1) ពាក្យមួយណាដែលមានតម្លៃស្មើ micro-fracture a) Microscope b) ​Micro-filtration c) ​Micro-precipitation d) ​Ab-fracture 2) និយមន័យPolymerisation a) គឺជាកម្ម អំពើពហុព័ន្ធភាពនៃអង្គល្អិតតូចៗស្អិតជាប់គ្នា b) ​គឺជាកម្ម អំពើពហុព័ន្ធភាពនៃអង្គជាសសៃ c) ​គឺជាកម្ម អំពើពហុព័ន្ធភាពនៃអង្គមិនតភ្ជាប់គ្នា d) គឺជាកម្ម អំពើពហុព័ន្ធភាពនៃមិនសុទ្ធតភ្ជាប់គ្នា 3) និយមន័យPolymerisation shrinkage a) គឺជាផលអាក្រក់ដែលទទួលកម្ម អំពើពហុព័ន្ធភាពនៃអង្គ b) គឺជាកម្ម អំពើដែលតែងបង្ករជាញឹកញាប់ពេលលាយថ្នាំ c) គឺជាកម្ម អំពើដែលតែងបង្ករមិនដែលកើតមានសោះពេលលាយថ្នាំ d) ​គឺជាកម្ម អំពើដ៏ល្អប្រសើររបស់អង្គល្អិតតូចៗពេលលាយថ្នាំ 4) តើAmalgam មានសប្បសិទ្ធិបម្រែបម្រួលតាមសីតុណ្ហភាព ច្រើនប៉ុន្មានដងបើធៀបទៅនឹងស្រទាប់ភ្លុកធ្មេញ? a) ​១ ដង-២ដង b) ២ ដង-៣ដង c) ៣ ដង-៤ដង d) ​៤ ដង-៥ដង 5) ទ្រឹស្តីបទភាពស្រាវនៅស្រទាប់ភ្លុកធ្មេញមួយណាដែលមានភាពសុក្រិតជាងគេ? a) ស្រទាប់ភ្កុកធ្មេញមាន សសៃរប្រសាទឆ្លងកាត់ទេ b) ស្រទាប់ភ្កុកធ្មេញគ្មាន សសៃរប្រសាទឆ្លងកាត់តាមតំបន់ខ្លះ c) ស្រទាប់ភ្កុកធ្មេញគ្មាន សសៃរប្រសាទឆ្លងកាត់គ្រប់តំបន់ d) ទ្រឹស្តីបទខាងលើមិនត្រឹមត្រូវទេ 6) ប្រអប់ cavity កម្រិត superficial dentin គួរធ្វើដូចម្តេចមុនប៉ះបិទថ្នាំសម្រេច? a) មិនបាច់ដាក់ថ្នាំ ការពារបណ្តូលសសៃរប្រសាទ b) ​ត្រូវដាក់ថ្នាំ ការពារបណ្តូលសសៃរប្រសាទ c) ត្រូវបិទថ្នាំ បណ្តោះអាសន្ន d) ត្រូវធ្វើជាបច្ចេកទេស Fissure sealant វិញ 7) តើប្រអប់ cavityកម្រិត deep dentin ថ្នាំទ្រាប់បាតបណ្តោះអាសន្ន ទុកប៉ុន្មានសប្តាហ៍ទើបបិតប៉ះថ្នាំអចិន្រៃយ៍បាន? a) 1 – 2សប្តាហ៍ b) 3 – 4សប្តាហ៍ c) 5 – 6សប្តាហ៍ d) 6 – 8សប្តាហ៍ 8) តើថ្នាំ composite សម័យថ្មីមួយណាដែលមានភាពប្រសើរបិតប៉ះ ក្នុងប្រអប់ cavity ដែលមានសំណើមតិចតួច ឬ បិតបានធ្មេញ periodontitis ? a) Compomers b) Ormocers c) Smart composites d) Giomer 9) អ្វីជាការហាមឃាត់ក្នុងការប្រើបិតប៉ះធ្មេញថ្នាំ composite? a) គ្រប់ប្រអប់ cavities ដែលមានទំហំតូច b) ​គ្រប់ប្រអប់ cavities ដែលមានទំហំតូចទៅមធ្យម c) ​គ្រប់ប្រអប់ cavities ដែលមានទំហំមធ្យមទៅធំ d) ​គ្រប់ប្រអប់ cavities ដែលមានទំហំធំ 10) តើការហាមឃាត់ការប្រើប្រាស់ composites ចំពោះអ្នកជំងឺប្រភេទណាខ្លះ? a) អ្នកជំងឺដែលមានចំនេះដឹងខ្ពង់ខ្ពស់ b) អ្នកជំងឺដែលមិនតម្រូវការសោភ័ណភាព c) ​អ្នកជំងឺដែលមិនមានអនាម័យមាត់ធ្មេញល្អ d) អ្នកជំងឺដែលមានអនាម័យមាត់ធ្មេញល្អ 11) តើថ្នាំណាដែលហាមឃាត់ក្នុងការសាងសង់ធ្មេញចង្កូមប្រអប់ cavity Distal face? a) Amalgam b) Composite c) Cement phosphate d) CaHO2 12) តើអ្វីជាគុណវិប្បត្តិរបស់ composite បើប្រៀបធៀបនឹងថ្នាំ glass ionomer? a) ប្រើបានគ្រប់ករណីទាំងអស់ b) ​ឆាប់សឹករីករឹល c) ងាយប្រើប្រាស់ពេលវេលាខ្លី d) ​ងាយចម្លងស៊ីតុណ្ហភាព 13) What is the cause of the biocompatibility of composite? a) Unpolymerized monomers b) ​Unpolymerized polymers c) Micro leakage d) Macro leakage 14) តើអ្វីជាលក្ខណៈសម្បត្តិពិសេសរបស់ថ្នាំ iomer a) បិតប៉ះបានក្នុងករណីប្រអប់cavity ត្រូវតែស្ងូតច្រឿង b) ​បិតប៉ះបានក្នុងករណីប្រអប់cavity ត្រូវតែស្ងូតច្រឿង រឺសើមតិចតូច c) ​មានកំហាប់ ភាពស្វិតតាន់តិចជាង composite d) ​ងាយបែកបាក់ 15) កត្តាអ្វីដែលសំខាន់ជាងគេក្នុងការសង្កត់បង្ហាប់ដុំ Amalgam? a) ធ្វើអោយដុំ Amalgam មានកំហាប់សុទ្ធរឹងមាំ b) ធ្វើអោយដុំ Amalgam សាកសមនឹង ប្រអប់ cavity c) ធ្វើអោយដុំ Amalgam ជាប់ទៅនឹងជញ្ជាំង cavity d) ធ្វើអោយដុំ Amalgam រារាំងការបង្កររោគពុកធ្មេញជាថ្មី 16) ចំណាត់ថ្នាក់សម្រាប់ធ្វើ cavity Class II Atipic a) មានCarieនៅផ្ទៃ M.O.D b) មានCarieនៅផ្ទៃ O.M c) ​មានCarieនៅផ្ទៃ O d) ​មានCarieខូចខាតកំពក cusp ១ 17) តើក្រុមថ្នាំCompositeដែលលាយជាតិ fluoride បង្កលក្ខណៈសម្បត្តិកាន់តែប្រសើរ? a) Composite resins b) Flowable composite resins c) Condensation composite d) Ormocer 18) តើក្រុមថ្នាំ composite ណាមួយដែលបិតប៉ះលើតំបន់pit and fissure ល្អប្រសើរបំផុត? a) Composite resins b) Flowable composite resins c) ☒ ​Condensation composite d) ☒ ​Ormocer 19) ប្រអប់ cavity Class I រៀបចំធ្វើលើធ្មេញណាខ្លះ? a) ធ្មេញ Molars b) ធ្មេញ Molars and Premolars c) ​ធ្មេញ Posteriors and Anteriors d) ​ធ្មេញ anteriors 20) ប្រអប់ cavity Class V រៀបចំធ្វើលើធ្មេញណាខ្លះ? a) ធ្មេញ Molars b) ​ធ្មេញ Molars and Premolars c) ធ្មេញ Posteriors and Anteriors d) ធ្មេញ anteriors 21) តើតំបន់ណាខ្លះដែលការសាងសង់ធ្មេញក្រោយឲមានលក្ខណៈល្អប្រសើរ? a) តំបន់ផ្ទៃទំពារ b) តំបន់ផ្ទៃកំពក និងផ្ទៃជម្រាលធ្មេញប្រឈម c) តំបន់មានចង្អូរ d) ​តំបន់ផ្ទៃរលោង 22) តើតំបន់ណាដែលធ្មេញធម្មជាតិក្រោយ (លើ ក្រោម) ប៉ះគ្នាពេលចលនាបិតមាត់? a) តំបន់កំពក b) តំបន់ចង្អូរ c) ​តំបន់ផ្ទៃរលោង d) ​តំបន់ផ្ទៃកំពក និងផ្ទៃជម្រាល. 23) Dentinal superficial on inter-proximal molars teeth, what which indication for Amalgam filling? a) One visit b) ​Two visit. c) Root canal d) ​Extraction 24) មុខវិជ្ជា Operative Dentistry គេសិក្សាពីអ្វីខ្លះ? a) សិក្សាពីរោគពុកធ្មេញ b) សិក្សាពីរោគពុកធ្មេញ និងការព្យាបាល c) ​សិក្សាពីរចនាសម្ព័ន្ធធ្មេញ ផលប៉ះពាល់ ថ្នាំ និងការព្យាបាល d) ​សិក្សាពីរោគពុកធ្មេញ និងប្រអប់cavities 25) លក្ខណៈសម្បត្តិលោហៈ (Zn) ផ្សំលាយដើម្បីបង្កើត Amalgam a) ទប់ស្កាត់អុកស៊ីដកម្មជាមួយលោហៈប្រាក់ (Ag) b) ​បង្កើនអុកស៊ីដកម្មជាមួយលោហៈប្រាក់ (Ag) c) បង្កើនការបែកបាក់អង្គផ្សេងៗ d) ពន្យាពេលប្រតិកម្មអង្គផ្សេងៗ 26) លក្ខណៈសម្បត្តិលោហៈ (Ag) ផ្សំលាយដើម្បីបង្កើត Amalgam a) បង្ករការកើតមានអុកស៊ីដកម្មខ្លាំងពេលប៉ះជាមួយលោហៈសង្កសី(Zn) b) មិនបង្ករការកើតមានអុកស៊ីដកម្មខ្លាំងពេលប៉ះជាមួយលោហៈសង្កសី(Zn) c) ​បង្កើនភាពស្រអាប់ d) ​បង្កើនការបែកបាក់ 27) តើរយៈពេលកម្មអំពើពហុព័ន្ធភាពនៃអង្គ Composite ប៉ុន្មានទើបត្រូវបានបញ្ជប់ទាំងស្រុង? a) 10នាទីក្រោយពីប៉ះចំកាំរស្មី b) 30វិនាទីក្រោយពីប៉ះចំកាំរស្មី c) 1ម៉ោងក្រោយពីប៉ះចំកាំរស្មី d) ​អាស្រ័យទៅលើកម្រិតនៃអង្គ 28) តើជាលក្ខណៈគ្លីនិក លោហៈប៉ារត(Hg) ចូលក្នុងសរពាង្គកាយមនុស្សដំបូងតាមរយៈណា? a) ការបរិភោគអាហារ b) ​ការបរិភោគបន្លែ ផ្លែឈើ c) ​តាមប្រព័ន្ធផ្លូវដង្ហើម d) តាមប្រព័ន្ធរំលាយអាហារ 29) ការមិនអាចប្រើប្រាស់ (contraindication) សម្រាប់ថ្នាំ Composite a) ធ្មេញមានកំណាំមិនត្រឹមត្រូវ b) ​អ្នកជំងឺមានរោគពុកធ្មេញច្រើន c) ​អ្នកជំងឺមានអនាម័យមាត់ធ្មេញល្អ d) ​ធ្មេញមានជំងឺ Fluorosis 30) ប្រអប់ Cavity class I ផ្ទៃជញ្ជំងស្រប Paralleleទិសដៅឥទ្ធិពលទម្ងន់កំលំាងខ្លាំងក្លាឆ្លងកាត់ថ្នាំរត់ទៅរកតំបន់ណា? a) ត្រឹមតំបន់ផ្ទៃបាតប្រអប់Cavity b) ​ត្រឹមតំបន់ខាងៗនៃផ្ទៃបាតប្រអប់Cavity c) ​ត្រឹមតំបន់រចនាសម្ព័ន្តចុងឬសធ្មេញ d) ​ត្រឹមតំបន់ឆ្អឹងដែលធ្មេញដុះចេញ 31) តើលោហះបារ៉ត(Hg)អាចស្ថិតនៅក្នុងសាពាង្គកាយមនុស្សរយះពេលប៉ុន្មាន? a) ១សប្តាដ៍-១ខែ b) ​១ខែ-២ខែ c) ​២ខែ-៣ខែ d) ៣ខែ-៤ខែ 32) តើស្រទាប់ Tag formation កកើតមានស្ថិតនៅតំបន់ណា? a) ចន្លោះតំបន់ស្រទាប់ភ្លុកធ្មេញ b) ​ចន្លោះតំបន់ស្រទាប់ភ្លុកធ្មេញនិងកាចាធ្មេញ c) ​ចន្លោះតំបន់ស្រទាប់ភ្លុកធ្មេញនិងថ្នាំបិតប៉ះ d) ​ចន្លោះខាងក្នុងថ្នាំបិតប៉ះ 33) តើពេលរៀបចំប្រអប់Cavity រយះប្រវែងស្រទាប់កាចាធ្មេញប៉ុន្មាន(Enamel thin)ដែលត្រូវរក្សាទុក? a) 1/4នៃរយះប្រវែងសរុប b) 2/4នៃរយះប្រវែងសរុប c) ​3/4នៃរយះប្រវែងសរុប d) ​4/4នៃរយះប្រវែងសរុប 34) គុណសម្បត្តិរយះប្រវែងរឹម-គែម(Bewelcavosurface line)ដែលកាត់បញ្ឆិត? a) រក្សាស្ថេរភាពកំលំាង-ទម្ងន់ b) ​រក្សាកំហាប់ឬបរិមាណថ្នាំ c) ​រក្សាភាពធន់-រឹងមាំបានយូរ d) ​រក្សាសោភ័ណភាព 35) រូបមន្តត្រឹមត្រូវ Hydroxyapatitis a) ​[(Ca)10(PO4)6(OH)2] b) ​[(Ca)6(PO3)3(OH)4] c) ​[(PO10)(OH)2Ca] d) [(Ca)(PO)5(H2O)] 36) ក្នុងការសាងសង់ធ្មេញឡើងវិញតំបន់ជិតអញ្ចាញកម្រិតទី ៣ (level3)គេជ្រើសរើសវិធីសាស្រ្តណា? a) បិតប៉ះថ្នាំសំរេចតែម្តង b) កាត់ច្រិបជាលិកាទន់ ជាមុន c) កាត់ច្រិបជាលិកាទន់ និង ឆ្អឹងខ្លះៗជាមុន d) មេកានិចសាស្រ្ត គីមីសាស្រ្ត ឬ កំដៅសាស្រ្ត 37) ក្នុងការសាងសង់ធ្មេញឡើងវិញតំបន់ជិតអញ្ចាញកម្រិតទី២ (level2)គេជ្រើសរើសវិធីសាស្រ្តណា? a) កាត់ច្រិបជាលិកាទន់ ជាមុន b) កាត់ច្រិបជាលិកាទន់ និង ឆ្អឹងខ្លះៗជាមុន c) ​មេកានិចសាស្រ្ត គីមីសាស្រ្ត ឬ កំដៅសាស្រ្ត d) មិនអាចសាងសង់ធ្មេញឡើងវិញបានទេ 38) ថ្នាំដែលបិតប៉ះធ្មេញClass II Cavity ប៉ោង(Convexus)ជិតដល់អញ្ចាញតើបរិយាកាសតំបន់នោះមានអ្វីកើតឡើង? a) រលាកជាលិកាទន់ អញ្ចាញ b) ​ហូរឈាមចេញជារឿយៗ c) ​ពិបាកខ្លាំងក្នុងការសម្អាត d) ​មានតុល្យភាពធម្មតា 39) ដើម្បីរក្សាសំណឹកថ្នាំ តើរយះចន្លោះរវាងផ្ទៃថ្នាំខាងលើនិងធ្មេញប្រឈមប្រវែងប៉ុន្មាន? a) 1/4 មីល្លីមែត្រ b) ​2/4 មីល្លីមែត្រ c) ​3/4 មីល្លីមែត្រ d) ​1 មីល្លីមែត្រ 40) មូលហេតុដំបូងបង្អស់ដែលបង្កអោយមាន Creep ? a) ទំលាប់អ្នកជម្ងឺ ឬ អ្នកមានវិបិត្តផ្លូវចិត្ត b) ​មិនអនុវត្តតាមការណែនាំពេលបិតប៉ះថ្នាំ c) ​មិនអនុវត្តតាមការណែនាំពេលបិតប៉ះថ្នាំរៀបចំប្រអប់ Cavity d) ​សមាសធាតុអង្គល្អិតតូចៗមិនបន្សីគ្នាពេលលាយ 41) យោងតាមកំហាប់ដុំថ្នាំតើពាក្យត្រឹមតែថា Polymerisationមានរយះពេល ដែនកំណត់ច្បាស់ដែរឬទេ? a) មានរយះពេល ដែនកំណត់ច្បាស់លាស់ b) មិនមានរយះពេល ដែនកំណត់ច្បាស់លាស់ c) ​មានរយះពេលពី ៥-១០នាទីក្រោយបិតប៉ះ d) ​មានរយះពេលពី ២៤-៤៨ម៉ោងក្រោយបិតប៉ះ 42) លក្ខណះសម្គាល់អ្វីដែលបញ្ជាក់ថាធ្មេញមានសំណឹក Attrition a) សំណឹកស្រទាប់កាចាធ្មេញមានភាពរលោង b) ​សំណឹកស្រទាប់កាចាធ្មេញមានពណ៍ស c) ​សំណឹកស្រទាប់កាចាធ្មេញមានពណ៍លឿង d) ☒សំណឹកស្រទាប់កាចាធ្មេញបន្សល់សណ្ឋានគ្រឿមៗ-ស្រួចៗ 43) លក្ខណះសម្គាល់អ្វីដែលបញ្ជាក់ថាធ្មេញមានសំណឹក Erosion a) សំណឹកស្រទាប់កាចាធ្មេញមានភាពរលោង b) សំណឹកស្រទាប់កាចាធ្មេញមានពណ៍ស c) សំណឹកស្រទាប់កាចាធ្មេញមានពណ៍លឿង d) សំណឹកស្រទាប់កាចាធ្មេញបន្សល់សណ្ឋានគ្រឿមៗ-ស្រួចៗ 44) អ្នកជម្ងឺម្នាក់ដួលបាក់ធ្មេញ#11,21 អស់1/3 គិតទៅខាង incisalbordeតើកម្រិតប្រអប់ Cavity ណាដែលរៀបចំ ដើម្បីសាងសង់ធ្មេញនោះវិញ? a) ប្រអប់ Cavity Class IV Tipical b) ​ប្រអប់ Cavity Class IV Atipical c) ​ប្រអប់ Cavity Class V Tipical d) ​Endodontic 45) តើ Efects of aging គេចំណាត់ថ្នាក់ក្នុងលក្ខណះសម្បតិអ្វី? a) លក្ខណះគីមីសាស្រ្ត b) ​លក្ខណះជីវះសាស្រ្ត c) ​លក្ខណះជីវះ-គីមីសាស្រ្ត d) លក្ខណះមេកានិកសាស្រ្ត 46) តើ Efects of aging កើតមានលើធ្មេញមនុស្សក្នុងចន្លោះអាយុប៉ុន្មាន? a) 3ឆ្នាំ-5ឆ្នាំ b) ​5ឆ្នាំ-10ឆ្នាំ c) 15ឆ្នា-30ឆ្នាំ d) 30ឆ្នាំ-50ឆ្នាំ 47) និយមន័យ Material Creep? a) គឺជាកម្ម-អំពើនៃអង្គរបស់សមាសធាតុផ្សំ-លាយថ្នាំមិនបន្សីគ្នា b) គឺជាការប្រេះ-ស្រាំ-រលុងថ្នាំក្នុងប្រអប់ Cavity c) គឺជាការប្លាតចេញថ្នាំទៅក្រៅប្រអប់ Cavity d) គឺជាការបែកបាក់ថ្នាំ 48) វដ្តវិលជុំ របស់កំហាប់ដុំ Amalgam ប៉ុន្មានទើបត្រឹមត្រូវ? a) 150-180ជុំ b) ​180-220ជុំ c) 230-250ជុំ d) 250-300ជុំ 49) ហេតុអ្វីបានជាប្រអប់Cavity Class III មិនអនុវត្តធ្វើមានរាង Dove tail? a) មិនជាប់បានយូរអង្វែង b) ​មិនធន់ និង កំលំ-ទម្ងន់ c) ខាតបង់ស្រទាប់សាច់ធ្មេញល្អ d) ​មិនរក្សាសោភ័ណភាព 50) តើប្រអប់ Cavityឈ្មោះអ្វីដែលមានលក្ខណះគ្រឹះដូចប្រអប់ Cavity Class V By Dr.Black? a) Cavity Occluso-Vestibular b) ​Cavity Occluso-Lingual c) Cavity Proximo-Linguo-Vestibular d) Cavity Strictment Proximal Class II Atypical 51) ថ្នាំដែលប្រសើរ សំរាប់បិទប៉ះប្រអប់ Cavity Class III នៅខាង Face Distal គឺ a) Composite resin b) ​G.I.C c) Cement silicate d) ​Amalgam 52) អ្នកជម្ងឺម្នាក់ភេទស្រី អាយុ ២២ឆ្នាំក្រីក្របានមកពិនិត្យ ព្យាបាលជម្ងឺមាត់ធ្មេញ។ គ្រូពេទ្យធ្មេញពិនិត្យឃើញមានរោគពុកធ្មេញច្រើនលើសលុប