើយខ្លី និង ខ្លាំងៗ d) អក្ខរាវិរុទ្ឋ ភាពម៉ត់ចត់ ភាពទាក់ទាញ និង ការប្រើក្រសែភ្នែកសំឡឹងឲ្យ ចំទៅ និង ដៃគូទំនាក់ទំនង 18) របៀបបន្លឺសំលេងអាចបង្ហាញពី៖ a) ការរំភើប ភាពក្រៀមក្រំ ការខឹង ឬ ការលេងសើច b) ការខឹង ឬ ការលេងសើច ការឈឺចាប់ និង លទ្ឋផលការងារ c) អារម្មណ៍ពិត នឹង អត្ថន័យ ដែលខ្លួនចង់និយាយ d) កំរិតវប្បធម៌ និង គោលការណ៍ 19) ទំនាក់ទំនងក្នុងការប្រើពាក្យសំដី មានសារៈសំខាន់ខ្លាំងណាស់ ដូចនេះល្បឿន នៃការ និយាយ អាចចង្អុរបង្ហាញពី៖ a) ការចាប់អារម្មណ៍ ការថប់អារម្មណ៍ ឬ ការភ័យខ្លាច b) ខ្លឹមសារ នៃប្រធានបទ និង សេចក្តីក្លាហាន c) ឥរិយាបទផ្ទាល់ខ្លួន និង ស្ថានភាព ផ្លូវចិត្ត d) កំរិតសេដ្ឋកិច្ចគ្រួសារ និង ភាពថ្លៃថ្នូរ 20) ការទំនាក់ទំនង ដែលមាន លក្ខណៈ Clarity គឺជា a) ការនិយាយអ្វីមាន ន័យ ជាក់លាក់ និង សាមញ្ញ b) ការនិយាយច្រើន ច្បាស់ និង ខ្លាំងៗ c) ការសំដែងពីអារម្មណ៍ និង និយាយច្រើន និង ឃ្លាវែង d) ការសន្ទនាមួយ ដែលបង្ហាញពីអត្ថន័យ និង ខ្លឹមសារ 21) ដើម្បីធ្វើការទំនាក់ទំនង ប្រកប ដោយប្រសិទ្ធិភាព ជាមួយអ្នកជំងឺ គិលានុបដ្ឋាកត្រូវចេះ a) លៃតម្រូវ ពេលវេលាសមស្រប និង មាន ទំនាក់ទំនង ទៅនិង អ្នកជំងឺ b) អនុវត្តទម្រង់ការថែទាំ និង មាន បទពិសោធន៍ c) ប្រើសម្ភារៈស្តេរីល និង លាងដៃ d) សុំការអនុញ្ញាតពីអ្នកជំងឺ និង ក្រុមគ្រួសារ 22) ដើម្បីទទួល បានទិន្នន័យ របស់អ្នកជម្ងឺ និងជៀសវាងកុំឲ្យ អ្នកជំងឺ ធុញទ្រាន់តម្រូវឲ្យ គិ លានុបដ្ឋាក a) សួរសំណួរទៅតាមពេលវេលាសមស្រប និង ទាក់ទងទៅ នឹង បញ្ហាសុខភាព របស់គាត់ b) សួរសំណួរច្រើន ក្នុង ពេលតែមួយ និង ធ្វើការកត់ត្រា តាមគោលការណ៍ របស់ស្ថាប័ន c) សួរសំណួរច្រើន តាមរយៈអ្នកជំងឺ ផង និង ក្រុមគ្រួសារផង តាមគោលការណ៍ របស់មន្ទីរពេទ្យ d) ពិភាក្សា ជាមួយអ្នកជំងឺ និង ក្រុមគ្រួសារគ្រប់ចំណុចទាំងអស់ តាមគោលការណ៍ 23) គោលបំណង និង ភាពប៉ិនប្រសព្វ របស់អ្នកថែទាំ ក្នុងការសម្របសម្រួល តាមតម្រូវការនិង ភាពចាំបាច់ របស់អ្នកជំងឺ គឺជា a) Adaptability in communication b) Credibility in communication c) Humor in communication d) Timing in communication 24) Credibility គឺជា a) ការបន់ស្រន់ដើម្បីឲ្យ អ្នកជំងឺ ឆាប់ជាសះស្បើយ b) ការទទួល បាន នូវតំលៃ ជំនឿចិត្ត ចំណេះដឹង និង សមត្ថិភាពពីការថែទាំ c) ការបកស្រាយ នូវជំនឿ របស់អ្នកជំងឺ d) ការបញ្ចូល មន្តអាគមន៍ដើម្បីឲ្យ អ្នកជំងឺ ទុកចិត្ត 25) Humor in communication គឺជា a) ការនិយាយរឿងនិទាន និង កំប្លែង b) ភាពជោគជ័យ ដែលទទួល បានពីការទំនាក់ទំនង c) ឧបករណ៍អវិជ្ជមាន ក្នុងការទំនាក់ទំនង រវាងគិលានុ. និង អ្នកជំងឺ ក្នុងការថែទាំ d) ឧបករណ៍វិជ្ជមាន និង មាន ថាមពល ក្នុងការទំនាក់ទំនង រវាងគិលានុ, និង អ្នកជំងឺ ក្នុងការថែទាំ 26) ការទំនាក់ទំនង ដែលមាន លក្ខណៈ Brevity គឺជា a) ការទំនាក់ទំនង ដោយប្រើអក្សរសំងាត់ b) ការទំនាក់ទំនង ដោយប្រើឃ្លាវែងតែមាន ន័យ c) ការទំនាក់ទំនង ដោយប្រើពាក្យតិចបំផុត តែមានអត្ថន័យ d) ការទំនាក់ទំនង ដោយប្រើពាក្យបច្ចេកទេស 27) ការដើម្បីសង្កេតមើលឥរិយាបទ នៃការធ្វើកាយវិការប្រកប ដោយប្រសិទ្ធិភាពតម្រូវឲ្យ គិលានុបដ្ឋាក a) ធ្វើការប៉ាន់ប្រមាណ ជាលក្ខណៈប្រព័ន្ឋ នៃ រាងកាយ ទាំងស្រុង b) ធ្វើការប៉ាន់ប្រមាណ ពីអាកប្បកិរិយា c) ធ្វើការប៉ាន់ប្រមាណ ពីដំណើរ d) ធ្វើការប៉ាន់ប្រមាណ ពីទឹកមុខ 28) របៀបទំនាក់ទំនងមានភាពសំខាន់ក្នុងការធ្វើអោយមានប្រសិទ្ធភាព ដូចនេះបុគ្គលិកលក្ខ ណៈអ្នកទំនាក់ទំនងសំដៅលើអ្វី? a) សំលៀកបំពាក់ និង ការតុបតែងខ្លួន b) ការសើច និង ភ្នែកស្រទន់ c) ការបញ្ចេញទឹកមុខស្រស់ស្រាយ d) ការចេះនិយាយលេងសើច 29) តើកាយ វិការមួយណា ដែលបញ្ជាក់ពីអារម្មណ៍ភ្ញាក់ផ្អើល ភ័យខ្លាច ខឹង ស្អប់ សប្បាយ និង ភាពក្រៀមក្រំ? a) Personal appearance b) Posture and gait c) Facial expression d) gesture 30) ភាពរីកចំរើនផ្នែក ភាសា ចិត្តសាស្ត្រ និង ប្រាជ្ញា ជាកត្តា មួយ ក្នុងចំណោមកត្តាទាំងឡាយ ដែលជះឥទ្ធិពល ដល់ដំណើរការ នៃការទំនាក់ទំនង ដែលកត្តា មួយនោះមាន ឈ្មោះថា a) Gender b) Development c) Values and perceptions d) Personal space 31) គិលានុ.បីទារកគឺការទំនាក់ទំនង ដែលមានឈ្មោះថា a) Intimate distance communication b) Personal distance communication c) Social distance communication d) Public distance communication 32) គិលានុ.ធ្វើការស្វាគមន៍អ្នគជំងឺ ដោយការចាប់ដៃ និង គោះស្មា ការទំនាក់ទំនង មួយនេះ មាន ឈ្មោះថា a) Personal distance communication b) Social distance communication c) Public distance communication d) Intimate distance communication 33) គិលានុ.ដើរទៅ សួរសុខទុក្ខអ្នកជំងឺ ក្នុងសាល តើការទំនាក់ទំនង មួយនេះមាន ឈ្មោះថា អ្វី? a) Social distance communication b) Personal distance communication c) Intimate distance communication d) Public distance communication 34) គិលានុបដ្ឋាកត្រូវសុំការអនុញ្ញាតពី អ្នកជំងឺ ពេលយកកៅអីពីគ្រែ របស់អ្នកជំងឺ មួយ ទៅ អង្គុយធ្វើការក្បែរអ្នកជំងឺ មួយទៀតនេះជាកត្តា ដែលជះឥទ្ឋិពល ដល់ ដំណើរការ នៃការ ទំនាក់ទំនង ដែលមាន ឈ្មោះថា a) Personal distance b) Environment c) Territoriality d) Gender 35) តួនាទី និង ការទំនាក់ទំនង ដូចជា និស្សិតគិលានុបដ្ឋាក និង គ្រូដឹកនាំកម្មសិក្សាអាចជះ ឥទ្ធិពល ដល់ a) ខ្លឹមសារ និង ការឆ្លើយតប ដល់ដំណើរការ នៃការទំនាក់ទំនង b) ការអនុវត្តការថែទាំ c) ការអប់រំអ្នកជំងឺ d) ការប្រមូលទិន្ន័យអ្នកជំងឺ 36) តើបរិយាកាស នៃការទំនាក់ទំនង បែបណា ? ជាកត្តា ដែលអាចធ្វើឲ្យ ដំណើរការ នៃការ ទំនាក់ទំនង ប្រព្រឹត្តិទៅ មិនបានល្អ a) សីតុណ្ហភាពក្តៅពេក និង សំលេងខ្លាំងពេក b) សីតុណ្ហភាពត្រជាក់ល្អ និង មាន សំលេងស្ងាត់ល្អ c) សំលេងស្ងាត់ល្អ និង បន្ទប់មាន ចរន្តខ្យល់ចូល គ្រប់គ្រាន់ d) បន្ទប់មាន ចរន្តខ្យល់ចូល គ្រប់គ្រាន់ និង មាន ពន្លឺចេញចូល បានល្អ 37) អ្នកជំងឺ មាន ភាពជឿជាក់ លើគិលានុបដ្ឋាក ក្នុងពេលដែល៖ a) អ្នកជំងឺ ទទួល បាន នូវការទំនាក់ទំនង ល្អពីគិលានុបដ្ឋាក b) អ្នកជំងឺ ទទួល បានការណាត់ទាន់ ពេល c) អ្នកជំងឺ ទទួល បានថ្នាំ តាម ពេល d) អ្នកជំងឺ ទទួលការណែនាំពីគិលានុបដ្ឋាក 38) តើឥរិយាបថបែបណា? ដែលធ្វើឲ្យ មានការប្រែប្រួលអារម្មណ៍ ផ្លូវចិត្ត របស់អ្នកជំងឺកាន់តែស្និតស្នាល? a) ផ្តល់ការថែទាំ និង ធ្វើឲ្យ អ្នកជំងឺ ទទួលភាពកក់ក្តៅ b) និយាយពាក្យល្អ ដល់អ្នកជំងឺ c) អនុត្តទំរង់ការត្រូវបច្ចេកទេសដល់អ្នកជំងឺ d) និយាយថ្នមៗដាក់អ្នកជំងឺ 39) Interpersonal Attitudes រួមមាន a) ការគោរពសិទ្ធិអ្នកជំងឺ b) ទារកពិការអវៈយវៈ c) ទារកមិនសូវឆ្លាត d) ទារកក្បាលធំ 40) តើ Therapeutic communication ជួយ អ្វីខ្លះ ដល់អ្នកជំងឺ និង គិលានុ. ក្នុងការទំនាក់ទំនង? a) បង្កើនការយល់ដឹង និង កាត់បន្ថយការចំណាយ b) ឲ្យ អ្នកជំងឺ សប្បាយ និង បញ្ចុះកំដៅ c) កាត់បន្ថយការឈឺចាប់ d) បង្កើនការយល់ដឹង និង បង្កើតចំណងមិត្តភាព 41) ចំពោះ Therapeutic communication គិលានុបដ្ឋាក ត្រូវមាន កត្តព្វកិច្ចចំបងមួយគឺ a) ឆ្លើយតបមិនត្រឹមតែខ្លឹមសារ នៃសារ របស់អ្នកជំងឺ ព្រមទាំងអារម្មណ៍ របស់ពួកគាត់ផងដែរ b) ណែនាំពីការផ្តល់ថ្នាំ និង គ្រប់គ្រង ថ្នាំ សម្រាប់ អ្នកជំងឺ c) ពន្យល់ពីការយកសញ្ញាណជីវិត និង ផ្តល់អាហារ សម្រាប់ អ្នកជំងឺ d) ផ្តល់ការថែទាំ ទូទៅ និង ឆ្លើយសំណួរ ដែលអ្នកជំងឺ សួរ 42) តើ Attentive listening គឺ ជាអ្វី? a) ការប្រមូលអារម្មណ៍ស្តាប់ និង មើលកាយ វិការ របស់អ្នកជម្ងឺ b) ការស្តាប់អ្នកជំងឺ និយាយយ៉ាងសកម្ម ពេលសន្ទនា ជាមួយអ្នកជំងឺ ប្រមូលអារម្មណ៍ស្តាប់ c) ដំណើការយ៉ាងសកម្មត្រូវការ ថាមពល ស្តាប់ និង មើលកាយ វិការ របស់អ្នកជម្ងឺ ដោយយកចិត្ត ទុកដាក់ d) ការស្តាប់អ្នកជំងឺ និយាយឲ្យ ចប់ 43) ឧបសគ្គចំបងជាងគេ ក្នុងការទំនាក់ទំនង រវាងគិលានុបដ្ឋាក និង អ្នកជំងឺ គឺ a) មិនរងចាំស្តាប់អ្នកជំងឺ និយាយឲ្យ អស់សេក្តី ពេលថែទាំ អ្នកជំងឺ និង គិលានុ.ពាក់ b) ពេលនិយាយគិលានុបដ្ឋាកមិន បានមើលមុខអ្នកជំងឺ ឲ្យ ចំ និង គិលានុ.ពាក់វែនតា c) ការខកខានមិន បានស្តាប់អ្នកជំងឺ និង មិនយល់ពីសញ្ញា ដែលអ្នកជំងឺ ចង់ប្រាប់ d) និយាយច្រើន ជាមួយអ្នកជំងឺ ដោយមិន បានមើលពីកាលទេសៈ របស់អ្នកជំងឺ 44) ដើម្បីរក្សាការប្រស្រ័យទាក់ទង រវាងគិលានុបដ្ឋាក និង អ្នកជំងឺ ឲ្យ កាន់តែប្រសើរ គិលានុ.ត្រូវ៖ a) លេងសើច ជាមួយអ្នកជំងឺ និយាយរឿងកំប្លែង b) ទិញទូរសព្ទឲ្យ អ្នកជំងឺ ប្រើ ក្នុងការទំនាក់ទំនង c) ការនិយាយ ជាមួយអ្នកជំងឺ ឲ្យ បានយូ និង ច្រើនដង ក្នុងមួយថ្ងៃ d) ជួយអ្នកជំងឺ ឲ្យ ចេះគ្រប់គ្រង បញ្ហា ក្នុងការរស់នៅឲ្យ កាន់តែមាន ប្រសិទ្ធិភាព និង ឆាប់ ជាពីជំងឺ 45) គិលានុបដ្ឋាកពិនិត្យមើលការប៉ាន់ប្រមាណ ពីទិន្នន័យ របស់អ្នកជំងឺ ស្ថិត ក្នុងដំណាក់ កាលណាមួយ នៃការរក្សាការប្រាស្រ័យទាក់ទងគ្នា a) introductory phase b) Reinteraction phase c) working phase d) Termination phase 46) ដើម្បីប៉ាន់ប្រមាណ ពីការទំនាក់ទំនង របស់អ្នកជំងឺ ឬ អតិថិជន តើគិលានុបដ្ឋាកកំណត់ពី អ្វី? a) ខ្វះការទំនាក់ទំនង (communication impairment) b) អាហារូបត្ថម្ភ c) ការស្តាប់លឺ d) ការនិយាយខ្លាំងៗ 47) តើអ្វី ដែលអាចជះឥទ្ធិពល ដល់ ពេលវេលា និង របៀប ដែលអតិថិជន ឬ អ្នកជំងឺនិយាយ? a) សំលៀកបំពាក់ b) អាហារ c) វប្បធ៌ម d) អារម្មណ៍ 48) តើឧបសគ្គមួយណា ដែលអាចធ្វើឲ្យ មាន ការប្រែប្រួល ដល់សមត្ថិភាព ក្នុងការបញ្ជូន ទទួល និង យល់ពីសារ? a) ការស្តាប់ b) ការសរសេរ c) ការនិយាយ d) ខ្វះចំណេះដឹងផ្នែក ភាសា 49) តើជំងឺ ណាមួយ ដែលធ្វើឲ្យ ថយ ចុះផ្នែក (Cognitive