ស្ទើតែគ្រប់ធ្មេញក្រោយ។ តើគ្រូពេទ្យធ្មេញត្រូវជ្រើសរើសថ្នាំណាសំរាប់គាត់? a) Composite b) ​G.I.C c) ​Amalgam d) ​Cement silicate 53) កម្រាស់នឹងកម្ពស់ស្រទាប់ធ្មេញដែលត្រូវរក្សាទុក ប្រអប់ Cavity Class IV Atipicsផ្ទៃខាង Vestibular ខុសពីប្រអប់ Cavity Class IV tipicសំរាប់ធ្មេញមុខលើ ខុសគ្នាត្រង់ណា? a) ស្មើគ្នា b) ​ទាបជាង c) ខ្ពស់ជាង d) ​រាងកន្ទុយកំប្រុក(dove tail) 54) អ្នកជម្ងឺប្រុសម្នាក់អាយុ ៥២ឆ្នាំមកពិនិត្យធ្មេញក្នុងគ្លីនិកឯកជនមួយ។ គ្រូពេទ្យពិនិត្យឃើញមាន បាត់ធ្មេញលេខ ៣៤ និង ៣៥ ឯធ្មេញលេខ ៣៦ Face mesio proximal ស្នាមពណ៍ក្រមៅត្នោត-ប្រផេះ-រឹង នឹងស្រៀវតិចតួច។ តើរោគសញ្ញាគឺអ្វី? a) Acute carie b) Croniccarie c) ​Arrested carie d) ​Rampancarie 55) រោគពុកធ្មេញដែលកកើត-បង្កឡើងមាននៅតែតំបន់ relation inter-proximal(of the teeth)គឺ a) Acute carie b) ​Croniccarie c) ​Arrested carie d) ​Rampancarie 56) មុំ Angle cavo-surface សំរាប់ប្រអប់ Cavity ជាក់បញ្ជូលលោហៈ pin ដែលប្រសើរគឺ a) 35ដឺក្រេ b) 45 ដឺក្រេ c) 90 ដឺក្រេ d) 145 ដឺក្រេ 57) គុណវិបត្តិគែមប្រអប់ Cavity សំរាប់គ្រូពេទ្យធ្មេញដែលនិយមកាត់បញ្ឆឹត Cavo-surface a) បង្កើនបរិមាណថ្នាំ បង្កើនការបែកបាក់ b) បង្កើនការទាក់ជាប់ c) បង្កើនភាពធន់ តទល់ទម្ងន់-កម្លាំង d) បង្កើតសោភ័ណភាព 58) តំបន់ឬ ចំណុចទីតាំងដែលប្រសើ សំរាប់ខួងដាក់ Pin ចូលក្នុងស្រទាប់ភ្លុកធ្មេញគឺ a) ត្រឹម limite enamel-dentin b) ​0.2 mm ក្នុង limit enamel-dentin c) ​1.5 mm ក្នុង limit enamel-dentin d) 1 mm ក្នុង limit enamel-dentin 59) ប្រអប់ Cavity Class I ទំហំតូច របស់ Dr. Black តំបន់ isthmus bucco-lingual ធៀបទៅនឹងកំពក cusp principal មានប្រវែងប្រហែលប៉ុន្មាន? a) 1/4 ​ b) 1/3 c) ​2mm d) 1/2 60) ប្រអប់ Cavity Class I ទំហំធំរបស់ Dr. Black តើមានគុណវិបត្តិអ្វីខ្លះ? គ្រូពេទ្យធ្មេញនិយមបិតប៉ះ composite a) ពណ៍ល្អសំរាប់ធ្មេញអ្នកជម្ងឺ b) ​ឆាប់សឹក-បែកបាក់ c) ឆាប់មានសំអេក d) ងាយប្រើប្រាស់ជាងថ្នាំដទៃ 61) ការរៀបចំប្រអប់ Cavity Class I របស់ Dr. Black ភាពទេរ-ទ្រេតនៃជញ្ជាំង Divergence palp walls មានភាពពុកជ្រៅ តើការពង្រីកផ្ទៃបាតកម្រិតណា ដែលត្រឹមត្រូវ? a) 65ដឺក្រេ b) 45ដឺក្រេ c) 35ដឺក្រេ d) ​15 ដឺក្រេ 62) ជាទូទៅទម្រង់ប្រអប់ Cavities របស់អ្នកវិទ្យាសាស្រ្តខាងធ្មេញផ្សេងទៀតខុសពី ទម្រង់ប្រអប់ Cavities របស់ Dr. Black ត្រង់ណា? a) Convergence Cavo-superficials b) DivergenceCavo-superficials c) ​ParalleleCavo-superficials d) ConvenienceCavo-superficials 63) តំបន់ទាក់ជាប់ Lock retention សំរាបប្រអប់ cavity Class II របស់ Dr. Black ស្ថិតនៅត្រង់ណា? a) Pulp wall b) ​Bucco and lingual walls c) ​Gingival wall d) ​Gingival and Pulp walls 64) ហេតុអ្វីបានគេអនុញាត្តិអោយ បច្ចេកទេស intracoronal incrustation metallic សំរាប់ប្រអប់ cavity class III របស់លោកDr.Black? a) មើលឃើញលោហៈច្រើន b) ​មើលឃើញលោហៈតិចតួច c) ​បច្ចេកទេសមិនស្មុគ្រស្មាញ d) ​ធ្វើបានទាំងមនុស្សពេញវ័យ-មនុស្សចាស់ 65) ហេតុអ្វីបានគេមិនអនុញ្ញាត្តិអោយ អនុវត្តបច្ចេកទេស Intra-coronal incrustation metallic សំរាប់ cavity class III របស់លោក Dr. Black? a) ឆាប់បែកបាក់ b) ​មិនងាយជ្រាបទឹក c) ​បច្ចេកទេសស្មុគ្រស្មាញ d) មិនធន់រាល់កំលំាង-ទម្ងន់ប៉ះ 66) រោគវិនិច្ឆ័យ សំរាប់ធ្មេញណា ដែលត្រូវបិតប៉ះថ្នាំសំរេច ដោយមិនបាច់ដាក់ថ្នាំទ្រាប់បាត a) Carie dentin superficial b) ​Carie dentin deep c) ​សឹក (attrition) d) ​រលាកអញ្ចាញ(parodontitis) 67) ថ្នាំដែលប្រសើរលាកអញ្ចាញបំផុត សំរាប់បិតប៉ះសម្រេច ចំពោះធ្មេញក្រោយដែលសឹកអស់ស្រទាប់ Enamel គឺ a) G.I.C b) ​Composite c) ​Cement phosphate d) ​Amalgam 68) ការប្រើប្រាស់ឧបករណ៍ជំនួសលួស(Wire) រាងដូចម្តេច ក្នុងការសង់សង់ធ្មេញ សំរាប់ប្រអប់ Cavity Class IV របស់លោក Dr. Black? a) រាងជាអក្សរ អិល(L) b) ​រាងជាអក្សរ អ៊ុយ(U) c) ​រាងជាអក្សរ វ៉េ(V) d) រាងជាអក្សរ អ៊ី(I) 69) ការប្រើប្រាស់ឧបករណ៏ជំនួយដោយខ្ចៅ(Pin) ក្នុងស្រទាប់ភ្លុកធ្មេញតើមានជម្រៅប៉ុន្មាន? a) 1mm b) ​2mm c) ​3mm d) ​4mm 70) ចំពោះធ្មេញដែលបែកបាក់គ្រោងច្រើនតើបច្ចេកទេសប្រើប្រាស់ឧបករណ៏ជំនួយ មួយណាដែលអ្នកយល់ថាជាប់ល្អប្រសើបំផុត? a) Retention for friction b) ​Retention for torsion and friction c) ​Retention for cementation d) ​Retention for cementation and torsion 71) អ្នកជម្ងឺម្នាក់ភេទស្រី អាយុ២៥ឆ្នាំ មកព្យាបាលធ្មេញនៅគ្លីនិកធ្មេញទន្តសាស្រ្ត។ គ្រូពេទ្យ ពិនិត្យឃើញមានរោគពុកធ្មេញ លេខ៤៦ ដែលជា Arrested carieដែលភាពពុក តិចតួចប៉ុណ្ណោះ។ តើការព្យាបាល១ណាត្រឹមត្រូវ? a) Preparation cavity b) ​Remineralisation c) ​Enameloplasia d) Tempory filling 72) ក្នុងលក្ខណៈទម្រង់រឹងមាំ(Resistance form)តើកម្រាស់ថ្នាំ Amalgam សំរាប់សាងសង់ធ្មេញប្រអប់ Cavity Class II molars របស់លោក Black នៅតំបន់ Axial ប៉ុន្មាន? a) 0.2mm b) 0.5mm c) ​0.75mm d) 1mm-2mm 73) ចំណាត់ថ្នាក់ប្រអប់ Cavities Class III របស់ Dr. Black មានប្រអប់ Cavity មួយឈ្មោះstricment proximal។ តើរូបរាងវាមានលក្ខណៈដូចម្តេច? a) រាងពងក្រពើ(Oval) b) ​រាងចតុកោណកែង(Rectangular) c) រាងមូល (round) d) ​រាងត្រីកោណ (triangular) 74) ក្នុងចំណាត់ថ្នា់ប្រអប់ Cavities Class III របស់លោក Dr. Black មានប្រអប់ Cavity មួយឈ្មោះDove tail តើហេតុអ្វីបានគេមិនអនុវត្តធ្វើទៀតសម័យចុងក្រោយនេះ? a) ថ្នាំបិតប៉ះមិនជាប់បានយូរអង្វែង b) ​ប៉ះពាល់សោភ័ណភាព c) ​ខាតបង់ស្រទាប់ធ្មេញល្អ d) ជាប្រអប់ Cavity ហួសសម័យ 75) ភាពបរាជ័យភាគច្រើនដែលកើតមានក្រោយការសាងសង់ Amalgam យោងតាម microscopic level គឺ a) មានស្នាមប្រលាក់ និងច្រេះ b) ​ដុំថ្នាំមានទំហំធំៗ ពេលដាក់សង្កត់ c) ទាក់ទងទៅនឹងបណ្តូលសរសៃប្រសាទ d) ​ធ្មេញបាត់បង់ពន្លឺ 