Impairments) a) រលាកក្រពះ b) Cerebrovascular diseases c) រលាកសន្លាក់ d) រលាកប្លោកនោម 50) ចំពោះអ្នកជំងឺ មាន វិបត្តិ នៃការស្តាប់ដើម្បី ឲ្យ ការទំនាក់ទំនង កាន់តែមាន ប្រសិទ្ធិភាព អន្តរាគមន៍ ដែលគិលានុ ត្រូវផ្តល់ឲ្យ អ្នកជំងឺ គឺ a) និយាយឲ្យ លឺៗ b) ដើរទៅ ជិតអ្នកជំងឺ រួចនិយាយឲ្យ ច្បាស់ c) កំណត់ថាតើអ្នកជំងឺ ពាក់ឧបករណ៍ ជំនួយត្រចៀកហើយវាមាន ប្រសិទ្ធិភាពដែរ ឬ ទេ d) កំណត់ថាតើអ្នកជំងឺ ពាក់ឧបករណ៍ជំនួយត្រចៀក 51) ចំពោះអ្នកជំងឺ មាន Cognitive impairment ដើម្បីឲ្យ ការទំនាក់ទំនង កាន់តែប្រសើរ តើ អន្តរាគមន៍ ដែលគិលានុត្រូវផ្តល់ឲ្យ អ្នកជំងឺ គឺមួយណា ខាង ក្រោម? a) ការសរសេរ លើក្តាឈួន ឬ កុំព្យូទ័រ b) និយាយ ដោយមើលមុខ អ្នកជំងឺ c) ប្រើកាយ វិការប្លែកៗ ដាក់អ្នកជំងឺ d) ស្រែកលឺៗ ដល់អ្នកជំងឺ 52) នៅពេលក្រុមគ្រួសារអ្នកជំងឺ និងអ្នកជំងឺចូលមកដល់ផ្នែករបស់អ្នក តើឃ្លាមួយណាខាង ក្រោមដែលអ្នកចាប់ផ្តើមមុនគេ៖ a) ជម្រាបសួរ តើខ្ញុំអាចជួយអ្វីបាន b) សុំទោសមកមានការអ្វីដែរ c) មានណាត់ជួបគ្រូពេទ្យមួយណាមែនទេ d) សូមអង្គុយរង់ចាំបន្តិច 53) អ្នកជំងឺ ស្នាក់នៅក្នុងផ្នែករបស់អ្នកមានរយៈពេល៣ថ្ងៃមកហើយ សកម្មភាពណាមួយខាង ក្រោមដែលអ្នកធ្វើជាមួយអ្នកជំងឺក្នុងពេលអ្នកចូលបន្ទប់អ្នកជំងឺ? a) មេចហើយ យប់ម៉ិញសម្ពាធឈាមប៉ុន្មាន b) យ៉ាងមេចហ្នឹងមុខដូចមិនស្រួលសោះ c) ជម្រាបសួរ សុខសប្បាយទេមីង d) ខ្ញុំជាគិលានុបដ្ឋាក ខ្ញុំនិងអនុវត្តការថែទាំនៅព្រឹកនេះ 54) តើការទំនាក់ទំនងជាមធ្យោបាយអ្វីក្នុងវិស័យសុខាភិបាល? a) ជួយអោយមានការងារល្អ b) ទទួលបានការពេញចិត្តអំពីអ្នកជំងឺ c) ធ្វើអោយមានមុខវិជ្ជាជីវៈសុខាភិបាលមានភាពប្រសើរឡើង d) ចំណេញថវិការ 55) អ្នកជំងឺបានត្អូញអំពីការឈឺចាប់ និងមានទឹកមុខប្រកបដោយព្រូលបារម្ភ ក្នុងនាមអ្នកជា អ្នកថែទាំ តើឃ្លាខាងក្រោមមួយណាដែលអ្នកនិយាយទៅរកអ្នកជំងឺ៖ a) ការឈឺចាប់និងកាត់បន្ថយបន្ទាប់ពីខ្ញុំផ្តល់ថ្នាំជូន b) ការឈឺចាប់មានគ្រប់គ្នា c) គ្រប់គ្នាមិនឈឺចឹងទេ d) សូមទ្រាំសិន 56) តើកត្តាអ្វីដែលមានឥទ្ធិពលដល់ដំណើរការទំនាក់ទំនង? a) ការងារល្អ b) គោរពពេលវេលា c) ការបង្កើតពាក្យពេចន៍ បរិយាកាស ភេទ តួនាទី d) ការនិយាយបែបអ្នកមានវិជ្ជាជីវៈ 57) តើមធ្យោបាយណាមួយខាងក្រោមដែលអាចធ្វើអោយ អ្នកជំងឺ មានទំនុកចិត្រថាគិលានុបដ្ឋាកបង្ហាញអំពីការយកចិត្តទុកដាក់ស្តាប់គាត់និយាយ? a) ងក់ក្បាល b) បង្ហាញកែវភ្នែកមើលទៅអ្នកជំងឺ ដោយស្រាយទឹកមុខបង្ហាញនូវការស្តាប់គាត់ ការគោរព c) បញ្ឈប់ការនិយាយរបស់អ្នកជំងឺ d) ពន្លឿនការនិយាយរបស់គាត់ 58) កត្តាអ្វីដែលជាកត្តាឧបសគ្គ ដែលនាំអោយការទំនាក់ទំនងមានការធ្លាក់ចុះ? a) និយាយខ្លាំងៗ b) ការប្រើអំណាច c) មិនស្តាប់ហេតុផលរបស់អ្នកទទួលសារ សារមិនច្បាស់ d) ពេលវេលាខ្លី 59) តើការធ្វើទំនាក់ទំនងជាក្រុម អាចជួយអ្វីខ្លះដល់ការប្រពន្ធ័ការងារ? a) សុខដុមរម្យនា b) មានសាមគ្គីភាព អភិវឌ្ឍន៍ សម្រេចគោលដៅរួម c) មានការពេញចិត្ត d) ការងាររីកចំរើន 60) តើការទំនាក់ទំនងល្អអាចជួយអ្វីខ្លះដល់វិជ្ជាជីវៈរបស់អ្នក? a) លើកស្ទួយខ្លួនឯង b) មានភាពពេញចិត្តពីអ្នកជំងឺ c) មានទំនាក់ទំនងល្អជាមួយវិជ្ជាជីវៈដ៏ទៃទៀត d) ទទួលបានកម្រៃច្រើន 61) អ្នកជំងឺបានមកសម្រាកពេទ្យ និងមានទឹកមុខប្រកបដោយក្រៀមក្រំ ដោយមាន ក្មេងស្រី ម្នាក់គ្រាមកជាមួយ តើឃ្លាខាងក្រោមមួយណាដែលអ្នកនិយាយទៅរកអ្នកជំងឺ៖ a) លោកអ៊ំ មានអ្វីអាចខ្ញុំជួយបាន b) លោកអ៊ំមកមានការអ្វី c) លោកអ៊ំឈឺមែនទេ d) ដើរងាកចេញ 62) ស្ត្រីម្នាក់បាននាំឪពុកចូលសម្រាកពេទ្យ ដោយឪពុកនាងមានការរាគរូសខ្លាំង នៅពេល មកដល់កន្លែងទទួលជំងឺ (nurse station) គិលានុបដ្ឋាកមានតួនាទី៖ a) បំពេញកិច្ចការចាំបាច់អោយចប់សព្វគ្រប់ បន្ទាប់មកសាកសួរអ្នកជំងឺ b) ញញឹមដាក់អ្នកជំងឺ c) សំដែងការគួរសម និងផ្តល់ការជួយ d) មិនអាចបញ្ឈប់ការនិយាយទូរសព្ទជាមួយប្រធានហើយមកទទួលអ្នកជំងឺបានទេ 63) អ្នកជំងឺចូលសម្រាកពេទ្យមានរយៈពេល៣ថ្ងៃហើយ សញ្ញាជីវីតមិនមានភាពប្រសើរទេបើ គិតពីថ្ងៃតំបូង។ ក្នុងនាមជាគិលានុ, តើអ្នកគួរធ្វើដូចម្តេចជាមួយក្រុមគ្រួសារ? a) ពិភាក្សាជាមួយមិត្តរួមការងារ b) ប្រាប់ពីផែនការ នៃការថែទាំបន្ត c) ប្តូរថ្នាំ d) ប្តូរម៉ាស៊ីនវាស់សម្ពាធឈាម 64) នៅពេលដែលអ្នកបំរុងនឹងអនុវត្តទម្រង់ការណាមួយ ហើយអ្នកជំងឺមិនអនុញ្ញាតអោយអ្នក ធ្វើ តើអ្នកមានវិធានការអ្វីខ្លះ? a) និយាយខ្លាំងៗអោយចំទិសដៅ b) ការប្រើអំណាច និងសិទ្ធ c) ពន្យល់ពីដំណើរការនៃការអនុវត្តជាមួយនិងអត្ថប្រយោជន៏ d) ប្រមូលគ្នាមកជួយចាប់ 65) អ្នកជំងឺទឹកនោមផ្អែមម្នាក់ មិនអាចគ្រប់គ្រងរបបអាហារប្រចាំថ្ងៃបាន ហើយយល់ថាពេទ្យ និយាយមិនពិតដែលហាមគាត់មិនអោយញ៉ាំជាតិផ្អែមគ្រប់គ្រាន់។ ការឆ្លើយតបរបស់អ្នក៖ a) ពិភាក្សាជាមួយមិត្តរួមការងាររកវិធីសាស្ត្រថ្មី b) ពន្យល់ពីជំងឺទឹកនោមផ្អែម និងទុកពេលអោយសួរ c) ប្តូរថ្នាំ d) ប្តូរវេនយាម 66) អ្នកត្រូវបានគេអោយទៅពន្យល់អ្នកជំងឺអំពីអាហាររូបត្ថម្ភ តើកាយវិការបែបណាដែល សំដែងថាអ្នកមានការគោរពដល់អ្នកជំងឺ? a) មានរូបភាព b) ពន្យល់ភាសាច្បាស់ c) ប្រើទឹកមុខ និងកែវភ្នែកមើលចំអ្នកជំងឺ d) ទីកន្លែងទូលាយ 67) ការឆ្លើយតបជាមួយសាររបស់អ្នកសំដែងថាអ្នកជំងឺទទួលបានសារដែលអ្នកផ្តល់អោយ តាមរយៈកាយវិការ៖ a) ងក់ក្បាល b) ការផ្តល់ព័ត៌មានត្រឡប់ c) កាយវិការ d) សាកសួរ 68) អ្នកជំងឺបានលេបថ្នាំមិនត្រូវតាមវេជ្ជបញ្ជា។ ទាំងនេះជាកត្តាមកពី៖ a) ភាសាបច្ចេកទេស b) មិនយល់សារ c) ស្តាប់ច្រឡំសារ d) ល្បឿននៃការនិយាយ 69) ការកំប្លែងជាវិធីសាស្ត្រដែលគិលានុ, គួរប្រើនៅពេលណាខ្លះ៖ a) ស្ថានភាពតានតឹង b) ភាពស្មោះត្រង់ c) បង្ហាញទេពកោសល្យ d) ក្តីស្រឡាញ់ 70) ការទំនាក់ទំនងជាកត្តាសំខាន់សម្រាប់គ្រប់មនុស្ស គ្រប់វ័យ គ្រប់ជាតិសាសន៍។ ដើម្បីអោ យមានប្រសិទ្ធភាព គិលានុបដ្ឋាកគួរ ៖ a) ភាសាបច្ចេកទេសល្អ b) ក្រសែភ្នែកល្អ c) សិក្សាពីទំនៀមទំលាប់របស់អ្នកទទួលសារ d) ល្បឿននៃការនិយាយល្អ 71) នៅក្នុងវិស័យសុខាភិបាល ដើម្បីអោយការអនុវត្តការងារមានប្រសិទ្ធភាព អ្នកប្រើប្រាស់ ការទំនាក់ទំនងដែលញឹកញាប់ជាងគេជាមួយអ្នករួមអាជីពគឺ៖  a) ការសរសេរគម្រោងថែទាំ b) ការផ្លាស់ប្តូរព័ត៌មានអ្នកជំងឺនៅពេលប្តូរវេន c) ការនិយាយជាមួយអ្នកជំងឺ d) ការប្រើអ្នកជំនួយការ 72) ការទំនាក់ទំនង បានផ្សារភ្ជាប់យ៉ាងជិតស្និតជាមួយជំនាញបដិសណ្ឋារកិច្ច តើជំនាញបដិ សណ្ឋារកិច្ច មាននៅកន្លែងណាខ្លះ? a) គ្រប់ទីកន្លែង b) នៅសណ្ឋាគារ c) នៅទីវត្តអារាម d) នៅផ្ទះ 73) អ្នកណាគួរត្រូវមានជំនាញបដិសណ្ឋារកិច្ច? a) គិលានុបដ្ឋាក b) គ្រប់គ្នា c) វេជ្ជបណ្ឌិត d) អ្នកជំនួយការ 74) នៅពេលអ្នកចូលសម្រាកមន្ទីរពេទ្យ អ្នកត្រូវការចាំបាច់នូវការថែទាំល្អពីគិលានុ, និងវេជ្ជ. ការចង់បាននេះសំដៅលើជំនាញអ្វី? a) ជំនាញទន់ b) ភាពស្មោះត្រង់ c) ទេពកោសល្យ d) ការទទួលខុសត្រូវ 75) អ្នកកំពុងរវល់ ហើយមានគ្រួសារអ្នកជំងឺមកសុំអោយទៅមើលអ្នកជំងឺនៅក្នុងបន្ទប់ផ្សេង មិនមែនជាអ្នកជំងឺរបស់អ្នក។ ឥរិយាបទឆ្លើយតបខាងក្រោមមួយណាបង្ហាញថាជាឥរិយាបទ មិនគប្បី និងអសីលធម៌? a) មិនមែនជាការទទួលខុសត្រូវរបស់ខ្ញុំទេ b) ខ្ញុំនិងទៅមើលជូន c) គាត់មានការអី d) មិនអីទេ 76) អ្នកជំងឺមានការត្អូញត្អែរ ពីអាការៈឈឺចាប់ អ្នកបានពន្យល់ជាច្រើនដងអោយមានភាពអត់ ធ្មត់។ អ្នកជំងឺតែមិនអាចទ្រាំបាននូវការឈឺនោះហើយនៅបន្តស្រែកត្អូញត្អែរទៀត។ តើការ ឆ្លើយតបមួយណាខាងក្រោមដែលបង្ហាញពីអ្នកមានវិជ្ជាជីវៈ៖ a) ប្រាប់ច្រើនដងហើយមិនស្តាប់ b) បើឈឺមិនអាចទ្រាំបានអាចស្រែកចុះ c) ខ្ញុំនិងឈប់ធ្វើ d) ចាំអោយអ្នកផ្សេងមកជំនួស 77) ក្រុមគ្រួសារអ្នកជំងឺសួររកបងប្អូនដែលមកសម្រាកពេទ្យ ខណៈនោះអ្នកមិនមែនជាអ្នក ទទួលភ្ញៀវទេ។ ឃ្លាខាងក្រោមមួយណាដែលអសីធម៍ និងមិនមានវិជ្ជាជីវៈ? a) ទីនេះមិនមែនកន្លែងទទួលភ្ញៀវទេ ទៅសួរនៅខាងក្រោមទៅ b) ខ្ញុំនឹងរកជូន c) អ៊ំមានការអី d) សួរគេខាងណោះ 78) ខណៈអ្នកជួបអ្នកជំងឺកំពុងស្វែងរកទីកន្លែងត្រូវទៅជួបពេទ្យមិនឃើញ ហើយអ្នកកំពុងរវ ល់។ការឆ្លើយតបរបស់អ្នកដែលសមជាអ្នកមានវិជ្ជាជីវៈគឺ៖ a) លោកអ៊ុំមេចមិនសួរគេ b) លោកអ៊ុំអញ្ជើញរកកន្លែងណា c) លោកអ៊ុំមិនមើលស្លាកសញ្ញា d) មានកូនចៅជូនទៅរកទេ 79) អ្នកជំងឺមានអារម្មណ៍ឈឺចាប់ខ្លាំង កម្រើកខ្លួនមិនបាន ប៉ះមិនបាន ដោយគាត់មានប្រវត្តិ ឈឺសន្លាក់។ ដើម្បីបង្ហាញពីជំនាញទំនាក់ទំនងល្អគិលានុគួរមានបុគ្គលិកលក្ខណៈ៖ a) គិលានុបដ្ឋាកសម្របតាមអ្នកជំងឺ b) ព្យាយាមស្វែងយល់ និងនិយាយជាមួយអ្នកជំងឺអោយសាកល្បង c) សាកសួរវេជ្ជបណ្ឌិត d) សុំជំនួយការ 80) អ្នកជំងឺស្វែងរកគ្រូពេទ្យដែលជំនាញក្នុងការព្យាបាលនៅមន្ទីរពេទ្យមួយ។ ចៃដន្យគ្រូពេទ្យ ដែលគាត់រកមានបេសកម្មក្រៅប្រទេស ខណៈនោះអ្នកជំងឺមានអការៈមិនមានទំនុកចិត្តទទួល យកគ្រូពេទ្យថ្មីនោះទេ។ ក្នុងនាមគិលានុ តើអ្នកគូរពន្យល់អ្នកជំងឺយ៉ាងដូចម្តេច? a) គ្រូពេទ្យនៅទីនេះសុទ្ធតែមានជំនាញ និងគុណភាពដូចគ្នា b) បើអាចចាំបាន ៥ថ្ងៃទៀតគាត់មកវិញហើយ c) ប្រយត្ន័ហួសពេល d) តម្លៃទាបជាង 81) អ្នកមានបំណងចង់ធ្វើការទំនាក់ទំនងជាផ្លូវការជាមួយគ្រូរបស់អ្នក ឬនរណាម្នាក់ក្នុង គោលបំណងអោយគាត់ឆ្លើយតបមកអ្នកវិញ។ តើអ្នកគួរប្រើមធ្យោបាយទំនាក់ទំនងមួយណា តាមប្រពន្ធ័អិនធើណែត? a) ពាក្យសំដី b) អ៊ីម៉ែល c) ហ្វេសបុគ d) សារជាសំលេង 82) ក្នុងនាមអ្នកជាអ្នកផ្តល់សេវាកម្មថែទាំសុខភាព អ្នកតែងមានភាពហត់នឿយ។ ខណៈអ្នកស្ត្រេសខ្លាំងនិងការងារ ស្រាប់តែមានអ្នកជំងឺហៅអ្នកអោយជួយ ដោយគាត់មានការឈឺចាប់ កម្រិតស្រាល តើអ្នកគួរផ្តល់ព័ត៌មានត្រឡប់ទៅអ្នកជំងឺវិញភ្លាមៗតាមប្រយោគណាមួយខាង ក្រោម? a) លោកអ៊ុំឈឺតិចតួចមិនអីទេ b) លោកអ៊ុំខ្ញុំនឹងពិនិត្យជូន c) លោកអ៊ុំមិនចេះទ្រាំសោះ d) ខ្ញុំដឹងហើយ 83) អ្នកជំងឺជាមនុស្សកាច និងឆេវឆាវ អ្នកលំបាកក្នុងការពន្យល់អ្នកជំងឺណាស់។ ដើម្បីភាព មានវិជ្ជាជីវៈ ក្នុងការទំនាក់ទំនងប្រយោគខាងក្រោមណាមួយ ដែលអ្នកគិតថាជាមធ្យោបាយ ដោះស្រាយឆ្លើយតបសម្រាប់សម្របសម្រួលចិត្តអ្នក? a) អ្នកឈឺច្រើន ឆេវឆាវ b) ការឆ្លើយតបតាមការខឹងធ្វើអោយបាត់គុណតម្លៃរបស់អ្នក c) មានជំងឺផ្លូវចិត្ត d) សុំជំនួយការ 84) នៅពេលអ្នកផ្តល់ការបង្រៀនទៅអ្នកជំងឺស្តីពីការអប់រំសុខភាព។ តើវិធីសាស្ត្រណាមួយ ខាងក្រោម ដើម្បីបញ្ជាក់ថាអ្នកជំងឺទទួលបានសារដែលត្រឹមត្រូវនិងច្បាស់អំពីអ្នក ? a) គិលានុបដ្ឋាកសម្របតាមអ្នកជំងឺ b) សាកសួរ អោយអ្នកជំងឺរៀបរ៉ាប់ឡើងវិញ c) សាកសួរវេជ្ជបណ្ឌិត d) សុំជំនួយការ 85) អ្នកផ្តល់សេវាត្រូវជួយដល់អតិថិជនក្នុងការ ៖ a) សួរទាក់ទងការប្រឈមមុខ b) សំរេចចិត្តខ្លួនឯងក្រោយពីទទួលព័ត៌មាន c) បញ្ជាក់ពីការយកចិត្តទុកដាក់ d) តាមបំណងដែលត្រូវការ 86) អ្នកមានកាតព្វកិច្ចក្នុងការបំពេញបេសកម្មអ្វីមួយភ្លាមៗ ប៉ុន្តែអ្នកក៏មានកាតព្វកិច្ចក្នុងការ ថែទាំអ្នកជំងឺអ្នកដែល។ ។ តើកិច្ចការណាមួយខាងក្រោមដែលអ្នកគួរធ្វើដើម្បីបង្ហាញថាអ្នកជា ទទួលខុសត្រូវ a) សួរអ្នកជំងឺទាក់ទងការប្រឈមមុខ b) ផ្ទេរព័ត៍មានអ្នកជំងឺទៅអ្នកទទួលជំនួស c) មិនទទួលកាតព្វកិច្ចថ្មី d) ធ្វើតាមបំណងដែលត្រូវការ 87) អតិថិជនបានចូលមករកសេវាកម្មនៅកន្លែងអ្នក ក្នុងនាមអ្នកជាអ្នកផ្តល់សេវាកម្ម តើ ប្រយោគមួយណាខាងក្រោមដែលអ្នកគួរប្រើប្រាស់សម្រាប់បញ្ជាក់ថាអ្នកកំពុងត្រៀមផ្តល់សេ វាជូន៖ a) មីង /ពូ មានការអ្វីដែរ b) មីង /ពូ មានអ្វីអាចខ្ញុំជួយបាន សូមនិយាយប្រាប់ខ្ញុំមក c) មីង ពូ មានណាត់ជួបពេទ្យជាមុនទេ d) មីង ពូ ឡើងថ្លឹងទម្ងន់ 88) អ្នកបានផ្តល់ដំណឹង ព្រឹកវេលាម៉ោង៨:០០ ខណៈម៉ោង១០:០០ក្រុមគ្រួសារអ្នកជំងឺថ្មីបានផ្លាស់ប្តូរ គាត់បានទៅ សាកសួរអ្នកអំពីស្ថានភាពអ្នកជំងឺម្តងទៀត។ តើប្រយោគខាងក្រោមមួយណាដែល អ្នកគិត និងព័ត៌មានអំពីស្ថានភាពរបស់អ្នកជំងឺទៅក្រុមគ្រួសារម្នាក់នៅពេលថាសមស្របគួរឆ្លើយតប ៖ a) ខ្ញុំបានប្រាប់ម្តងហើយពីស្ថានភាពអ្នកជំងឺពីព្រឹកម៉ិញ b) ស្ថានភាពអ្នកជំងឺមានការប្រែប្រួលខុសពីព្រឹកម៉ិញ c) ខ្ញុំរវល់ នឹងប្រាប់ពេលក្រោយ d) ការផ្លាស់ប្តូរអ្នកកំដរ លំបាកណាស់ ខ្ញុំត្រូវប្រាប់ដដែលៗ 89) អតិថិជនបានចូលមករកសេវាកម្មនៅកន្លែងអ្នក អស់រយៈពេល៥ថ្ងៃ។ ក្នុងនាមអ្នកជាអ្នក ផ្តល់សេវាកម្ម តើ អ្នកគួរត្រៀមអ្វីខ្លះដើម្បីបង្កើនភាពពេញចិត្តដល់អតិថិជនអ្នកនិង អតិថិជន ជឿជាក់លើ សេវាកម្មបន្ថែមទៀត? a) អញ្ជើញអតិថិជនអោយមកទូទាត់ថវិការ និងបើកថ្នាំ b) ពិនិត្យឯកសារពាក់ពន្ធ័ សេវាកម្មផ្តល់ប្រឹក្សា ការចំណាយលើសេវាកម្ម សារជូនពរ/បាច់ផ្កា c) ផ្តល់កម្មវិធីណាត់ជួបពេទ្យលើកក្រោយ d) ជូនឡើងរថយន្ត 90) អ្នកជំងឺបានចេញទៅគេហដ្ឋានវិញបន្ទាប់ពីសម្រាកពេទ្យអស់រយៈពេល៧ថ្ងៃ។ ក្នុងនាមជា អ្នកផ្តល់សេវាថែទាំដែលមានការយកចិត្តទុកដាក់ តើអ្នកគួរបន្តធ្វើកិច្ចការអ្វីខ្លះដើម្បីបង្កើន ទំនាក់ទំនងល្អ រវាងអ្នក និងអតិថិជន? a) ទំនាក់ទំនងតាមទូរសព្ទទៅអតិថិជន និងសាកសួរសុខទុក្ខ b) ចងក្រងរបាយការណ៏អ្នកជំងឺចេញទៅផ្ទះ c) ធ្វើបញ្ជីឈ្មោះ d) ពិនិត្យមើលការប្រើប្រាស់ថ្នាំ និងការចំណាយ 91) អ្នកជំងឺម្នាក់មានការលំបាកក្នុងការថែទាំគាត់ណាស់ ដោយគាត់តែងមិនសហការណ៏ទេ រាល់សកម្មភាពថែទាំត្រូវបានអូសបន្លាយ។ តើអ្នកផ្តល់សេវាថែទាំសុខភាពគួរបង្កើតសកម្មភាពអ្វីខ្លះដើម្បីថែទាំគាត់បាន? a) បង្កើនទំនាក់ទំនង អោយគាត់មានទំនុកចិត្ត b) ប្រាប់ពីតម្រូវការថែទាំ c) សហការក្នុងក្រុមការងារ d) រាយការណ៍ 92) នៅពេលដែលអ្នកជំងឺចេញពីមន្ទីរពេទ្យ តើជាអ្នកផ្តល់សេវាកម្មថែទាំ គួរអនុវត្តសកម្មភាព អ្វីខ្លះមុនអ្នកជំងឺចាកចេញ? a) អញ្ជើញអតិថិជនអោយមកទូទាត់ថវិការ និងបើកថ្នាំ b) ប្រាប់ពីស្ថានភាពសុខភាព និងបង្រៀនអ្នកជំងឺអំពីការថែទាំតាមដានសុខភាពបន្ត c) ផ្តល់កម្មវិធីណាត់ជួបពេទ្យលើកក្រោយ d) ជូនឡើងរថយន្ត 93) នៅពេលដែលអ្នកជំងឺចេញពីមន្ទីរពេទ្យ តើជាអ្នកផ្តល់សេវាកម្មថែទាំ គួរអនុវត្តសកម្មភាព អ្វីខ្លះមុនអ្នកជំងឺចាកចេញ? a) ជំនាញនិយាយ b) ជំនាញស្ថាបនា c) ជំនាញស្តាប់ d) ជំនាញអង្កេត 94) ដោយបច្ចេកវិទ្យាកាន់តែទំនើប ការទំនាក់ទំនងមានភាពទូលំទូលាយ។ ការទំនាក់ទំនង តាមរយៈណាដែលមានភាពប្រសើរសម្រាប់កាត់បន្ថយការជួបផ្ទាល់ជាមួយអ្នកជំងឺ និងធ្វើអោ យអ្នកបានស្តាប់អ្នកជំងឺនិយាយ? a) ការផ្ញើសារ b) ការទំនាក់ទំនងតាមទូរសព្ទ័ c) ការផ្ញើសំបុត្រ d) ការសាកសួរក្រុមគ្រួសារ 95) នៅពេលអ្នកមានការជួបប្រជុំជាមួយក្រុមការងារអ្នក ការនិយាយក្នុងក្រុមបានលើកឡើង មានលក្ខណៈខុសៗគ្នា ។ ដើម្បីប្រាកដថាអ្នកមានជំនាញក្នុងការងារជាលេខាធិការអ្នកគួរធ្វើអ្វី ខ្លះ ក្នុងពេលប្រជុំ? a) រៀបរាប់ពីរបៀបវារៈ b) កត់ត្រារាល់សកម្មភាពដែលសមាជិកបានលើក c) ពន្យល់ច្បាស់ៗ d) សាកសួរបញ្ជាក់ 96) នៅពេលអ្នកមានការជួបប្រជុំជាមួយក្រុមការងារអ្នក ការនិយាយក្នុងក្រុមបានលើកឡើង មានលក្ខណៈខុសៗគ្នា។ ដើម្បីបង្ហាញអំពីអ្នកមានជំនាញក្នុងការស្តាប់អង្គប្រជុំ ក្នុងពេល ប្រធាន ឬសមាជិកប្រជុំសាកសួរអ្នកគួរធ្វើដូចម្តេច? a) និយាយឡើងវិញអំពីសាវតា b) ស្តាប់ និងឆ្លើយអោយចំសំណួរ c) ញញឹមទៅកាន់អ្នកសួរ d) ជំនាញអង្កេត 97) ក្នុងនាមអ្នកផ្តល់សេវាសុខាភិបាល រូបភាពខាងក្រៅរបស់អ្នក បង្ហាញពីមុខវិជ្ជាជីវៈដែល អ្នកជានរណា។ ខ្លះ? ករណីនេះការនិយាយទៅកាន់នរណាម្នាក់អ្នកគួរប្រកាន់យកគោលការណ៍អ្វី a) និយាយអោយគេស្គាល់ b) និយាយពីភាពច្បាស់លាស់ និងភស្តុតាង c) ផ្សព្វផ្សាយលើសង្គម d) និយាយជាមួយអ្នកជំងឺ 98) អ្នកបានផ្តល់ការថែទាំរួចហើយ នៅពេលបន្ទាប់អ្នកបានសំគាល់និងកកត់ត្រាអំពីដំណើរ ការវិវត្តន៍របស់អ្នកជំងឺ។ តើហេតុអ្វីអ្នកចាំបាច់ កត់ត្រាដំណើរការនេះ? a) វាយតម្លៃការឆ្លើយតបរបស់អ្នកជំងឺ b) ជាបែបបទការងារ c) ជាជំនាញរបស់អ្នក d) ប្រធានអ្នកបញ្ជារ 99) ក្នុងការផ្តល់ថ្នាំ ជូនអ្នកជំងឺលេបថ្នាំតាមវេជ្ជបញ្ជា តើអ្នកគួរធ្វើអ្វីដើម្បីបញ្ជាក់អំពីថាអ្នកជំងឺ លេបថ្នាំតាមវេជ្ជបញ្ជារ? a) សាកសួរ b) បង្ហាញកញ្ចប់ថ្នាំ c) សួរបញ្ជាក់អោយអ្នកជំងឺនិយាយបញ្ជាក់ឡើងវិញ d) ប្រាប់ក្រុមគ្រួសារ 100) តើអ្នកយល់ថា ក្នុងនាមជាអ្នកផ្តល់សេវាថែទាំសុខភាពជូនប្រជាជន ការស្គាល់អំពីតម្លៃ នៃការទំនាក់ទំនងគួរតែលើកកម្ពស់តាមរបៀបណាសម្រាប់លើកស្ទួយវិជ្ជាជីវៈ? a) អានសៀវភៅ b) ទីកន្លែងធ្វើការអ្នកតែមួយគត់ c) បុគ្គលម្នាក់អនុវត្ត និងលើកស្ទួយ d) គណៈវិជ្ជាជីវៈជាអ្នកកំណត់

Leaderboard

Visual style

Options

Switch template

Continue editing: ?