76) ភាពបរាជ័យភាគច្រើនដែលកើតមានក្រោយការសាងសង់ Amalgam យោងតាម macroscopic level គឺ a) បង្កជា secondary or recurrent caries b) បង្កជាcroniccarie c) បង្កជា inflammation gingival d) បង្កជា pulpitis 77) ផលវិបានក្នុងការប្រើប្រាស់ Bonding Amalgam ស្ថិតក្នុងប្រអប់ Cavity រយះពេលយូរឆ្នាំគឺ? a) ធ្មេញមានអារម្មណ៍ឈឺ b) ធ្មេញមានមុខងារក្នុងរយះពេលខ្លី c) ដុំថ្នាំរង្គើ-ឃ្លាតចេញពីស្រទាប់សាច់ធ្មេញ d) ធ្វើអោយធ្មេញប្តូវលំនឹង 78) ក្នុងចំណោមថ្នាំខាងក្រោម តើថ្នាំមួយណាដែលបង្កហនិភ័យ abfractureមុនគេក្នុងការសាងសង់ធ្មេញ? a) Composite b) ​Amalgam c) ​Glass ionomer d) ​Cement phosphate 79) ក្នុងការសាងសង់ធ្មេញដោយប្រើថ្នាំ Gallium តើវាមានលក្ខណៈសម្បត្តិអ្វីជាមួយស្រទាប់ជីវសាស្ត្រធ្មេញ? a) Good wetting b) ​Partial wetting c) ​Non-wetting d) ​Poor-wetting 80) ថ្នាំដែលមានលក្ខណៈសម្បត្តិក្នុងការចំលងចរន្តខ្លាំងក្លា ទៅលើស្រទាប់ធ្មេញគឺ a) Amalgam b) Gallium c) Composite d) Cement phosphate 81) ក្នុងរយះពេល៥នាទីដំបូង ក្រោយការសាងសង់ធ្មេញដោយថ្នាំ Amalgam តើថ្នាំនេះអាចផ្លាស់ ប្តូរទ្រង់ទ្រាយដើមបានប៉ុន្មាន? a) 5 b) 10   c) 15   d) 20 82) ថ្នាំមួយណាដែលគេមិនងាយធ្វើការត្រួតពិនិត្យបំរែបំរួលទ្រង់ទ្រាយ-គ្រោងរបស់វា (setting expansion) a) Amalgam b) ​Gallium c) ​Composite d) ​GIC 83) ក្នុងចំណោមសមាសធាតុផ្សំលាយដើម្បីបង្កើតជា Amalgam តើសមាសធាតុមួយណាដែលមានលក្ខណៈការពារច្រេះ (protecting corrosion)? a) ស្ពាន់ (copper) b) សំណប៉ាហាំង (Tin) c) ​សង្កសី (Zn) d) ​បារ៉ត (Hg) 84) សមាសធាតុផ្សំរបស់ Amalgam ហេតុអ្វីបានជាគេត្រូវការលាយជាមួយប្រាក់ (Ag)? a) បង្កើនភាពស្អិតជាប់នឹងស្រទាប់ធ្មេញ b) ​បង្កើនភាពធន់-រឹងមាំ c) ​បន្ថយពន្លឺ d) បង្កើនសំណើម 85) តើសមាសធាតុសង្កសី(Zn) ក្នុងថ្នាំ Amalgam មានសារៈសំខាន់អ្វី? a) បង្កើនរយះពេលលាយ b) បង្កើនកំហាប់ c) បន្ថយភាពពុល d) បន្ថយអុកស៊ីដកម្ម 86) វត្តមានសង្កសី (Zn)ក្នុងថ្នាំ Amalgam ក្នុងពេលសាងសង់ធ្មេញ ប្រសិនមានសំណើមចូល តើកំហាប់ដុំ Amalgam ត្រូវពន្យាពេលប៉ុន្មានទើបរឹងល្អ? a) 24 ម៉ោងក្រោយ b) ​48ម៉ោងក្រោយ c) 5ម៉ោងក្រោយ d) 10ម៉ោងក្រោយ 87) ក្នុងការបំប៉នស្រទាប់ធ្មេញខាងក្នុងអោយបានគ្រប់គ្រាន់ តើមានសមាសធាតុអ្វីដែលអាច ឆ្លងកាត់ស្រទាប់កាចាធ្មេញ (enamel)បាន? a) អ៊ីយ៉ុងរបស់ទឹក ( ) b) អ៊ីយ៉ុងរបស់វីតាមីន (Vitamine) c) ​អ៊ីយ៉ុងរបស់ដែក (Fe) d) ​អ៊ីយ៉ុងរបស់កាល់ស្យូម + ផ្លុយអ៊រ (Ca+F) 88) ក្នុងការសាងសង់ប្រអប់ Cavity Class IV របស់ Dr. Black មានរាងកន្ទុយកំប្រុក(Dove tail) តើហេតុអ្វីបានត្រូវធ្វើអោយខឹតមកខាងផ្ទៃកាត់ (incisalbord)? a) កាត់បន្ថយការបែកបាក់ b) ​កាត់បន្ថយទម្ងន់-កំលាំងប៉ះ c) បង្កើនសោភ័ណភាព d) ​កាត់បន្ថយបរិមាណថ្នាំ 89) ក្នុងការសាងសង់ប្រអប់ Cavity Class IVរបស់ Dr. Black មានចំណុចមួយឈ្មោះ Fulcrum តើសារះសំខាន់របស់វាគឺអ្វី? a) មិនទាក់ជាប់កំទេចអាហារ b) ​ទាក់ជាប់ថ្នាំបានល្អប្រសើរ c) ​ទប់ទល់រាល់ឥទ្ធិពលកំលាំងប៉ះ d) ​ផ្តល់សោភ័ណភាពសំរាប់ប្រអប់ Cavity 90) ក្នុងចំណាត់ថ្នាក់ប្រអប់ cavity ទាំង៥កម្រិត តើប្រអប់cavity កម្រិតទីប៉ុន្មានដែល មានលក្ខណៈពិសេសរបស់វាគឺ ការរៀបចំប្រអប់ cavityត្រូវតែមានរាងកន្ទុយកំប្រុក(dove tail)? a) Class I Cavity b) ​Class II Cavity c) ​Class III Cavity d) ​Class IV Cavity 91) ម្ជុលកាត់ធ្មេញមិនមានគុណភាណ រិចរិលយកប្រើក្នុងការរៀបចំប្រអប់ cavity នាំមកនូវកំទេចកំទីពុក ជាប់ទៅនឹងជញ្ជាំងធ្មេញ។ តើស្រទាប់ធ្មេញពុកនោះហៅថាអ្វី? a) Primary dentin b) ​Secondary dentin c) Smear layer d) ​Plug layer 92) ក្រោយពេលរៀបចំប្រអប់cavity តើមានប្រតិកម្មឆ្លើយតបអ្វីភ្លាមកើតឡើងនៅស្រទាប់ក្នុងធ្មេញ? a) Primary dentin b) Secondary dentin c) Tertiary dentin d) Recurrent carie 93) ក្រោយពីកាត់ស្រទាប់ភ្លុកធ្មេញចេញក្នុងបរិមាណច្រើនជាង 2mm រួចទុកស្រទាប់នោះនៅវាល ចំហររយះពេល14 ថ្ងៃឡើងតើគេសង្កេតឃើញអ្វីកើតឡើងនៅពេលនោះ? a) ពពួកកោសិកា Odotoblastasts ប្តូរទ្រង់ទ្រាយ b) ​ពពួកកោសិកា Neutrophile ថយចុះ c) ​ពពួកកោសិកា Lymphocyte កើនឡើង d) ​ពពួកកោសិកា monocyte កើនឡើង 94) បន្ទាប់ពីមានផលប៉ះពាល់ (lesion) ជិតដល់សរសៃប្រសាទធ្មេញស្ថិតក្នុងដំណាក់កាលរាំរ៉ៃ តើមានហេតុការណ៍អ្វីកើតឡើងនៅតំបន់នោះ? a) កកើតស្រទាប់ភ្លុកធ្មេញកម្រិត 2 (reparation dentin) b) កកើតស្រទាប់ភ្លុកធ្មេញកម្រិត 3 (tertiery dentin) c) ​បង្កើតជា granulation tissue d) បង្ករជា Necrosis pulp 95) មនុស្សពេញវ័យ តើបរិមាណពពួកកោសិកា odontoblasts ក្នុងស្រទាប់ភ្លុកធ្មេញមានប្រហាក់ប្រហែលប៉ុន្មាន? a) 65.000/mm2 b) ​65.000/cm2 c) ​85.000/mm2 d) 85.000/cm2 96) ពពួកកោសិកា odontoblasts ទទួលសារជាតិបំប៉ននៅតំបន់ណាក្នុងតួធ្មេញ? a) តំបន់សរសៃ arteries b) ​តំបន់សរសៃ vassels c) ​តំបន់សរសៃ capilars d) ​តំបន់សរសៃ Nerves 97) អង្គអ៊ីយ៉ុង (ion) របស់លោហះណាស្លះដែលអាចយកទៅផ្សំលាយជាមួយថ្នាំ composite a) Coball (Co) b) ​Barium (Ba) c) ​Nekel (Ni) d) ​Titallium (Ti) 98) តើគេបន្ថែមអង្គជាសរសៃ (Filler) ដើម្បីបង្កើតថ្នាំ comeposite សំរាប់ប្រសិទ្ធភាពអ្វីខ្លះ? a) បន្ថយពន្លឺភ្លឺថ្លា b) ​បន្ថយភាពរឹងមាំ c) ​បន្ថយភាពហាប់ណែន d) ​បន្ថយពហុពន្ធ័ភាពដែលងាយប្រេះស្រាំ 99) តើថ្នាំComposite សម័យថ្មី Condensable (packable) composite អាចធន់ រឹងមាំក្នុងជម្រៅប្រអប់ cavity ប្រវែងប៉ុន្មាន? a) 2mm b) 3mm c) 4mm d) ​6mm 100) តើថ្នាំមួយណាមានគុណវិបត្តិមិនសូវធន់ រឹងមាំ តទប់នឹងទម្ងន់ កំនំទំពារ? a) composite b) oromocers c) condensable (packable) composite d) Flowable composite resin

Operantive Dentistry 2 Part2

More

Leaderboard

Quiz is an open-ended template. It does not generate scores for a leaderboard.

Visual style

Options

Switch template

Continue editing: ?